ផលប្រយោជន៍​សាច់ត្រីមួយប្រភេទនេះ ពិតជាពិសេស ចំពោះកែវភ្នែក​ទាំងគូរបស់លោកអ្នក…!

0

 

(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវ​ជនជាតិកាណាដា​និយាយថា ត្រីសេះបង្កង់​ ដែលត្រូវបានគេយក​ទៅសិក្សាអំពីហ្សែន​ជាញឹកញាប់ប្រហែលជា​គន្លឺះមួយ ដើម្បី​ជួយព្យាបាល​អការៈភ្នែកងងឹត។ នេះបើតាមការផ្សាយរបស់វែបសាយសុខភាព​សកល។

ក្រុមអ្នកវិទ្យាសាស្រ្ត​នៅមហាវិទ្យាល័យ Alberta ប្រទេស​កាណាដា បានធ្វើ​សេចក្តីរាយការណ៍​ថា កោសិការរបស់ត្រីម្យ៉ាង​ដែលមានសម្បុរ​ដូចសេះបង្កង់ ឬ ត្រីសេះ​បង្កង់ អាចជួយព្យាបាល​ភ្នែកឲ្យភ្លឺ អាចមើលឃើញ​ច្បាស់ឡើង​វិញ។

ដោយឡែក​ហ្សែនរបស់ត្រីប្រភេទ​នេះ ត្រូវបានគេដឹងថា ជួនកាលវា​មិនមានលក្ខណៈ​ ដូចជាកោសិការបស់​មនុស្ស​នោះទេ ក៏ប៉ុន្តែកោសិកា​របស់វា​ អាចព្យាបាលភ្នែក​មនុស្សឲ្យភ្លឺឡើងវិញ​បាន យ៉ាងមាន​ប្រសិទ្ធភាព។

លោក Allison បាននិយាយថា នេះគឺជាលើកទីមួយ​ហើយ​ ដែលពួកយើង​បានរកឃើញ​កោសិកាត្រី ដោយអាចព្យាបាល​ជំងឺងងឹតភ្នែកបាន។ ទន្ទឹមគ្នា​នេះដែរ ការសិក្សាស្រាវជ្រាវ​នៅឡើងក្រោយ នឹងត្រូវបាន​ធ្វើឡើងម្តងទៀត ដើម្បីបញ្ជាក់ឲ្យ​បានច្បាស់ថា ត្រីសេះបង្កង់នេះ​ពិតជាអាចធ្វើ​ឲ្យភ្នែកភ្លឺឡើង​វិញបាន។

គួរបញ្ជាក់ថា តាមការសិក្សា​កន្លងមកនេះ មិនមែនត្រឹម​តែត្រីមួយប្រភេទ​ខាងលើនេះទេ ដែលអាចព្យាបាលភ្នែក ដោយភាគច្រើន គឺប្រភេទត្រីសមុទ្រដូចជា សាល់ម៉ុន ធូណា និងសាបាក់ ជាដើម​សុទ្ធតែ​មាន​សារធាតុ​ជំនួយភ្នែក និងខួរក្បាលមនុស្ស ដែលទ្រុឌទ្រោម ដូច្នេះការទទួលសាច់ត្រីច្រើន គឺពិតជាល្អ​សម្រាប់សុខភាពជារួមតែម្តង៕

ចែករំលែក