លាប្រអប់ដៃអ្នកភ្លាម ហើយមើលចំណុចទាំង៥នេះ! អ្នកនឹងដឹងពីបញ្ហាសុខភាពជាច្រើន!

0

(បរទេស)៖ ប្រអប់ដៃ​គឺជាផ្នែក​មួយដ៏សំខាន់បំផុត​នៃសារពាង្គកាយ​របស់យើង ក្នុងការធ្វើសកម្មភាព​ផ្សេងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ប្រសិនបើគ្មាន​ប្រអប់ដៃទាំងពីរ​នេះទេ នោះយើងមិន​អាចចិតបន្លែ គាបដង្គាប ឬក៏ផ្ញើសារទៅមិត្ត​ភក្តិនានាបានឡើយ។ ប៉ុន្តែថាតើវា​មានលក្ខណៈពិសេស​អ្វីបន្ថែមទៀតទេ?

ប្រសិនបើអ្នកក្រឡេកមើលបាត​ដៃ និងម្រាមដៃ​ទាំងប្រាំរបស់អ្នក អ្នកនឹងអាចដឹង​អំពីអការៈជំងឺ​ដែលមាននៅក្នុង​ខ្លួនរបស់អ្នក ដែលអ្នកមិន​ធ្លាប់បានដឹង​ពីមុនមក។ នេះជាគន្លឹះសំខាន់ៗ​ទាំង០៧ ដែលដៃ​របស់អ្នកប្រាប់ពី​ស្ថានភាពសុខភាព​របស់អ្នក៖

១៖ បាតដៃមានស្នាមជាំក្រហមៗ

បាតដៃរបស់អ្នក​អាចមានស្នាម​ក្រហម​ក្នុងរយៈពេល​ដ៏ខ្លីមួយ​មានន័យថា អ្នកបានកាន់​ប៉ែល​យ៉ាងជាប់ និងខំប្រឹងជីកយ៉ាងខ្លាំងនៅពេលដែលអ្នកដាំផ្លែប៉េងប៉ោះ​ បន្ទាប់មកវានឹង​បាត់ទៅវិញ​ដោយឯកឯង។ ប៉ុន្តែប្រសិនបើបាតដៃរបស់អ្នកនោះ នៅតែ​មានស្នាមក្រហមអស់រយៈពេលជា​យូរថ្ងៃនោះ វាប្រហែល​ជាមូលហេតុមួយហៅថា បាតដៃជាំក្រហម ដែលជាសញ្ញា​នៃជំងឺថ្លើម ដែលជាផ្នែកនៃរោគថ្លើម និងថ្លើមមាន​ជាតិខ្លាញ់។ (ករណីលើកលែង៖ ប្រសិនបើអ្នក​ពោះធំ បាតដៃពណ៌​ក្រហមវាជារឿង​ធម្មតានោះទេ​ ពីព្រោះសារពាង្គ​កាយ​របស់អ្នក​ពោះធំ បានបង្កើត​ឈាមច្រើន​ជាងមនុស្ស​ធម្មតាពីរដង។)
ហេតុអ្វី? ការរលាកថ្លើម​ធ្វើឲ្យមុខងាររបស់​ថ្លើមមានសភាព​ចុះខ្សោយ​បន្តិចម្តងៗ ដូច្នេះវាមិន​អាចជួយសម្អាត​ជាតិពុល​ នៅក្នុងសារពាង្គកាយ​របស់យើង​បានដូចជា​ពេលធម្មតា​នោះទេ ដែលវាជា​ហេតុធ្វើឲ្យបាតដៃ​របស់អ្នកមាន​ស្នាម​ក្រហមជាំ។

អ្វីដែលគួរធ្វើ៖ តាមដានអាការៈនៃជំងឺថ្លើម ដែលវាអាច​ធ្វើឲ្យហើមជើង ហើមពោះ ចេញសសៃ​ឈាមនៅតាម​ដងខ្លួន បរិវេណពោះ និងមានការអស់កម្លាំង។ អ្នកត្រូវបង្ហាញ​វេជ្ជបណ្ឌិតនូវប្រអប់ដៃ និងប្រអប់ជើង​របស់អ្នក បន្ទាប់មក​សាកសួរវេជ្ជបណ្ឌិត​ ដើម្បីធ្វើតេសពីមុខងារ​របស់ថ្លើម។ ការធ្វើតេស​ពីមុខងាររបស់​ថ្លើមនេះ គឺពឹងផ្អែក​ទៅលើការពិនិត្យ​ទឹកមាត់ និងអង់ស៊ីមដែល​មាននៅ​ក្នុងថ្លើម។

២៖ ម្រាមដៃវែង

ម្រាមដៃវែងរបស់អ្នកអាចប្រាប់អ្នកអំពី ស្ថានភាពសុខភាពរបស់អ្នកបានយ៉ាងពិតប្រាកដ។ ជាធម្មតា ដៃនាងរបស់បុរស​មើលទៅវែងជាងដៃ​ចង្អុល ខណៈពេលដែល​ដៃនាងរបស់នារី​ខ្លីជាងដៃចង្អុល។ ស្ត្រីដែល មានដៃនាងវែង​ជាងដៃ​ចង្អុលនោះ គឺជារោគសញ្ញា​នៃការរងគ្រោះ​ដោយសាររោគឈឺ​សន្លាក់ឆ្អឹង។
អ្នកសិក្សាបានរកឃើញថា ជំងឺសន្លាក់ឆ្អឹងនៃជង្គង់ អាចកើតឡើង​ទាំងបុរស និងនារីដែលពួកគេ​មានដៃនាង វែងជាង​ដៃចង្អុល ក៏ប៉ុន្តែអ្នកដែល​មានឱកាសក្នុងការមានរោគមួយនេះគឺស្រ្តី។ មិនតែប៉ុណ្ណោះ​ចង្អុលដៃវែង ស្ត្រីក៏អាចប្រឈមមុខ​យ៉ាងខ្លាំងបំផុត​ជាមួយនឹង​ជំងឺមហារីក​សុដន់ និង បុរសអាច​ប្រឈមមុខនឹង​ជំងឺមហារីកក្រពេញ​បន្តពូជ​ឈ្មោលផងដែរ។

៣៖ ម្រាមដៃហើម

ម្រាមដៃហើមអាចប្រាប់អ្នក​ពីមូលហេតុដ៏​សាមញ្ញបំផុត៖ វាអាចកើតឡើងបន្ទាប់ពីអ្នកបរិភោគ​អាហារដែលមានជាតិ​ប្រៃខ្លាំងពេក ដែលវាធ្វើ​ឲ្យកំរិតជាតិ​ប្រៃនៅក្នុងខ្លួន​មានកំរិតខ្ពស់​ខ្លាំង​ ជាហេតុធ្វើ​ឲ្យអ្នកមាន​ម្រាមដៃ​ហើម។

៤៖ ក្រចកដៃស្លេក

ជាធម្មតា​ប្រសិនបើអ្នកសង្កត់​លើក្រចកដៃ​របស់អ្នក វានិងប្រែទៅ​ជាសភ្លាមៗ​បន្ទាប់មកវា​ និងប្រែទៅជាសភាព​ដើមវិញ។ ប្រសិនបើ​ក្រចកដៃ​របស់អ្នក​នៅតែ សដដែល​លើសពី ១នាទី បន្ទាប់ពីអ្នក​សង្កត់លើវានោះ ឬក៏វាតែងតែ​ស្លេកជាប្រចាំ​នោះ វាជារោគសញ្ញា​នៃជំងឺកង្វះ​ឈាមក្រហម។

អ្វីដែលគួរធ្វើ៖ ជំងឺកង្វះឈាម​ក្រហមអាចធ្វើ​ឲ្យខ្លួនប្រាណរបស់​អ្នកអស់​កំលាំង ឬក៏អាចមាន​សភាពធ្ងន់ធ្ងរ រហូតដល់​មានជំងឺបេះដូង​បាន។ ដូច្នេះហើយអ្នក​គួរតែទៅពិគ្រោះ​ជាមួយគ្រូពេទ្យ។ អ្នកអាច​ព្យាយាម ព្យាបាលវា​បានដោយខ្លួនឯង ដោយការបង្កើន​ការបរិភោគអាហារ​ដែលមានជាតិដែក​ឲ្យបានគ្រប់គ្រាន់ ដូចជាសាច់​ក្រហម ស្ពៃខៀវ និងស្ពៃខ្មៅ​ជាដើម។

៥៖ ចុងម្រាមដៃខៀវ

ចុងម្រាមដៃ​ដែលមានពណ៌ប្រផេះ ឬពណ៌ខៀវ ឬក៏មានអារម្មណ៍ថាស្ពឹក ជារោគសញ្ញា​នៃអាការៈ ប្រព័ន្ធសសៃឈាម​នៅក្នុងសារពាង្គ​ការរត់មិនប្រក្រតី ដូច្នេះអ្នកត្រូវប្រញ៉ាប់ទៅរកការព្យាបាល និងពិសាអាហារណា ដែលមានជាតិខ្លាញ់ និងប្រូតេអ៊ីនទាប។ បន្ថែមពីនេះអ្នកអាចឧស្សាហ៍ហាត់ប្រាណ​យឺតៗ និងបរិភោគទឹកឲ្យបានច្រើន ដោយកុំបង្ខំឲ្យសោះ៕

ចែករំលែក