MV ថ្មី​បែប​បុរាណ​របស់ ផន ស្រី​ខួច «តែមួយ​ថ្ងៃ​មាន​អ្នកទស្សនា​ជិត 100k» ប៉ុន្តែ​រង​ការរិះគន់ប្លែកៗដូចជា…

0

(ភ្នំពេញ)៖ បច្ចុប្បន្ននេះ​ទាំង​បទ​ចម្រៀង និង​វីដេអូ​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស គឺ​ទទួលបាន​នូវ​ការគាំទ្រ​ផ្តាច់​គេ​នៅ​ទូទាំងប្រទេស​កម្ពុជា ព្រមទាំង​ទីផ្សារ​ឯនាយសមុទ្រ​ទៅហើយ ក៏​ព្រោះតែ​ផលិតកម្ម​នេះ​កំពុងតែ​ដើមផ្លូវ​ត្រូវ នោះ​គឺ​ការព្យាយាម​ផលិត​បទ​ចម្រៀង​មិន​ចំលង​គេ «Original Songs» ព្រមទាំង​មាន Channels ផ្លូវការ​ទាំង​នៅ​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក ដែល​ទទួល​បានការ Likes និង Subscribes សរុប​រាប់លាន​នាក់​ទៅហើយ។

កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ថ្មី​នេះ (ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧) បទ​ចម្រៀង MV មួយ​បទ​ត្រូវបាន​បង្ហោះ ដែល​ហាក់ជា​ស្នាដៃ​ថត​បែប​បុរាណ​ថ្មី​សន្លាង​ចុងក្រោយ​របស់​ហង្ស​មាស ដែលមាន​បច្ចេកទេស​ថ​ត​កម្រិត​ខ្ពស់ តួ​សម្តែងល្បីៗ និង​ស្រស់ស្អាត ព្រមទាំង​ប្លង់​ថត​នៅ​សុទ្ធតែជា​កន្លែង​ដែល​មើលទៅ​ប្រៀប​បីដូច​ជា​យើង កំពុងតែ​សំឡឹង​មើលឃើញ​ពី​សម័យបុរាណពិតៗ នៅក្នុង​បទ «ឈប់​នឹក​គេ តែ​មិនអាច​ឈប់​នឹក​បង»។ សម្រាប់​ផ្នែក MV គឺ​ហាក់​មិនសូវមាន​អ្នក​រិះគន់​នោះទេ មានតែ​អ្នក​សរសើរ ហង្ស​មាស ថា​ពូកែ និង​ជាទី​មោទនៈ​សម្រាប់​ជាតិខ្មែរ។

ប៉ុន្តែ​សម្រាប់ MV យកមក​ផ្សំ​នឹង​បទ​ចំរៀង​វិញ គឺ​ហាក់​ទទួល​ការរិះគន់​ច្រើន​គួរសម ដោយ​បងប្អូន​ខ្លះ​អះអាងថា ចម្រៀង​មិនសូវ​សម​នឹង​ការសម្តែង, បងប្អូន​ខ្លះ​ថា មិនសូវ​យល់​ពី​អត្ថន័យ​ចម្រៀង, និង​បងប្អូន​ខ្លះ​ទៀតថា ចម្រៀង​នេះ​គួរតែ​ឲ្យ​តារាចម្រៀង​ផ្សេង​ច្រៀង​វិញ​ជាដើម។ ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់ យើងខ្ញុំ​សូម​ធ្វើការ​ដកស្រង់ Comments ពី​គណនី​អ្នកប្រើប្រាស់​នានា ក្នុង​បណ្តាញ​យូ​ធូប​ខាងក្រោម៖

ជាក់ស្តែង​មតិ​របស់​ឈ្មោះ Sareoun Proek បានសរសេរថា «មើល​អត់​យល់» ខណៈ​ឈ្មោះ Phonheakrek សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​ក្នុង​យូ​ធូប​ថា «មាន​អារម្មណ៍​ថា ដូចជា​មិន​ស៊ីគ្នា​រវាង​សម្លេង​ជាមួយ​ភ្លេង និង​ជាមួយ​វីដេអូ» ហើយ​ងាយ​មក​ឈ្មោះ CH7 KH វិញ​បែរជា​សរសេរថា «បទ​នេះ​បើ​សម្លេង សុគន្ធ​កញ្ញា ស៊ី​ជាង» ទៅវិញ។

បន្ថែម​ពីនេះ​ឈ្មោះថា Darika Wa បានសរសេរថា «ចំរៀង និង​វី​ឌី​អូ​មិន​សម​គ្នា​សោះ» ខណៈ​គណនី​ឈ្មោះ​ជា​អក្សរ​កូរ៉េ 김태성 បានសរសេរថា «រូបភាព​បុរាណ តែ​ច្រៀង​ដូច​សម័យ​ប​ន្ទិ​ច​ហើយ»។ ដោយឡែក​មតិ​រិះគន់ ដែល​នឹង​យកមក​បន្ត​សម្រាប់​ការដកស្រង់​ពេលនេះ គឺ​ឈ្មោះ Samice Sam គាត់​បានសរសេរថា «បទ​ហ្នឹង​និពន្ធ​មក​ឆ្គង អត់​មាន melody ច្បាស់លាស់… ស្តាប់ទៅ​ដូចរឹងៗ ឆ្កុយៗ ហើយ​អត់​សូវ​ស៊ី​ហ្នឹង MV…»។

ទោះបីជា​បែបនេះ​ក្តី សរុបសេចក្តី​មក​ខ្សែ​វី​ឌេ​អូ​ខាងលើនេះ ហាក់​មាន​សន្ទុះ​គាំទ្រ​ខ្លាំង ដោយសារតែ​ភាព​ប្លែក​ភ្នែក និង​ការ​ហក់​ចូល​ការសម្តែង​របៀប​ជា​សាច់រឿង​បែប​បុរាណ​ល្អ​ជាង​មុន ព្រោះតែ​វា​ពិបាក​សម្តែង និង​ត្រូវ​ការតុបតែង ច្រើនជាង​បទ​សម័យ​ទំនើប។ តាមពិត​ក៏មាន​មតិ​គាំទ្រ និង​រិះគន់​តប​ទៅ​បណ្តា​អ្នក​រិះគន់​ទាំងឡាយ​ផងដែរ ដូចជា​ឈ្មោះ Tou Tou បាន​លើកឡើងថា «ពិន​និង​ល្អ​ហើយ​អាច​ទទួលយកបាន ធ្វើ​អី្វ​មួយ​វា​មិនដែល​ល្អ​គ្រប់ 10 នោះទេ តែងតែមាន​កន្លែង​ខ្វះខាត​តិចតួច» ខណៈ​ឈ្មោះ Kim Seyhak បានសរសេរថា «សុំ​សរសើរ​ដាក់​តួឯក​ស្រី​មក​សម ហើយ​តួ​កាច​ក៏​រឹតតែ​សម​ទៀត និយាយ​រួម​គ្រប់​តួ​ទាំងអស់​ក្នុង​បទ​មួយ​នេះ​គឺ​សាក​សម​ខ្លាំង មើល​ហើយ​ខឹង​ជំនួស​តួ ចំនែក​បច្ចេកទេស និង​ទីតាំង​វិញ ស្អាតៗណាស់ បទ​នេះ​ភ្លេង​បែប​បូរាណ​លូ​ង​លោម ដល់​ស្ទា​យ​ច្រៀង​បែប​រាង​រ៉ុ​ក​សម័យ ប្លែក​អារម្មណ៍ គឺ​ពិ​រោះ​ណាស់»៕

ចែករំលែក