តើការញុំាអាហារ​ផុត​កំណត់ «ហួសដឺឡេ» ផ្តល់ប៉ះពាល់អ្វីខ្លះ ដល់អាយុជីវិត?

0

(បរទេស)៖ ផលប៉ះពាល់​សុខភាពនៃការញ៉ាំ​អាហារ​ដែលផុតកំណត់ អាចមានផល​ពិបាកពី “គ្មាន” ទៅ “ធ្ងន់ធ្ងរ” ដោយ​វាអាស្រ័យ​លើអាហារដែលអ្នកញ៉ាំ និងពេលដែលញ៉ាំវា។ ជាក់ស្តែង ការញ៉ាំការ៉ុត​ដែលទុកចោលក្នុងទូរ​ទឹកកកយូរ វាជារឿងធម្មតា​នឹងមិនបង្កបញ្ហា​សុខភាពទេ។ ទោះជាយ៉ាងណា​ក៏ដោយការញ៉ាំសាច់​ជ្រូក​ ដែលត្រូវបានរក្សាទុក​បីសប្តាហ៍ អាចបណ្តាល​ឱ្យជំងឺក្រពះ​ ពីស្រាល​ទៅធ្ងន់ ហើយអាច​ជាករណីធ្ងន់ធ្ងរ​ នៃការបណ្តាលឲ្យ​មានអាការៈពុលអាហារ​ផងដែរ ។

១. ប្រភេទកាលបរិច្ឆេទ៖ កាលបរិច្ឆេទ​ផុត​កំណត់ត្រូវបានបែង​ចែកជា ដំណាក់កាល​ផ្សេងៗគ្នា ដែលនៅក្នុង​នោះ​រួមមាន កាលបរិច្ឆេទ​លក់ដោយយោង​ទៅកាលបរិច្ឆេទ​ ដែលផលិតផល​ខូចគុណភាព រសជាតិ ក៏ប៉ុន្តែ​ការទទួលអាហារ​ដែលផុតកំណត់​ប្រភេទនេះ មិនបង្កឲ្យ​ខូចសុខភាព​នោះឡើយ។ មួយវិញទៀត កាលបរិច្ឆេទ​ប្រើដោយយោង​ទៅលើកាល​បរិច្ឆេទ សុវត្ថិភាព​ចុងក្រោយ​មុនពេលវាចាប់ផ្តើមខូច។ ទោះជាយ៉ាងណា​ក៏ដោយ នេះមិន​មានន័យ​ថា នៅថ្ងៃបន្ទាប់ផលិតផល​នេះពុល​នោះទេ។ វាជាសញ្ញា​សម្គាល់​ ដើម្បីបង្ហាញថា នៅពេល​អាហារខូចគុណភាព​ទាប និងស្ថានភាព​គ្រោះថ្នាក់។

២. ការពុលអាហារ៖ ថ្វីបើកាលបរិច្ឆេទ​ផុតកំណត់​មួយចំនួន​ ទាក់ទងនឹង​រសជាតិនៃ​ផលិតផល តែក្នុងករណីខ្លះការ​ញ៉ាំអាហារ​ដែលផុត​កំណត់ អាចធ្វើឱ្យមាន​ការពុល​អាហារ​ផងដែរ។ រោគ​សញ្ញា និងផលប៉ះពាល់​សុខភាព​ខុសគ្នា​ អាស្រ័យលើ​ប្រភេទ​នៃការពុល។ ទោះជាយ៉ាង​ណា​ក៏ដោយ​ រោគសញ្ញា​ទូទៅ រួមមាន ការរមួលក្រពាប់​នៅតំបន់​ក្រពះ ក្អួតចង្អោរ​ញឹកញាប់ គ្រុនក្តៅ វិលមុខ ខ្សោះជាតិទឹក និងរាគរូស ជាដើម។ រោគសញ្ញា​ទាំងនេះ អាចមានរយៈពេល​ពីរ​បីម៉ោង, ថ្ងៃ ឬសប្តាហ៍​អាស្រ័យលើភាព​ធ្ងន់ធ្ងរនៃជម្ងឺ។ ម្យ៉ាងវិញទៀត ស្បៀងអាហារមួយចំនួនដែលត្រូវបានរក្សាទុកយូរ​ អាចបង្កជា​មេរោគបាក់តេរីមួយ​ប្រភេទ ដែលត្រូវបាន​ស្គាល់ថា salmonella ឬ listeria ដោយបាក់តេរី​ប្រភេទនេះអាច​បណ្តាលឲ្យ​អាការៈពុលអាហារ ។

៣. បង្កជាផ្សិត៖ សញ្ញាជាក់ស្តែង​មួយនៃម្ហូបអាហារ​ ដែលបានផុត​កំណត់ គឺការលូតលាស់​នៃផ្សិត ដែលវាអាចបង្កើ​ត​ជាសារធាតុពុល។ ជាក់ស្តែង​ផ្សិត អាចលូតលាស់​នៅលើគ្រាប់​ផ្លែឈើ បន្លែ ផ្លែប៉ោម ផ្លែទំពាំង​បាយជូរ និងប្រភព​អាហារផ្សេងទៀត។ មួយវិញទៀត​ការលូតលាស់​នៃផ្សិត អាចបណ្តាល​ឱ្យ រមាស់​ ចង្អោរ ​វិលមុខ និងជួនកាលឈឺក្បាល នៅពេលដែល​យើងទទួល​ទានវា។

៤. ការពិចារណា៖ ខណៈពេលដែល អ្នកគួរតែថែរក្សាអាហារណាមួយ ដែលហួស​កាលបរិច្ឆេទផុត​កំណត់របស់វា ជាពិសេស​សាច់មាន់ និងប្រភេទ​អាហារផ្សេងៗ​ទៀត ដោយគួរចងចាំ​ថា កាលបរិច្ឆេទ​ភាគច្រើន គឺជាគោលការណ៍​ណែនាំធម្មតា។
មានមនុស្ស​ជាច្រើនការពារ​ក្រុមហ៊ុន​ ពីពាក្យបណ្តឹងដែល​មានសក្តានុពល ប្រសិនបើអ្នក​ញ៉ាំអាហារមិន​ល្អ និងឈឺ។ សាស្ត្រាចារ្យ​អាមេរិក US លោក LaVonna Lewis បាននិយាយ​នៅក្នុង​អត្ថបទ ABC ថា ក្នុងករណីភាគច្រើន​អាហារដែលហួសកាលបរិច្ឆេទ​ផុតកំណត់ មិនបង្កគ្រោះថ្នាក់អ្វីឡើយ​ ទោះបីជាមានការយកចិត្ត​ទុកដាក់​បន្ថែម​ចំពោះ​អាហារ ដែលមិនទាន់បាន​ផ្តល់ឱ្យស្ត្រីមានផ្ទៃពោះ និងទារកក៏ដោយ៕

ចែករំលែក