អាហារទាំង ០៤ ប្រភេទនេះ សូមកុំ​ទទួលទាន​នាពេល​រសៀល​ឲ្យ​សោះ បើមិន​ដូច្នោះទេ​នឹង…!​

0

 

(បរទេស)៖ ទោះបីជាអាហារ​ធម្មជាតិ ឬកែច្នៃក៏ដោយ ក៏គុណសម្បតិ្ត និងគុណវិបត្តិ​​របស់វា ពិតណាស់ថា​កើតចេញពីការចេះដឹង​ពេលវេលា​​ទទួលទាន ឲ្យសមស្រប​ទៅនឹងរូបធាតុ​ផ្សំ នៃចំណីអាហារ​ទាំងនោះ ជាមួយនឹង​ការវិវឌ្ឍ នៃចរន្តនៅក្នុង​សិរីរាង្គកាយ​មនុស្ស ដែលមាន​ទាំងការ​ទទួលយក និងប្រឆាំងចំពោះសារធាតុនានា។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ ពីវែបសាយ​សុខភាព​សាកល។

ខាងក្រោមនេះ​ជា​អាហារ ០៤ប្រភេទ ដែលមនុស្ស​​មិនគួរ​ទទួលទាន​នោះ​ឡើយ​នាពេលរសៀល គិតចាប់​តាំង​ពីម៉ោង ២៖០០នាទី ដល់​ម៉ោង ៤៖៣០នាទី បើមិនដូច្នោះទេ វានឹងផ្តល់​ទុក្ខទោសដល់​សុខភាព៖

១. ផ្លែចេក៖ ជាអាហារ​បំបាត់​ភាពតានតឹង​ ព្រោះចេកសម្បូរ​ដោយអ័រម៉ូន សេរ៉ូថូនីន ណ័ររេភីណេភ្រីន ដែលធ្វើឲ្យរាង​កាយបញ្ចេញសារធាតុ​នៃសេចក្តីសុខ ចេញមកដែល​ធ្វើឲ្យអ្នកមាន​អារម្មណ៍ងងុយ​គេង ដូច្នេះសម្រេចអ្នក​កំពុងបំពេញការងារ ឬរៀនសូត្រ មិនគួរទទួលទាន​ចេកពេលរសៀលឡើយ។

២. សូកូឡា និងចំណីធ្វើសូកូឡា៖ ក្រៅពីមាន​រសជាតិ​ឆ្ងាញ់​ពិសា​ហើយ សូកូឡា​​មានសារធាតុ ផេនីល​អេទីឡាមីន យ៉ាងច្រើន​សន្ធឹកសន្ធាប់ដែល​ធ្វើឲ្យងងុយគេង​បានភ្លាមៗ​ នេះមិនរាប់បញ្ចូល​ទាំងស្ករ និងខ្លាញ់ផ្សេងៗ​ទៀតផង ដូច្នេះកុំទទួលទានពេលរសៀល បើមិនចង់ងងុយគេង​រំខានដល់កិច្ចការសំខាន់ទាំងឡាយ។

៣. នំបុ័ង និងបាយស៖ នៅក្នុងម្សៅស្រិត​ស​ មានកាបូអ៊ីដ្រាត​ប្រភេទខ្លាំងក្លា​ ដែលអាចចូលទៅដល់​លំពែង​បានភ្លាមៗ និងបញ្ចេញ​អ៊ីនស៊ូលីន ចេញមកធ្វើឲ្យ​ឈាមមានជាតិ​ស្ករច្រើន ដែលធ្វើឲ្យខួរ​ក្បាលវិលសឺៗ​គេងលក់ដោយ​មិនដឹងខ្លួន។

៤. ផលិតផល​ទឹកដោះគោ៖ មិនថាក្រែម​ទឹកដោះគោជូរ ឬតែទឹកដោះ​គោទេ មិនគួរទទួលទាន​នៅពេលរសៀល​ឡើយ ព្រោះប្រូតេអ៊ីន​នៅក្នុងទឹក​ដោះគោ និងបញ្ចេញ អាស៊ីតអាមីណូ ចេញមកហើយ​នៅពេលដែលរាង​កាយមានអាស៊ីដ​ច្រើនពេក នឹងធ្វើឲ្យ​ងងុយគេងគេចមិនផុត៕

ចែករំលែក