ថែរក្សាសុខភាពភ្នែក ជាមួយនឹងអាហារ ១០ប្រភេទនេះ

0

ការថែរក្សាកែវភ្នែកជារឿងសំខាន់បំផុតសម្រាប់ជីវិតមនុស្សម្នាក់ៗ ព្រោះថាភ្នែកជាអាវជីវដ៏សំខាន់ មិនមានចាំបាច់បំផុត ដូច្នេះហើយនៅថ្ងៃនេះ យើងសូមណែនាំនូវ​អាហារ​សុខភាពចំនួន ១០យ៉ាង ដែលជួយថែរក្សា និងបំប៉នសុខភាពភ្នែក។

ផ្លែបឺរ


ផ្លែបឺរ គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោមពពួកអាហារដែលសំបូរទៅដោយសារ ជាតិបំប៉នជាច្រើន ដូច្នេះ វាគ្មានអ្វីចម្លែកនោះទេ ដែលថា ពួកវាពិតជាមានភាពអស្ចារ្យចំពោះសុខភាពគ្រាប់ភ្នែក។ ពួកវា មានផ្ទុកនូវ សារជាតិ lutein ច្រើនជាងប្រភេទផ្លែឈើផ្សេងៗទៀត ។ សារជាតិ lutein គឺមានអត្ថប្រយោជន៍ជាពិសេស ក្នុងការ ការពារនូវ ជំងឺឡើងបាយ និង ការមើលឃើញចុះអន់ខ្សោយ ។ ផ្លែបឺរ ក៏ជាប្រភពដ៏ល្អនៃ សារជាតិបំប៉នចាំបាច់សម្រាប់ភ្នែកដទៃៗទៀតរួមមានដូចជា ៖ វីតាមីនA , វីតាមីនC , វីតាមីន B6 , និង វីតាមីន E។

ការ៉ុត


ការ៉ុតត្រូវបានដឹងបានយ៉ាងយូរហើយថា ពួកវាគឺជាអាហារសម្រាប់បំប៉នគ្រាប់ភ្នែក ដោយសារតែ វាមានផ្ទុកនូវសារជាតិ វីតាមីន A ដ៏ច្រើន។

ផ្កាខាត់ណាខៀវ


ផ្កាខាត់ណា គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ។

ស៊ុត


ស៊ុតគឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉នសម្រាប់សុខភាពមានដូចជា៖វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។

ស្ពីណាច (ជាស្លឹករុក្ខជាតិម្យ៉ាងស្រដៀងនឹងស្លឹកផ្ទីខ្មែរ)


ប្រភពដ៏អស្ចារ្យផ្សេងទៀត នៃវីតាមីន A នេះគឺ ស្ពីណាច ហើយវាក៏មានផ្ទុកនូវសារជាតិបំប៉នសម្រាប់ គ្រាប់ភ្នែកដ៏ទៃទៀត ផងដែរ មានដូចជា lutein និង zeaxathin ។

ស្ពៃក្តោបច្រើនមុខ


ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។

ផ្លែប៉េងប៉ោះ


ផ្លែប៉េងប៉ោះ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិបំប៉នពីរប្រភេទ យ៉ាងសំខាន់សម្រាប់គ្រាប់ភ្នែក ។

គ្រាប់ផ្កាឈូករ័ត្ន


គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉នមួយប្រភេទ ដែលអាចការពារ អ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាពទាំងអស់របស់គ្រាប់ភ្នែក ។

ខ្ទឹមស


ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉នសម្រាប់គ្រាប់ភ្នែកដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin ។

ត្រីសាម៉ុង


ត្រីសូម៉ុង គឺសំបូរទៅដោយអាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុងការ រក្សាការពារសុខភាពភ្នែកបានទាំងស្រុង។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A៕

ចែករំលែក