ចង់ក្មេងជាងវ័យ និងសុខភាពរឹងមាំ គួរញុំាបន្លែបង្ការទាំងនេះ! ក៏ប៉ុន្តែ «សូមប្រយ័ត្នបន្លែផ្លែឈើគីមី»

0

១៖ ត្រប់ពុតលំញង ជួយឲ្យឈាមដើរបានល្អ៖


សារធាតុដែលមានរសជាតិល្វីងតិចៗរបស់ត្រប់ពុតលំញង និងប្រេងក្រអូបរបស់វា ជួយជំរុញដល់ការ​រំលាយអាហារ ជួយឲ្យឈាមដើរបានល្អ និងមានជាតិប៉ូតាស្យូម ជួយបន្ធូរអការៈតឹងតែងអារម្មណ៍ និងកាត់បន្ថយសម្ពាធ​ឈាមដែលឡើងខ្ពស់។ សារធាតុដ៏​មានប្រយោជន៍​របស់វា គឺនៅសម្បក ដូចនេះគួរបរិភោគ​ត្រប់ពុតលំញង ទាំងសម្បក។

២៖ ល្ពៅ ប្រឆាំងរ៉ាឌីកាល់សេរី៖


ល្ពៅមានកាល់ឡូរីទាបផ្តល់ទឹក កាកសរសៃអាហារ ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ល្ពៅជួយដល់ការរំលាយអាហារ ជួយបំពេញជាតិទឹក និងសម្អាតបំពង់បង្ហូរនោម។ វីតាមីន A និង វីតាមីន E នៅក្នុងផ្លែល្ពៅ ជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ ការពារមិនឲ្យកើតជំងឺមហារីក និងប្រឆាំងរ៉ាឌីកាល់សេរី។

៣៖ ម្ទេសប្លោក ការពារស្ទះឈាម៖


ការទទួលទានម្ទេសប្លោកមានគុណប្រយោជន៍ជួយឲ្យឈាមដើរស្រួល និងការពារជម្ងឺស្ទះឈាម ព្រមទាំងជួយការពារ​មិនឲ្យងាយឆ្លងជំងឺ ថែមទាំងជំនួយភ្នែក​ទៀតផង។

៤៖ ការ៉ុត ជួយអ្នកខ្វះវីតាមីន៖


មេតាខារ៉ូទីន នៅក្នុងការ៉ុតជួយឲ្យប្រព័ន្ធការពាររាងកាយ មានភាពរឹងមាំ។ ឯវីតាមីន A នៅក្នុងការ៉ុត ជួយឲ្យភ្នែកភ្លឺថ្លាល្អ ស្បែកតឹងណែន ជួយប្រឆាំងទល់នឹងអការៈខ្វះវីតាមីន ការពារពីជំងឺមហារីក និងជួយឲ្យមានអារម្មណ៍ស្ងប់ស្ងៀមក្នុងការរៀនសូត្រ។

៥៖ ប៉េងប៉ោះ ជួយបំពេញជាតិទឹក៖


វីតាមីន A,C,និង E នៅក្នុងប៉េងប៉ោះជួយការពារស្បែក និងជួយប្រឆាំងទប់ទល់នឹងរ៉ាឌីកាល់សេរី​ដែលបំផ្លាញ​កោសិកា។ ក្រៅពីនេះប៉េងប៉ោះ​ជួយបំពេញជាតិទឹក ជំរុញដល់ការរំលាយអាហារ។ ប៉ូតាស្យូមនៅក្នុងប៉េងប៉ោះ ជួយកាត់បន្ថយជំងឺលើសឈាម។

៦៖ ឃិនឆាយជួយបំបាត់ក្លិនមាត់៖


ឃិនឆាយ ជួយឲ្យបំពង់អាហារ និងថង់ទឹកប្រមាត់ ដំណើរការបានល្អ ជួយរំលាយអាហារ និងបន្ទោរបង់នោមបានស្រួល។ ឃិនឆាយមានកាល់ស្យូមច្រើនជួយទ្រទ្រង់ឆ្អឹង និងធ្មេញឲ្យរឹងមាំ ព្រមទាំងជួយបំបាត់ក្លិនមាត់បានទៀតផង។

៧៖ ផ្សិតខ្មៅ ជួយដល់កោសិកានានា៖


ផ្សិតខ្មៅ (ផ្សិតចិន) មានអាស៊ីដអាមីណូ​ជួយផលិតកោសិកាថ្មីៗ មានសារធាតុសេលេនៀម វីតាមីន E ជួយការពារកោសិកាផ្សេងៗនៃរាងកាយ។

៨៖ ផ្ទី ជួយផលិតឈាម៖


ផ្ទីមានអាស៊ីដហ្វូលិកច្រើន ដែលសំខាន់សម្រាប់ការផលិតឈាម និងមានកាល់ស្យូម ផូស្វ័រជួយឲ្យឆ្អឹងរឹងមាំ៕

ចែករំលែក