មាន​អារម្មណ៍​ Stress ខ្លាំង​មែន​ទេ? នេះ​ជា​វិធី​កាត់បន្ថយ​អារម្មណ៍​តានតឹង និង​ស្មុគស្មាញ

0

តើ​អ្នក​កំពុងតែ​មានការ​មួរ​ម៉ៅ​ហើយ​អារម្មណ៍​របស់​អ្នក​កំពុងតែ​គិតថា​ពិភពលោក​ទាំងមូល​នេះ​ពោរពេញ​ទៅដោយ​សត្រូវ​របស់​អ្នក​មែន​ទេ? តើ​អ្នក​កំពុងតែ​ស្ថិតនៅក្រោម​សំពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​ពិបាក​និង​អត់ធន់​ណាស់​មែន​ទេ? តើ​អ្នក​កំពុងតែ​ត្រូវ​ចៅហ្វាយនាយ ឬ គ្រួសារ​ស្តី​ឲ្យ​មែន​ទេ? ឥឡូវ​គឺជា​ពេលវេលា​ដើម្បី​បន្ធូរ​អារម្មណ៍​របស់​អ្នក។ តែ​ត្រូវធ្វើ​យ៉ាងដូច​ម្តេចទៅ?

1.រៀន​និយាយថា​ទេ៖ នៅពេល​ខ្លះ​យើង​មាន​អារម្មណ៍​អន់ចិត្ត ​ឬក៏​ស្មុគស្មាញ​ដោយសារ​យើង​ទទួលយក​នៅ​អ្វីដែល​អ្នកដទៃ​បាន​និយាយ​ចំពោះ​យើង។ ចូរ​ជ្រើសរើសនិង​ពិចារណា​ឡើងវិញ​ថា​អ្វី​ជា​អ្វីដែល​អ្នក​អាច​ទទួលយកបាន។

2. សំដែង​ចេញ​នូវ​តំរូវការ​របស់​អ្នក៖ ការខឹង​សម្បារ​របស់​អ្នក​តែងតែ​កើត​ឡើងជា​ញឹកញាប់នៅពេលដែល​អ្នក​មិនបាន​ទទួល​នូវ​អ្វីដែល​អ្នក​ចង់បាន។ ដូច្នេះហើយ កុំ​ខ្មាសអៀន! ត្រូវ​ប្រាប់​អ្នកដទៃ​នៅ​វ​អ្វីដែល​អ្នកត្រូវការ និង​អ្វីដែល​អ្នក​ចង់បាន។

3. ការ​លំហែ៖ ត្រូវ​ស្វែងរក​វី​ធី​អ្វី​ក៏ដោយ​ដែល​អាចជួយ​ឲ្យ​អ្នក​អាច​លំហែ​អារម្មណ៍​របស់​អ្នក​បាន។វា​អាចជា​ការតាំង​សមាធិឬ ការ​ភាវនា ការដកដង្ហើម​ឲ្យវែងៗ ឬ​ការ​ម៉ាស្សា​សំរាប់​អ្នក​ជាដើម។ មនុស្សម្នាក់ៗតែងតែមាន​វិធីផ្សេងៗគ្នា​ក្នុងការ​លំហែ​អារម្មណ៍​នេះ។


4. ការ​សំរាក៖ ដោយ​វិធី​ណា​ទៅ? ចេញទៅ​ដំណើរ​កម្សាន្ត​នៅ​ទី​ដែលមាន​ភាពល្អប្រសើរការ​ហែល​ទឹក ការ​ទៅ​មើល​កុន ឬការ​ញុំ​ា​អាហារ​ពេល​ល្ងាច​ក្រោម​ពន្លឺ​ភ្លើងទៀន​ជាដើម។ ម្យ៉ាងទៀតអ្នក​ក៏​អាច​រៀបចំផ្ទះ​របស់​អ្នក​ជាមួយនឹង​ផ្កា​ដ៏​ស្រស់ស្អាត​ឬ ការអាន​សៀវភៅ​នៅ​សួនច្បារ ។

5. បង្កើត​ការកម្សាន្ត​សំរាប់​អ្នក៖ នៅពេល​ខ្លះ​ការ​ផ្តោតអារម្មណ៍​ទៅលើបញ្ហា​តែមួយ​ក៏​អាចធ្វើ​ឲ្យ​អ្នកមាន​ភាពស្មុគស្មាញ​ដែរ។ ត្រូវបង្កើត​ការកម្សាន្ត​សំរាប់​អ្នក​ផ្ទាល់​ដើម្បី​បន្ធូរ​អារម្មណ៍​របស់​អ្នក។

6. និយាយ​ទៅកាន់​អ្នកដទៃ៖ ធ្វើការ​ទំនាក់​ទំនងជា​មួយ​អ្នក​ដែលមាន​អារម្មណ៍ល្អនិយាយ​ទៅកាន់​អ្នក​ទាំងនោះ
ឬក៏​ស្តាប់​ពួកគេ​និយាយ។ ពួកគេ​អាចជួយ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ​ដូច​ពួកគេ​ដែរ។

7. បញ្ចេញ​នូវ​អារម្មណ៍​ពិត​របស់​អ្នក៖ ស្វែងរក​វិធី​ដើម្បី​សំដែង​ចេញ​នូវ​អារម្មណ៍​របស់​អ្នក។អ្នក​អាច​ប្រាប់​អ្នក​ដែល​នៅ​ជុំវិញខ្លួន​អ្នកឬក៏​សរសេរ​វា​នៅក្នុង​កំណត់ហេតុ។

8.ការធ្វើ​អាទិភាព៖ នៅពេលដែល​អ្នក​ត្រូវធ្វើ​ឲ្យ​ស្មុគស្មាញ​ដោយសារមាន​កិច្ចការ​ជាច្រើន​នូវក្នុង​បញ្ជី​របស់​អ្នក ចូរ​ជ្រើសរើស​អ្វីដែល​សំខាន់​ជាងគេ និង​ជា​កិច្ចការ​បន្ទាន់ ហើយ​អ្នក​ត្រូវតែ​ធ្វើ​វា​មុនគេ។

9.បង្កើត​កាលវិភាគ​សំរាប់​ខ្លួនឯង៖ ទំលាប់​អាចជួយ​ឲ្យ​អ្នក​កាត់បន្ថយ​ភាពស្មុគស្មាញ​របស់​អ្នក​បាន។

10. និយាយ​នូវ​អ្វី​ដែលមាន​ប្រយោជន៍​ទៅលើ​រូបអ្នក​ផ្ទាល់៖ កុំ​និយាយ​ពី​ចំណុច​អវិជ្ជមាន​ចំពោះ​ខ្លួន​អ្នក និង​ឈប់​មាន​ជំនឿ​អវិជ្ជមាន​ដូចជា “ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាំងអស់” សូម្បីតែ​សំរាប់​ការងារ​មួយ​នេះ​ក៏​ខ្ញុំ​ត្រូវគេ​បដិសេដជាដើម។

11. លេង​កីឡា៖ ការលេង​កីឡា​គឺជា​វិធី​ដ៏​ល្អ ដើម្បី​បន្ធូរ​អារម្មណ៍​របស់​អ្នក។ អ្នក​អាច​បញ្ចេញ​កំហឹង​របស់​អ្នក​នៅទីនេះ។មិនតែប៉ុណ្ណោះ​វា​ក៏​អាចជួយ​ឲ្យ​អ្នកមាន​សុខភាព​មាន​សុខ​ភាពល្អ​ផងដែរ។

12. បរិភោគ​អាហារ​ដែលមាន​អត្ថប្រយោជន៍​សំរាប់​សុខភាព៖ ជឿជាក់ថា​រាងកាយ​របស់​អ្នកនិង​ខួរក្បាល​របស់​អ្នក
ទទួលបាន​នូវ​អ្វីដែល​វា​គួរតែ​ទទួលយក​ដូចជា​សារជាតិ​បំរុង​រាងកាយ​ជាដើម។

13. សួរ​ខ្លួន​របស់​អ្នក៖ តើ​វា​ជា​តម្លៃពិត​ប្រាកដ​មែន​ទេ? តើ​ភាពស្មុគស្មាញ​អាចជួយ​អ្នក​បានទេ? ប្រហែលជា​មិនអាច​ទេ! តើ​ហេតុអ្វី​អ្នកធ្វើ​វា?

14. ប្រឹក្សា​ជាមួយ​អ្នកជំនាញ៖ ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ដើម្បី​ជួយ​អ្នក​បំបាត់ចោល​នូវ​អារម្មណ៍​អវិជ្ជមាន​របស់​អ្នក។

15. សរសេរ​នូវ​អ្វី​ដែលជា​ចំណុច​វិជ្ជមាន៖ ទោះបីជា​អ្នកមាន​អារម្មណ៍មិនល្អ​នៅថ្ងៃនេះ​ក៏ដោយអ្នក​ក៏​អាចធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នកមាន​ភាពស្រស់​ស្រាយ​បានដែរ។ ដោយ​ស្វែងរក​នូវ​អ្វីដែល​អាច​កាត់បន្ថយ​ភាពស្មុគស្មាញ​របស់​អ្នក​បាននិង​សរសេរ​នូវ​ចំណុច​វិជ្ជមាន​ទាំងនោះ៕

ចែករំលែក