ចេះស្លៀកសម្លៀកបំពាក់ ឱ្យស៊ីនឹងរាងរៅអ្នកទើបល្អ…

0

(បរទេស): ការរក្សាចំនុចល្អក្នុងរាងកាយនៅជាមួយអ្នកបានយូរ ត្រូវអាស្រ័យលើអាហារ និងការហាត់ប្រាណជាគោល ដែលត្រូវមានការអត់ធន់និងព្យាយាមយ៉ាងខ្ពស់បំផុត ជាពិសេសការបំបាត់ចំនុចអន់ខ្សោយខ្លះដូចជា ផ្ទៃពោះ ដើមទ្រូង និងត្រគាក។

ដោយលែកខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឲ្យអ្នកមានសម្រស់ស្រស់ស្អាតរហ័សទាន់ចិត្ត។មនុស្សមានរាងស្អាតៈ គួរស្លៀកពាក់ សំលៀកបំពាក់ដែលសមនឹងរូបរាងរបស់ខ្លួន ដោយមិនត្រូវឲ្យរឹបឬចង្អៀត មានសាច់ស្តើងៗ។

 

មនុស្សទាបៈ គួរស្លៀកបង្ហាញជើង និងមានឆ្នូតបញ្ឈរ។មនុស្សស្មាចង្អៀតៈ គួរបន្ថែមស្មា ពាក់អាវកV និងធ្វើឲ្យផ្នែកស្មា និងត្រគាកមានខ្នាតតុល្យភាពគ្នា។មនុស្សស្មាទូលាយៈ គួររើសអាវពណ៌ចាស់ៗ ក​ អក្សរ V ជ្រៅៗ និងធ្វើឲ្យស្មាមើលទៅរួមតូច។នារីដើមទ្រូងធំៈ គួរបង្ហាញផ្នែកក និងដងខ្លួនដោយពាក់អាវពណ៌ចាស់។ ចំណែកសំពត់ ឬខោគួរមានពណ៌ខ្ចីជាង។មនុស្សដើមទ្រូងតូចៈ ស្លៀកឈុតប្រភេទបន្ថែមដើមទ្រូវ ពាក់ឈុតឬអាវដែលមានការតាក់តែងបរិវេណដើមទ្រូង។

មនុស្សមានក្បាលពោះប៉ោងៈ គួរបង្វែរចំណាប់អារម្មណ៍មកផ្ទៃមុខឬជើងរបស់អ្នក ផ្តោតលើខោអាវឆ្នូតបញ្ឈរ ឬពណ៌ដូចគ្នា។ ពណ៌សំពត់​ឬខោ គួរមានខ្សែរូតចំហៀង។

មនុស្សត្រគាកធំៈ គួរធ្វើឲ្យស្មារបស់អ្នកអាចមើលទៅសមនឹងរាងរ និងត្រគាក ដោយរើសខោជើងត្រង់ មិនមានជីបខាងមុខ យកពណ៌ចាស់ និងចង្កេះទាបល្អជាង។

មនុស្សកំភួនដៃធំៈ គួរចៀសវាងអាវដៃកុត ឬអាវដីខ្លី ហើយបែរមកជាអាវដៃត្រឹមកែង ឬអាវដៃវែង ដែលបិទឡេវបរិវេណក ឬអាចដែលចុងដៃអាវទូលាយ។

ចែករំលែក