វិធីងាយៗ និង​សាមញ្ញ​បំផុត តែ​អាចជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​បាន​លឿន!!!

0

ទម្ងន់​លើស​ដែល​ប្រមូលផ្តុំ លើ​ផ្នែក​កណ្តាល​នៃ​រា​ង្គ​កាយ​របស់​អ្នក​ដែល​កើតមាន​ក្នុង​ទម្រង់​ជា​ខ្លាញ់ ពោះ​ធ្វើឱ្យ​អ្នកមាន​គ្រោះថ្នាក់​នៃ​ការកើតមាន​ជំងឺ​ធ្ងន់ធ្ងរ​មួយ ចំនួន។ កោសិកា​សកម្ម​នឹង​បង្កើត​ជាតិ​ខ្លាញ់​ឱ្យ​ប្រមូលផ្តុំ​លើ​សរីរាង្គ​ក្នុង រា​ង្គ​កាយ​របស់​អ្នក​ត្រង់​ក្បាលពោះ។

លើសពីនេះទៅទៀត ក្បាលពោះ​អាចធ្វើឱ្យ​អ្នកមាន​រូបរាង​មិន​ស្អាត​សង្ហារ ដូច្នេះ​ការ​សម្រក​ក្បាលពោះ​ក៏​អាចជួយ​ធ្វើឱ្យ​អ្នក​ផ្លាស់ប្តូរ​រូបរាង​ទៅ ជា​មនុស្ស​ម្នាក់​ដែលមាន​រាង​ដ៏​អស្ចារ្យ​បាន។ ហើយ​កោសិកា​ទាំងនោះ​នឹង បញ្ចេញ​អរ​ម៉ូ​ន​និង​សារធាតុ​ផ្សេងទៀត​ទៅក្នុង​រា​ង្គ​កាយ​របស់​អ្នក ដែល​បង្ករ​ឱ្យ​អរ​ម៉ូ​ន​មិនមាន​លំនឹង ភាពស៊ាំ​នឹង​អាំង​ស៊ុយ​លីន ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី2ជំងឺ​បេះដូង ជំងឺមហារីក​សុដន់​និង​ពោះវៀន ជំងឺលើសឈាម និង​កូ​លេ​ស្តេ​រ៉ូ​ល LDL (មិនល្អ​ខ្ពស់)។ ការ​សម្រក​ក្បាលពោះ​គឺជា​រឿង​ពិបាក ប៉ុន្តែ​ប្រសិនបើ​អ្នក​ចាប់ផ្តើម​ព្យាយាម​កាន់តែ​លឿន អ្នក​កាន់​តែមាន​សុខ​ភាពល្អ​កាន់តែ​ឆាប់​និង​បន្ថែម​អាយុ​របស់​អ្នក​បាន កាន់តែច្រើន។

កាត់បន្ថយ​កម្រិត​ភាព​តានតឹង៖ រា​ង្គ​កាយ​របស់​អ្នក​បញ្ចេញ​អរ​ម៉ូ​ន​ម្យ៉ាង​ហៅថា cortisol នៅពេលដែល​កម្រិត​ភាព​តានតឹង​កើនឡើង។ កម្រិត​អរ​ម៉ូ​ន cortisol ខ្ពស់​កាន់តែ​យូរ អាចធ្វើឱ្យ​មានការ​កើនឡើង​នៃ​គ្រោះថ្នាក់​នៃ​ការប្រមូលផ្តុំ​នៃ​ខ្លាញ់ ក្បាលពោះ។

គេង​ឱ្យបាន​ពី ៦ ទៅ ៧ម៉ោង ជា​រៀងរាល់ថ្ងៃ៖ ការសិក្សា​មួយ​ដែល​បាន​ផ្សាយ​នៅ​ឆ្នាំ ២០១០ បាន​បង្ហាញថា អ្នក​ដែល​គេង​បានតែ​ប្រាំ​ម៉ោង​ឬ​តិចជាង​នេះ​ក្នុង​មួយ​យប់ នឹង​ឡើង​ខ្លាញ់​ក្បាលពោះ។ អ្នក​ដែល​គេង ៨ម៉ោង​ឬ​ច្រើនជាង​នេះ ក៏​នឹង​ឡើង​ខ្លាញ់​ក្បាលពោះ​ដែរ ប៉ុន្តែ​ពួកគេ​ឡើង​ខ្លាញ់​ក្បាលពោះ​យឺត​ជាង​អ្នក​ដែល​គេ​មិនបាន គ្រប់គ្រាន់។

កាត់បន្ថយ​ការ​ញ៉ាំ៖ វិធី ដែលមាន​ប្រសិទ្ធភាព​តែមួយគត់​ដើម្បី​កាត់បន្ថយ​ជាតិ​ខ្លាញ់​គ្រប់កន្លែង គឺ​ញ៉ាំ​តិចជាង​មុន។ ការគ្រប់គ្រង​ចំនួន​នៃ​ការ​ញ៉ាំ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​សម្រក ក្បាលពោះ។ អ្នក​អាច​ញ៉ាំ​អាហារ​ច្រើន​ពេល (៥ឬ៦ដង​ក្នុង​មួយថ្ងៃ) ប៉ុន្តែ​ទទួលទានតិចៗបាន​ហើយ។

អ្នក​គួរ​ហាត់ប្រាណ​ខ្លាំង ល្មម​ឱ្យបាន​ពី ១៥០ ទៅ ៣០០នាទី ក្នុង​មួយ​សប្តាហ៍។ អ្នក​គួរ​ជ្រើសរើស​ការហាត់​ប្រាណ​ណា​ដែល​អាច​បង្កើន​អត្រា​ចង្វាក់បេះដូង និង​ធ្វើឱ្យ​អ្នក​បែកញើស។ អ្នក​ដឹងថា​អ្នក​កំពុងតែ​ហាត់ប្រាណ​ក្នុង​កម្រិត​ខ្លាំង​ល្មម​ប្រសិនបើ អ្នក​នៅ​អាច​បន្ត​ការសន្ទនា​ក្នុងពេលដែល​អ្នក​កំពុង​ហាត់ប្រាណ។

ហ្វឹកហាត់​សាច់ដុំ​ពោះ​ពីរ​សប្តាហ៍​ម្តង៖ បើ ទោះជា​អ្នក​មិនអាច​កំណត់​ការដុត​បំផ្លាញ​ខ្លាញ់​ក្បាលពោះ​ក៏ពិតមែន ប៉ុន្តែ​អ្នក​អាច​កសាង​និង​បង្កើន​កម្លាំង​សាច់ដុំ​ពោះ​របស់​អ្នក ដែល​ធ្វើឱ្យ​អ្នកមាន​ក្បាលពោះ​រាបស្មើ។ ការ​ផត​ក្បាលពោះ ផ្អៀង​ត្រគាក និង​លើក​ត្រគាក​ឡើង នឹង​ជួយ​ពង្រឹង​សាច់ដុំ​ពោះ​របស់​អ្នក។

ចែករំលែក