មិនស្រួលក្នុងភ្នែកក៏ទៅរកពេទ្យ «ស្រាប់តែប្រទះឃើញ… ចំនួន ២៧បន្ទះ» ធ្វើឲ្យក្រុមគ្រូពេទ្យស្រឡាំងកាំង!

0

​ប៉េកាំង៖ ក្រុមគ្រូពេទ្យវះកាត់​ក្នុងចក្រភពអង់គ្លេស បានរកឃើញ contact lenses ចំនួន២៧ នៅក្នុងកែវភ្នែក​ខាងស្ដាំ​របស់ស្ត្រីម្នាក់​មានអាយុ ៦៧ឆ្នាំ ដែលបាន​ប្រើប្រាស់ lenses អស់រយៈ​ពេលជាង ៣៥ឆ្នាំមកនេះ។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។

ស្រ្តីម្នាក់នេះ​មិនបានដឹងថា ខ្លួនមាន contact lenses នៅក្នុងភ្នែកច្រើនដល់ថ្នាក់នេះឡើយ ដោយគ្រាន់តែមានអារម្មណ៍​មិនស្រួល​តែប៉ុណ្ណោះ។ ប៉ុន្តែក្រុម​គ្រូពេទ្យនៃមន្ទីរពេទ្យ Solihull ក្នុងចក្រភព​អង់គ្លេស បានរកឃើញ​ពីមូលហេតុពិត​ប្រាកដ នៅពេល​ដែលស្រ្តីរូបនេះ​គ្រោងនឹងទទួលការ​វះកាត់ភ្នែក នៅខែវិច្ឆិកា​ខាងមុខនេះ ដោយពួកគេ​បានប្រទះឃើញ contact lenses ចំនួន ២៧បន្ទះ តាមរយៈឧបករណ៍​ពិនិត្យភ្នែក។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្រោយពេល​យក contact lenses ទាំងនេះចេញពី​ភ្នែកខាងស្ដាំ ស្ត្រីខាងលើ​មានអារម្មណ៍​ប្រសើរឡើងវិញ ខណៈក្រុមគ្រូពេទ្យ​បានបង្ហាញ​អារម្មណ៍ភ្ញាក់​ផ្អើលជាខ្លាំង ចំពោះរូបគាត់​ដែលមិនបាន​ដឹងថា មាន lenses ដ៏ច្រើនបែបនេះ​នៅក្នុងភ្នែករបស់ខ្លួន៕

ចែករំលែក