បង្កើនសម្រស់ធម្មជាតិពិតៗ ដោយការបំពោក ចេកណាំវ៉ា លើផ្ទៃមុខ

សុខភាព៖ ចេកណាំវ៉ា ពិតជាមានអត្ថប្រយោជន៍ជាច្រើន លើសពីការរំពឹងទុក ទាំងដើម ទាំងផ្លែ និង ទាំងនៅពេលខ្ចី សូម្បីរហូតដល់ទុំជោ ក៏អាចយកហាលធ្វើដំណាប់បាន ថែមទៀត។ ប៉ុន្តែនៅ ពេលនេះសម្រាប់ លោកអ្នកដែលចេះពិសា ឬ មិនចេះ ក៏ដោយ ក៏អាចយកចេកនេះ ទៅបិត មុខដើម្បីបង្កើនសម្រស់ ឬ ព្យាបាល ស្បែកមុខ តាមបែបធម្មជាតិពិតៗ និង មិនគួរឲ្យជឿ បានផងដែរ។

ជាការពិត អ្នកមិនគួររអើមក្នុងការចិតចេក (ចេកណាំវ៉ា) យកមកបិតមុខនោះទេ ព្រោះវា ជាផ្លែឈើធម្មជាតិ សុទ្ធសាធ ហើយអ្នកគួរតែជ្រើសរើសយកផ្លែចេកណា ដែលថ្លោស និង ទើបទុំ (ហាមយកចេញទុំជោពេក ព្រោះមានជាតិអាស៊ីតខ្លាំង) មកប្រើប្រាស់ទើបល្អ។

វិធីងាយៗក្នុងការអនុវត្តន៍៖

១. យកចេកមកបកសំបកចេញដោយ ថ្នមៗកុំឲ្យចេកជាំ

២. យកទឹកស្អាតមួយផ្តិល ដើម្បីទុកជ្រលក់ចេក និង អង្គុយមុខកញ្ចក់ធំល្មម

៣. ប្រើប្រាស់កូនកាំបិត ចិតចេកថ្នមៗ (ចិតបណ្តោយៗ ទើបងាយស្រួល និង ឆាប់ពេញមុខ)

៤. ជ្រលក់ចេកក្នុងទឹករាល់ដង បន្ទាប់ពីចិតចេកមួយបន្ទះៗ ស្តើងៗ (បង្កាការជាប់កាំបិត)

៥. ពេលបិតពេញផ្ទៃមុខ និង កហើយ គួរទុកចន្លោះពេលពី ២៥ ទៅ ៣០ នាទី…

៦. លាងទឹកចេញ ឲ្យស្អាតជាការស្រេច…

ចំណាំ៖ ចូលធ្វើបែបនេះឲ្យបាន យ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ ដើម្បីទទួល គុណប្រយោជន៍ ដូចជា៖

. ស្បែកតឹងណែន និង សថ្លា តាមបែបធម្មជាតិ

. បំបាត់ស្នាមមុន និង ស្លាកស្នាមផ្សេងៗបានយ៉ាងលឿន

. បំបាត់កន្តួលរមាស់ និង ស្នាមក្រហមលើផ្ទៃមុខ

. ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ នៅពេលស្បែកមុខត្រជាក់ប្រហើរ ដោយសារតែ សារធាតុពីធម្មជាតិនៃផ្លែចេក៕