កូនក្មេងម្នាក់នេះ ធ្វើឲ្យកម្ពុជាយើងរីកមុខមាត់ខ្លាំងណាស់ លើឆាកអន្តរជាតិ! The Voice Kid Global យករូប ពេជ្រ ថៃ ដាក់ Cover តែម្តង!

0

(យូធូប)៖ ទើបតែបង្ហោះបានជិតមួយថ្ងៃប៉ុណ្ណោះ មានអ្នកទស្សនារហូតដល់ទៅជិតកន្លះ​លាន​ដង ហើយកុមារា ពេជ្រ ថៃ របស់កម្ពុជាត្រូវបាន Channel Youtube ផ្លូវការរបស់ The Voice Kids Global ដែលមានអ្នក Subscribe ជិត ១លាននាក់ ដាក់រូបភាពភ្ជាប់នៅពីមុនវីដេអូ​ទៀត ធ្វើឲ្យប្រិយមិត្តគ្រប់ជាតិសាសន៍ទូទាំងពិភពលោក កោតសរសើរ និងបានស្គាល់ពី​សមត្ថភាព ព្រមទាំងភាពទាក់ទាញខ្លាំង​ របស់កុមារាដ៏តូចរបស់កម្ពុជា​មួយរូបនេះ។

ជាការពិតណាស់ អត្ថបទយើងមិនចេះតែធ្វើ​ការសរសេរ​កោតសរសើរ ដោយគ្មានភស្តុតាង​នោះឡើយ ដោយបងប្អូនអាច​ចូលទស្សនាបាន នៅក្នុងលីងយូធូប ដែលយើងភ្ជាប់នៅក្នុង​នេះ ឬក៏វាយពាក្យថា The Voice Kid Global នោះនឹងបានឃើញពី​ការបញ្ចេញសមត្ថភាព​របស់កុមារា និងកុមារីជាច្រើនរូប ក្នុងនោះប្អូន ពេជ្រ ថៃ មានលេខរៀងមុនគេ ដោយលោក​មិនចាំ​បាច់សារកនោះឡើយ។

Comments ជាច្រើនក្នុងយូធូប ពិតជាធ្វើឲ្យជនជាតិខ្មែរ​ដែលអានហើយ​មានមោទនភាព ដូចជាជន​ជាតិ​ឥណ្ឌូណេស៊ីមួយរូប បានបញ្ចេញមតិ​យោបល់ថា «Cambodian kill the stage😁😁😁,,, so fun and cute,,, Hope you become the winner kid 😁😁😁😁 . The best for you from Indonesia» មានន័យថា កុមារកម្ពុជាល្អដាច់គេលើឆាក.. កំប្លែង និងគួរឲ្យស្រឡាញ់… សង្ឃឹមថា អ្នកនឹងឈ្នះក្នុងការប្រឡងចំរៀងកុមារនេះ… អ្នកពិតជាល្អដាច់គេ! ពីខ្ញុំមកពីប្រទេស​ឥណ្ឌូណេស៊ី។

សម្រាប់ Comments ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតគឺ «even though I don’t understand the song of a 1st contestant I totally believe that he has a nice and golden voice good job little boy.. god bless you. from Philippines here..» មានន័យថា បើទោះបី​ជាខ្ញុំមិនយល់ន័យចម្រៀង របស់កុមារាប្រកួតទី១ (កម្ពុជា) ក៏ខ្ញុំជឿជាក់ពេញទំហឹងថា គាត់​មានសំឡេងដែលល្អដូចមាស… ធ្វើបានល្អណាស់ប្អូន! សូមព្រះប្រទានពរប្អូន. ពីខ្ញុំមកពី​ប្រទេស​ហ្វីលីពីន។

សម្រាប់ Comments ចុងក្រោយក្នុងចំណោមអ្នកបញ្ចេញមតិជាច្រើនទៀត​ដែលយើងបានដក​ស្រង់នោះ គឺមកគណ​នីដែលមានឈ្មោះជាអក្សរអារ៉ាប់ បានសរសេរថា «i cant understand but i feel its a meaningful song cambodia» មានន័យថា ខ្ញុំមិនយល់ន័យ​ចំរៀងនោះទេ ប៉ុន្តែមានអារម្មណ៍ថា ចម្រៀងរបស់កម្ពុជា​ពិតជាចម្រៀងដ៏​មានន័យមួយ៕

ចែករំលែក