ងាយៗដើម្បីសុខភាព! បរិភោគសណ្តែកប៉ុន្មានមុខនេះ នឹងជួយច្រើន​ដល់អ្នកប្រឈមមុខជំងឺទឹកនោមផ្អែម!

0

 

(បរទេស)៖ ការស្រាវជ្រាវរបស់​ក្រុមអ្នកស្រាវជ្រាវជនជាតិ​អាមេរិក នៃមហាវិទ្យាល័យ
ហាវ៉ាត បានឲ្យដឹងថា ការទទួលទាន​សណ្តែកសំបករឹង​គ្រប់ប្រភេទ និងប័រ​សណ្តែកដី
អាចជួយកាត់បន្ថយអត្រាប្រឈមមុខ នឹងជំងឺទឹកនោមផ្អែមរបស់ស្រ្តីបាន។ នេះបើតាមការ​ដកស្រង់ពីវែបសាយសុខភាព នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាម២០១៨។

 

តាមរយៈការសិក្សា​ស្រាវជ្រាវ និងប្រមូលពត៌មានផ្សេងៗ​អស់រយៈ ១៦ឆ្នាំ
និងប្រើមនុស្ស​ពិសោធន៍ ៨៤,០០០នាក់ គេរកឃើញក្រុម​មនុស្ស ដែលទទួលទានសណ្តែ​សំបករឹង យ៉ាងហោចណាស់​ប្រមាណ ២៨ក្រាម ក្នុងមួយថ្ងៃ និង ០៥ថ្ងៃ ក្នុងមួយសប្តាហ៍ និងទទួលបាន​លទ្ធផលល្អ ដោយជួយកាត់​បន្ថយអត្រាប្រឈមមុខ​ នឹងជំងឺទឹកនោម​ដល់ទៅ ២៨ភាគរយ
បើប្រៀបធៀប​ជាមួយក្រុម​មនុស្ស ដែលពុំបានទទួល​ទានអាហារ​ប្រភេទនេះ។

បើទទួលទាន​អាហារដូចដែលពោលខាង​លើ ឲ្យនៅសល់ត្រឹមតែ ០១ដង ក្នុងមួយថ្ងៃ ឬ ០៤ដង ក្នុងមួយសប្តាហ៍ក៏អាចកាត់​បន្ថយអត្រា​ប្រឈមមុខ​ នឹងជំងឺទឹកនោម​ផ្អែមបាន ១៦ភាគរយ ផងដែរ។
ចំពោះប័រដែល​ធ្វើពីសណ្តែកដីវិញ ត្រូវបានគេស្រាវជ្រាវ​ឃើញថា ប្រសិនបើយើង​ទទួលវាម្តង ១៤០ក្រាម ឬ ០៥ដង ក្នុងមួយសប្តាហ៍ នោះក៏អាច​ជួយកាត់បន្ថយ​អត្រាប្រឈម​ នឹងជំងឺទឹកនោមផ្អែម​បានដល់ទៅ ២១ភាគរយ ថែមទៀតដែរ។

ក្រុមអ្នកស្រាវជ្រាវ​បានពន្យល់ពីមូលហេតុថា មកពីសណ្តែកដី​មានសំបករឹង
និងសំបូរទៅ​ដោយប្រេងដែលងាយនឹងរលាយ និងសារធាតុ​អាហារមានប្រយោជន៍​ដទៃទៀត​ជាច្រើន។ សារធាតុ​អាហារទាំងនេះ វាជួយសំរប​សំរួល​កំរិត គ្លុយកូស និងអ៊ីនស៊ូលីន​ ឲ្យមានតុល្យភាពនឹងគ្នា ហើយក្លាយ​ជាប្រព័ន្ធ​ការពារជំងឺទឹកនោម​ផ្អែមប្រភេទ​ទី ២
ឬជំងឺទឹកនោមផ្អែម​កំរិតដំបូងរបស់​មនុស្សធំ។

ចំណែក​សណ្តែកដី​វិញ វាមានអាស៊ីត​ខ្លាញ់ និងសារធាតុ​អាហារប្រភេទ​ប្រហាក់ប្រហែល​ នឹងសណ្តែក​សំបករឹងដែរ។ លុះដល់​គេយកវា​ទៅធ្វើប័រ វាក៏ក្លាយជាអាហារ ដែល​មានសារធាតុ​អាចជួយការពារជំងឺទឹកនោម​ផ្អែមផងដែរ។ គួរបញ្ជាក់ដែរថា វាមានប្រសិទ្ធភាព​សម្រាប់តែនារី​ប៉ុណ្ណោះ៕

ចែករំលែក