តាមពិត «តែបៃតងដែលយុវវ័យចូលចិត្តទទួលទាន មានអត្ថប្រយោជន៍ច្រើនបែបហ្នឹង!» ជាពិសេសគឺជួយដល់​សិរីរាង្គសំខាន់មួយនោះ…

0

អង់គ្លេស៖ ក្រុមអ្នកស្រាវជ្រាវ​ជនជាតិអង់គ្លេស​បានផ្តល់យោបល់ថា តែបៃតងអាច​ជួយការពារ​ទប់ទល់នឹង​ភាពអន្តរាយ​ ដែលបណ្តាលមក​ពីរោគគាំង​បេះដូង និងជំងឺដាច់សរសៃឈាម។ សារធាតិគីមី​ម្យ៉ាងដែលរក​ឃើញក្នុងតែ ដែលត្រូវបាន​គេទទួលទាន​ជាង ៤ពាន់ឆ្នាំមកហើយបាន​បង្ហាញថា វាអាចកាត់​បន្ថយចំនួន​កោសិកាងាប់​នៅក្នុងសារពាង្គកាយ​បានយ៉ាងល្អ។

ដោយឡែក​ក្រុមអ្នកជំនាញពី​វិទ្យាស្ថាន Child Health របស់ចក្រភពអង់គ្លេស​បានអនុវត្តន៍ការសិក្សានេះ ដែលត្រូវបាន​គេចុះផ្សាយ​ក្នុងទស្សនាវដ្តី Federation of Experimental Biology។ តែបៃតង​ត្រូវបានគេ​ប្រើប្រាស់​ជារឿយៗ កាលពីសម័យ​បុរាណសម្រាប់​ផ្គត់ផ្គង់​ធាតុរាវ សម្រាប់អ្នក​ឈឺដោយសារ​ជំងឺឆ្លង ប៉ុន្តែថ្មីៗនេះ​ក្រុមអ្នកស្រាវជ្រាវ​ក៏បានចាប់ផ្តើម​ធ្វើការកំណត់​ តាមលក្ខណៈ​វិទ្យាសាស្រ្ត នូវអត្ថប្រយោជន៍​សុខភាព​នៃការទទួលទានតែបៃតង។

ជាក់ស្តែង​ក្នុងអំឡុង​ពេលកើតជំងឺ​គាំងបេះដូង ចំនួន​អុកស៊ីហ្សែន និងសារធាតុចិញ្ចឹម​ដែលផ្តល់ដល់ខួរក្បាល និងបេះដូងមានការ​ថយចុះ ដែលនាំទៅ​រកការងាប់របស់​កោសិកា និងបណ្តាលឲ្យ​មានការខូចខាត​ដែលមិនអាចត្រឡប់​ក្រោយបាន។ ក្រុមអ្នកស្រាចជ្រាវ​ដែលបានដឹកនាំ​ដោយ វេជ្ជបណ្ឌិត Anastasis Stephanau បានអនុវត្តន៍ក្នុងមន្ទីរពិសោធន៍ នូវការធ្វើតេស្ត​ទៅលើកោសិកា​បេះដូង ដែលរកឃើញថា សមាសធាតុគីមី​ចម្បងមួយ​របស់តែបៃតង ដែលគេស្គាល់​ថា ជា EGCG អាចកាត់​បន្ថយការងាប់​នៃកោសិកា ដែលការងាប់​នៃកោសិកា​ច្រើន​នៅក្នុងសារពាង្គកាយ​ អាច​បណ្តាល​ឲ្យមាន ការគាំង​បេះដូង និងការដាច់សរសៃ​ឈាម។

ម្យ៉ាងវិញទៀត សារធាតុ EGCG មានតួនាទី​បង្កើនល្បឿន​កោសិកាឲ្យមាន​ការផលិត និងធ្វើចលនា​បេះដូងដូច​ដើមវិញ ព្រមទាំងជួយកាត់​បន្ថយការខូចខាត​ដល់សរីរាង្គផ្សេងៗ​ទៀតផងដែរ។ មិនត្រឹមតែប៉ណ្ណោះ តែបៃតងអាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺអាទែរបេះដូង ដោយមានការអះអាងពីវេជ្ជបណ្ឌិតថា គុណភាព​ធាតុប្រឆាំងអុកស៊ីត​ករ​ខ្ពស់របស់វា​ អាចកាត់បន្ថយ​ចំនួនកូឡេស្តូរ៉ល​ក្នុងសរសៃឈាម បានយ៉ាងមាន​ប្រសិទ្ធភាព៕

ចែករំលែក