ធ្លាប់ឆ្ងល់ទេ? ហេតុអ្វីបាន​ជាបុរសពេល​ធ្វើការហត់ បែកញើស​ច្រើន​ជាងស្ត្រី?

0

 

(បរទេស)៖ កន្លង​មកនេះអ្នកមានដែល​ឆ្ងល់ទេថា ហេតុអ្វីបានជាបុរស​ចេញញើសច្រើន​ជាងស្រ្តី? ចំនុចនេះ​អ្នកជំនាញផ្នែក​សិរីរវិទ្យាបានប្រាប់ថា នេះដោយសារ​តែស្រ្តីអាច​សម្របខ្លួន និងសីតុណ្ហភាព​ក្តៅច្រើន​ជាងបុរស ជាហេតុធ្វើឲ្យ​ស្រ្តីចំនាយពេល​វេលាយូរជាង ទម្រាំតែកម្តៅ​សាយភាយរហូតដល់​ចេញញើស ដែលជាហេតុធ្វើឲ្យ​ស្រ្តីក្រចេញញើស​តិចជាងបុរស។

ម្យ៉ាងវិញទៀតក្នុង​ពេលដែលមាន​អាកាសធាតុក្តៅ សរសៃឈាមឆ្មាលៗនឹងរីកធំឡើង​ ធ្វើឲ្យឈាមទៅ​ចិញ្ចឹមស្បែកកាន់​តែច្រើន​ជាងមុន ហើយនា​ពេលនោះ ក្រពេញមួយ​ក្នុងចំនោម​ក្រពេញទាំងពីរ​ដែលមាននៅ​លើស្បែក នឹងទទួលយក​សារធាតុទឹក​ពីឈាម ហើយជំរុញជាតិទឹក​ដែលមាននៅស្បែក​ស្រទាប់លើ ទៅក្រៅក្លាយ​ជាញើស។

ក្រពេញញើសទាំង​នេះរួមមានក្រពេញ​អេកគ្រីន ដែលជាក្រពេញញើស​ ភាគច្រើន​ក្នុងចំនោម​ក្រពេញ​ញើសជាង ៣លានក្រពេញ ក្នុងរាងកាយ​មនុស្ស និងក្រពេញ​អាប៉ូគ្រីន ជាក្រពេញដែលធ្វើឲ្យញើស​ធុំក្លិនមិនល្អ ក្រពេញនេះ​មាននៅម្តុំក្បាល ក្លៀក និង​ក្រលៀន។

គួរបញ្ជាក់ថា ការបញ្ចេញញើស​ ធ្វើឲ្យសីតុណ្ហភាព​រាងកាយចុះទាប​ ជាពិសេសនៅតំបន់​ដែលមានអាកាសធាតុ​សើមខ្លាំង ដោយប្រតិកម្មនេះប្រើ​ពេលវេលាយូរជាង តំបន់ដែល​មានអាកាសធាតុស្ងួត៕

ចែករំលែក