តើលោកអ្នកញុំាបាយរាល់ថ្ងៃហ្នឹង មានដឹងទេថាក្នុងបាយមានអ្វីខ្លះ?

0

(សុខភាព)៖ តាមការស្រាវជ្រាវបញ្ជាក់ឲ្យឃើញថា នៅក្នុងបាយដែលអ្នកបរិភោគរាល់ថ្ងៃនេះ សម្បូរទៅដោយ​សារធាតុអាហារ​សំខាន់ៗ ដូចជាវីតាមីន A, B, C, D ជាតិខនិជ ជាតិកាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ និងជាតិដែកជាដើម។ ប៉ុន្តែសារធាតុ​អាហារទាំងនេះ​អាចបាត់បង់​អស់ខ្លះ ប្រសិនបើ​ជាបាយដែលចម្អិនពីអង្ករ ដែលឆ្លងកាត់ការធ្វើឲ្យស (ដាក់ថ្នាំគីមីបន្ថែមរូបឆោម)។

ក្រៅពីនេះ​នៅក្នុងអង្ករ​ប្រភេទខ្លះ​ដែលមានពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ត្នោត ពណ៌លឿង អាចមាន​សារធាតុអែនថូសៃយ៉ានីន និងប្រូអែនថូសៃយ៉ានិឌីន ដែលមាន​​គុណសម្បត្តិ​ប្រឆាំងនឹង​រោគមហារីក ធ្វើឲ្យកោសិកានៃ​រាងកាយ​ធ្វើការបានល្អ ការពារកុំឲ្យ​កើតជំងឺ​លើសឈាម រោគ​ទឹកនោមផ្អែម រោគបេះដូង បន្ថយការ​រលាកនៃស្បែក ព្រមទាំងបន្ថយ​ស្នាមជ្រីវជ្រួញ ធ្វើឲ្យស្បែក​រលោងភ្លឺថ្លា និងជួយឲ្យការចង​ចាំបានល្អ។

ដូច្នេះហើយ​ទើបមាន​ការណែនាំឲ្យ​មានការទទួល​ទានបាយ ដែលចម្អិន​ពីអង្ករបុកដៃ ឬអង្ករ​ដែលមិន​ខាត់ឲ្យស ទើបទទួល​ទានបានសារធាតុ​អាហារដែលមាន​ប្រយោជន៍​ច្រើនជាង៕

ចែករំលែក