ត្រូវការសម្រស់ស្រស់ថ្លាភ្លាមៗ? ត្រសក់អាចជួយបានទាំង «រង្វង់ភ្នែក និងស្បែកមុខ» តែម្តង!

0

(បរទេស)៖ មានអារម្មណ៍ថា ភ្នែករូងខ្មៅ និងស្បែកមុខស្រអាប់មែនទេ? ពិតជាពិបាកចូលរួមកម្មវិធីសំខាន់ៗណាស់ ទោះបីជាអ្នកជាបុរស ឬស្ត្រីក៏ដោយ។ ដូច្នេះសូមប្រញាប់ដោះស្រាយភ្លាមៗ ដោយចំណាយតិច និងមិនឲ្យ​ប៉ះពាល់​ស្បែក​មុខឡើយ។ ដោយសារ​តែត្រសក់​ជាបន្លែដែលសម្បូរ​ទៅដោយវីតាមីន C កាល់ស្យូម ស៊ីលីកាត និងប៉ូតាស្យូម ដូច្នេះហើយ​បានជាអ្នក​ដែលយកត្រសក់​ធ្វើជាមុខម្ហូបជាប្រចាំត្រកូល​ មានស្បែកស្អាតសក់រលើប​រលោង​ គ្រប់ពេល​វេលា។

ត្រសក់មិន​គ្រាន់តែល្អចំពោះ​ស្បែកមុខប៉ុណ្ណោះទេ វានៅមាន​អត្ថប្រយោជន៍ផ្សេងៗ​ច្រើន​ទៀត ដែលយើង​មិន​ធ្លាប់បានដឹង។ ដូច្នេះចំណុចសំខាន់ៗ​បន្ថែមទៀតខាង​ក្រោមនេះ នឹងជួយឲ្យមិត្តៗ​ទាំងអស់ ទទួលបានសុខភាពល្អ​ទាំងពីក្នុង និងខាងក្រៅរាងកាយ ដោយចំណាយចិត្ត និងមាននិរន្តរភាពជាងប្រើគ្រឿង​សំអាងគីមីឆ្ងាយណាស់។

 

ចំពោះសុភាពនារី​ និងបុរសដែលអង្គុយនៅ​ពីមុខកុំព្យូទ័រ​ពេញមួយថ្ងៃ រហូតទាល់តែផ្សារភ្នែក
ហើមភ្នែក​ដូចខ្លាឃ្មុំនៅពេលត្រឡប់​មកដល់ផ្ទះវិញ​ បើបានចិតត្រសក់ជាបន្ទះស្តើងៗ​មកបិទនោះលើ​ត្របកភ្នែក​ប្រមាណ ២០នាទី ពេលនោះ​អំបិលរ៉ែ​ នឹងជ្រាបចូលទៅក្នុង​ស្បែកជួយសម្រាល​អាការៈហើម។ បើបានធ្វើជា​ប្រចាំស្បែក​ជុំវិញភ្នែក និងខ្លាំង
ស្នាមជ្រីវជ្រួញ​ជុំវិញភ្នែកក៏មិនហ៊ា​នមកក្បែរយើងទៀតដែរ។

ត្រសក់មាន​ប្រសិទ្ធភាពនៅ​ក្នុងការបញ្ចេញ​ទឹកនោម ជាថ្នាំបញ្ចុះ និងជួយលាងជាតិពុល​ចេញពី​រាងកាយ។ វិធីប្តូរត្រសក់​ឲ្យក្លាយជាថ្នាំឌីថក់ ដែលជាថ្នាំបន្សាប​ជាតិពុល ជាការងាយបំផុត​ដោយគ្រាន់តែគាប​ច្របាច់ទឹកត្រសក់ ១ផ្លែ លាយជាមួយនឹង​ទឹកខ្ញីច្របាច់​ស្រស់ៗ ប៉ុន្តែត្រូវផឹក​ក្រោយភ្ញាក់ពី​គេងភ្លាម ពីព្រោះថា​ឌីថក់​ដែលទទួលបាន​លទ្ធផលល្អ​ ត្រូវធ្វើនៅពេល​ពោះទំនេរមិនទាន់​ទទួលទាន​អ្វីសោះ។

បើចេញទៅហាល ថ្ងៃក្តៅរហូតទាល់តែផ្សា​រោលស្បែក ត្រូវច្របាច់យកទឹក​ត្រសក់លាយជា​មួយឡេជំនួយស្បែកកន្លះ​ស្លាបព្រា​កាហ្វេ មកលាបលើកន្លែង​ដែលមានស្នាម​រោលខ្លោច។
ពេលនោះជាតិ​ត្រជាក់ និងវីតាមីន D ដែលបានពី​ត្រសក់នឹងផ្តល់​សំណើមឲ្យស្បែក
ជួយកាត់បន្ថយ​ភាពផ្សាក្រហាយ​បានទៀតផង៕

 

ចែករំលែក