បេះដូងពិតជា​សំខាន់ណាស់! «នេះជាអាហារទាំង ០៩មុខ» ដែលជួយឲ្យបេះដូងដើរបានល្អ…

0

 

(បរទេស)៖ របបអាហារ​ដែលផ្តល់សុខភាពប្រសើរជាទូទៅ ​ក៏អាចជារឿងល្អ​មួយ​សម្រាប់សុខភាពបេះដូងផងដែរ។ អ្នកក៏អាច​កាត់បន្ថយ​ការកើតជំងឺ​សរសៃឈាមបេះដូងបាន​ដែរ តាមរយៈការញ៉ាំ​អាហារទាំងអស់​នេះជាប្រចាំ។ មានបន្លែ និងផ្លែឈើច្រើន​ណាស់ដែល​ល្អចំពោះ​បេះដូង។

តាមការសិក្សា​បានឲ្យដឹងទៀតថា ជំងឺបេះដូង និងសរសៃ​ឈាម​ស្ទើរតែ ៧០ភាគរយ ហើយដែល​អាចបង្ការ​បាន តាមរយៈការជ្រើសរើស​អាហារទទួល​ទាន​ដ៏ត្រឹមត្រូវ។ តើអាហារទាំង​អស់នោះ​មានអ្វីខ្លះទៅ? ដូច្នេះសូមតាមដានអាហារប្រសើរៗ ទាំង ០៩ មុខខាងក្រោមនេះ ដែលមិនពិបាកស្វែងរកនោះឡើយ៖

១. ផ្លែប័រ៖ ផ្លែឈើមួយនេះ​សម្បូរទៅ​ដោយ សារធាតុ​ខ្លាញ់ទ្រទ្រង់​សុខភាព Monounsaturated Fats និងជាប្រភពនៃប៉ូតាស្យូម​ ដែលជាជាតិរ៉ែដ៏សំខាន់​ក្នុងការគ្រប់គ្រង​ជំងឺលើស​សម្ពាធឈាម។ វាក៏ជាប្រភព​នៃវីតាមីន C, Carotenoids និងជាតិសរសៃ​ផងដែរ។ ក្រៅពីនេះ ផ្លែប័រ​ក៏អាចជួយរាង​កាយ បឺតស្រូបអង់ទីអុកស៊ីដង់​ផ្សេងៗទៀត ដែលយើងបាន​ញ៉ាំពីបន្លែ​ដូចជា ការ៉ុត និងស្ពៃ​ស្ពី​ណាច​ជាដើម។

២. ផ្លែបឺរីពណ៌ខៀវ៖ វាជាផ្លែឈើ​ដែលសម្បូរ​សារធាតុ Resveratrol និង Flavonoids ដែលសុទ្ធសឹងតែ​ជាអង់ទីអុកស៊ីដង់​ សម្រាប់ជួយបង្ការ​ជំងឺសរសៃឈាម​បេះដូង។ អ្នកក៏អាចយកវាធ្វើជាទឹកក្រឡុកបានដែរ។

៣. សូកូឡាខ្មៅ៖ តាមការសិក្សា​បានរក​ឃើញថា ការញ៉ាំសូកូឡាខ្មៅ​ជាប្រចាំ អាចបញ្ចុះ​កូឡេស្តេរ៉ុល​អាក្រក់ក្នុង​ឈាមបាន។ ចំពោះ​សារធាតុ Phenols ក្នុងសូកូឡាខ្មៅ ដែលមានមុខងារ​ប្រឆាំងនឹង​ការរលាក និងសម្លាប់​មេរោគនោះ អាចកាត់បន្ថយ​ការប្រឈមនឹង​ជំងឺបេះដូង​បាន។

៤. ប្រេងអូលីវ៖ ប្រេងអូលីវ​ជាប្រភពនៃ​ជាតិ​ខ្លាញ់ Monounsaturated Fats ដ៏ល្អមួយ ដែលអាច​ជួយបន្ថយទាំង​កម្រិតជាតិស្ករ និងកូឡេស្តេរ៉ុល​ក្នុងឈាម។

៥. បន្លែពណ៌បៃតង៖ ស្ពៃស្ពីណាច ឬត្រកួនសុទ្ធតែ​ជាអាហារដ៏ល្អ​ ដែលអាចផ្តល់ជាតិ​ដែក និងវីតាមីន C ដល់​រាងកាយ។ របស់ទាំងពីរនេះ​ល្អបំផុតសម្រាប់​សុខភាពធ្មេញ សក់ និងឆ្អឹង ខណៈពេលដែល​វីតាមីន A និង​ម៉ាញ៉េស្យូម សម្រាប់ជួយឲ្យអ្នកមានអារម្មណ៍​ស្ងប់ស្ងាត់ ចៀសផុតពីភាព​ខឹងនាំឲ្យគាំង​បេះដូង​បាន។

៦. ថ្លើមសត្វ៖ អ្នកជំនាញខាង​ជំងឺបេះដូង​បាននិយាយថា ថ្លើមមានជាតិខ្លាញ់​ ដែលល្អចំពោះ​សុខភាព​បេះដូង។

៧. ស្រូវអូត៖ ថ្វីបើស្រូវប្រភេទ​នេះមិនសូវមាន​អ្នកស្គាល់ និងញ៉ាំក៏ដោយ ប៉ុន្តែវាគឺជាអាហារ​មួយប្រភេទ​មានជាតិសរសៃ​រលាយ និងអាចបញ្ចុះកូឡេស្តេរ៉ុល​អាក្រក់ ក្នុងឈាម​បានទៀត។ ដូច្នេះកាល​ណាកូឡេស្តេរ៉ុល​អាក្រក់មិន​សូវមាន វាពិតជាល្អទាំង​សរសៃឈាម និង​បេះដូង។

៨. ត្រីសាលម៉ុង៖ ត្រីសាលម៉ុង និងត្រីសម្បូរខ្លាញ់​ផ្សេងៗទៀត​ដូចជា ត្រីសាឌីន សុទ្ធតែជាអាហារ​ដ៏ល្បីសម្រាប់សុខភាព​បេះដូងទាំងអស់។ នេះដោយ​សារតែ វាផ្ទុកទៅដោយ​អាស៊ីតខ្លាញ់អូមេហ្គាបី​ច្រើន និងអាចបន្ថយ​ការប្រឈមនឹងជំងឺ​ក្រិនរឹង​សរសៃឈាម ឬកំណកជាប់​សរសៃឈាមអាក់ទែ​បានទៀត។

៩. ប៉េងប៉ោះ៖ ប៉េងប៉ោះ​មានវីតាមីន C ដែលល្អចំពោះ​បេះដូង និងសម្បូរ​សារធាតុ Lycopene។ វីតាមីន C ដើរតួនាទីជាអង់ទីអុកស៊ីដង់​ សម្រាប់ការពារ​កោសិកា​កុំឲ្យខូចខាត ជាពិសេស​កោសិកាបេះដូង​តែម្តង៕

ចែករំលែក