ភេសជ្ជៈទាំង ០៤មុខនេះ នឹងជួយឲ្យរាង​កាយអ្នក ទទួលបាន​ផលប្រយោជន៍​នឹកស្មាន​មិនដល់…

0

(បរទេស)៖ គ្រប់ភេសជ្ជៈ​ទាំងអស់សុទ្ធតែមានគុណ​ប្រយោជន៍ល្អៗ​ ដើម្បីទទួលទាន តែវាអាស្រ័យ​ទៅលើថា តើយើងត្រូវជ្រើសរើស​ប្រភេទមួយណា ដើម្បីទទួល​បានផលប្រយោជន៍ សម្រាប់សុខភាពរាងកាយ ដែលយើងចង់បាន។ នៅក្នុងនោះ​ភេសជ្ជៈដែលល្អៗសម្រាប់រាង​កាយរួមមាន៖

១. ទឹកក្រូច៖ ជាទឹកផ្លែឈើដែល​ពេញនិយមជាងគេ នៅក្នុងចំនោម​ទឹកផ្លែឈើ​ទាំងឡាយ
ព្រោះវា​មានរសជាតិឆ្ងាញ់ គួរឲ្យចង់​ទទួលទាន សម្បូរទៅដោយ​វីតាមីន C
ជួយរំលាយ​ស្លែស បំបាត់ការឈឺក និងជួយលាងជម្រះ​សារធាតុពុល​នៅក្នុងរាងកាយ។
អ្វីដែល​សំខាន់ គឺវាមានក្លិនក្រអូប​ស្រាលៗ ធ្វើឲ្យចិត្តគំនិត​ធូរស្រាល
សមស្រប​ជាមួយអ្នកដែល​មានអារម្មណ៍​តានតឹង។

២. ទឹកខ្ញី៖ ប្រសិនបើអ្នកមាន​អការៈស្រវឹងធីង​ធោង ដោយសារតែការ​ទទួលទានស្រា
ទឹកខ្ញី អាចជួយបំបាត់​បញ្ហានេះបាន។ ជាពិសេស គឺទឹកខ្ញីក្តៅៗ​លាយស្ករត្នោត
១ស្លាប​ព្រាបាយ។ ធ្វើដូច្នេះ អការៈធីងធោងនឹងបាត់ភ្លាមៗ​តែម្តង។

៣. ទឹកបន្លែ៖ គ្រប់បន្លែសុទ្ធតែ​មានប្រយោជន៍​ទាំងអស់ ព្រោះវាសម្បូរ​ដោយវីតាមីន
ជាច្រើន​ប្រភេទ ក្នុងនោះ​រួមមាន វីតាមីន C វីតាមីន A អាស៊ីតហ្វូលីក និងសារធាតុ​រ៉ែផ្សេងៗ ដូចជា​សូដ្យូម ប៉ូតាស្យូម និងស័ង្គសី ជាដើម។ អ្វីដែល​សំខាន់​នៅក្នុងបន្លែ​មានជាតិ​ស្ករហ្រ្វុកតូស ដែលអាច​កម្ចាត់បញ្ហា​អស់កម្លាំង និងហត់នឿយ​បាន​យ៉ាងល្អ។

៤. កាហ្វេ៖ កាហ្វេអាចជួយ​ជំរុញឲ្យខួរក្បាល​ស្រស់ថ្លា បង្កើនភាព​ស្វាហាប់ដល់​រាងកាយ ព្រមទាំងជួយ​ឲ្យរាងកាយអាចធ្វើការធ្ងន់​បានពេញ​មួយថ្ងៃ។ ក្រៅពីនេះ គ្រាប់កាហ្វេ
ថែមទាំងជាថ្នាំ​ដែលអាចបន្ថយក្រួស​នៅក្នុងប្រមាត់ មហារីក​ពោះវៀន
បន្ថយអការៈរបស់ជំងឺហឺត និងជួយឲ្យអ្នក​អាចហាត់ប្រាណ​បានយូរជាងមុន
ដោយមិនធ្វើ​ឲ្យហត់ខ្លាំង​ពេកឡើយ ជាពិសេសជួយ​សម្រកទម្ងន់៕

ចែករំលែក