គួរទទួលទាន​ភេសជ្ជៈ-អាហារទាំង ០៦មុខនេះ ដើម្បីទប់ទល់គ្រឿងស្រវឹង!

0

(បរទេស)៖ ការស្រវឹងចំពេញសំខាន់ គឺជារឿងមិនត្រូវឲ្យកើតមាននោះឡើយ ប៉ុន្តែបើលោក​អ្នកមានអការៈស្រវឹងជោគជាំហើយ មិនប្រឹងរកវិធីលុបបំបាត់នោះ ពិតជាធ្វើឲ្យលោកអ្នកស៊យធំហើយ។ ស្វែងយល់ភេសជ្ជៈ ០៦មុខ ដែលគួរព្យាយាមពិសា ​នៅពេលអ្នកស្រវឹងជោគជាំ៖

១. ទទួលទានកាហ្វេ៖ កាហ្វេមានរសជាតិ​ល្វីងមានគុណសម្បត្តិ​ក្នុងការជួយបង្រួម​សរសៃឈាម និងអាចប្រឆាំង​ជាមួយឥទ្ធិពល​របស់គ្រឿងស្រវឹង ដែលធ្វើឲ្យសរសៃ​ឈាមរីក
រហូតធ្វើឲ្យ​ឈឺក្បាល។ ប៉ុន្តែកាហ្វេ មិនមែនជា​អាហារដែលល្អ​ ក្នុងការបំបាត់​អការៈស្រវឹង​នោះទេ ព្រោះកាហ្វេ​មានសារធាតុដែលធ្វើឲ្យស្រវឹង និងសារធាតុ​កាហ្វេអ៊ីន ដែលមាន​គុណសម្បត្តិ​នៅក្នុងការបណ្តេញ​ទឹកនោម ជាហេតុធ្វើឲ្យ​​រាងកាយដែលបាត់បង់​​ជាតិទឹក​​ស្រាប់នោះ រឹតតែបាត់បង់ទឹក​ថែមទៀត។ ម្យ៉ាងទៀត វាធ្វើឲ្យអ្នកកាន់​តែអស់កម្លាំងជាងមុន​ថែមទៀត។

២. ទទួលទានចេក៖ ក្រៅពីជួយ​បំពេញសារធាតុ​អេឡិកត្រូលីត ដែលបាត់បង់​តាមរយៈ​ទឹកនោម និងក្នុងការ​រំលាយ​គ្រឿង​ស្រវឹងហើយ ចេកនៅមាន​សារធាតុ​ប៉ូតាស្យូម
ដែលអាចជំនួស​សារធាតុ​ដែល​បាត់បង់។ ម្យ៉ាង​វិញទៀត ប្រសិនបើអ្នក​​មិនចូល​ចិត្តចេក
អ្នកអាចទទួលទាន​​ផ្លែគីវី ឬភេសជ្ជៈសម្រាប់​ការហាត់ប្រាណ ក៏បានដូចគ្នា។

៣. ទទួលទានស៊ុត៖ ស៊ុតអាច​ផ្តល់ថាមពលស្មើ​នឹងអាហារផ្សេងៗបានក៏ពិតមែន តែវាសម្បូរ​ដោយសារធាតុ​អ៊ីស្តេអ៊ីន ដែលជាសារធាតុពុល​ធ្វើឲ្យកើតមាន​អការៈស្រវឹង ដែលគេហៅថា អាសេតាល់ដេហ៊ីង។ គេអាច​និយាយបានថា ស៊ុតជាអាហារ ដែលជួយ​បំបាត់​អការៈស្រវឹង​ ព្រោះវាអាចជួយ​បណ្តេញសារធាតុ​ពុល​ ដែលមាននៅក្នុង​រាង​កាយបាន។

៤. ទទួលទានទឹក៖ អ្នកគួរទទួល​ទានទឹក ដើម្បីបំពេញ​ជាតិទឹកដល់​រាងកាយ និងដើម្បីលាង​សម្អាតសំណល់​នានា ដែលតោងជាប់​នឹងប្រព័ន្ធ​រំលាយអាហារ។
អ្នកអាច​បន្ថែមស្ករ និងអំបិលចូល​ទៅក្នុងទឹក ដើម្បីជំនួស​សារធាតុគ្លីកូហ្សែន
និងសូដ្យូម​ដែលបាន​បាត់បង់។ ម្យ៉ាងវិញ​ទៀត អ្នកអាចទទួលទាន​ទឹកស៊ីរ៉ូ
ឬភេសជ្ជៈ​ប៉ូវកម្លាំង ដែលគ្មាន​សារធាតុ​កាហ្វេអ៊ីន ក៏អាចជួយ​បំបាត់អការៈស្រវឹងបា​នដូចគ្នា​ដែរ។

៥. អាហារដែល​មានជាតិខ្លាញ់៖ បន្ទាប់ពីស្រវឹងរួច ហើយអ្នក​ទទួលទាន​អាហារ​ដែលមាន​ជាតិខ្លាញ់​តាមក្រោយ អាចធ្វើឲ្យក្រពះ​ធ្វើការធ្ងន់ ប៉ុន្តែការទទួល​ទានអាហារ​ដែល​មានជាតិខ្លាញ់ មុនពេលទទួលទានគ្រឿងស្រវឹង គឺជាការ​ល្អព្រោះ​​​អាហារខ្លាញ់​ទាំងនេះ ត្រូវការប្រើ​ពេល​យូរក្នុងការ​រំលាយ​នៅក្នុងក្រពះ។ វាជួយ​បន្ថយ​​ការបឺតស្រូប​ជាតិ​​អាកុល ចូលទៅក្នុងសរសៃឈាម​ព្រមទាំងជួយរាងកាយ កម្ចាត់​សំណល់​​បានយូរជាងមុន ធ្វើឲ្យអ្នកមិនមាន​អារម្មណ៍​ធីងធោងនៅពេលព្រឹក​ថ្ងៃ​បន្ទាប់។ ប៉ុន្តែអ្នកមិនត្រូវ​ទទួល​ទា​នអាហារ​ ដែលមានខ្លាញ់​ច្រើនពេកឡើយ អ្នកគួរ​ទទួលទាន​ទឹកដោះគោ​ជូររសជាតិ​ផ្លែ​ឈើ ដើម្បីបំពេញសារធាតុនានា​ដែលបាន​បាត់បង់។

៦. ទទួលទានទឹកផ្លែឈើ៖ ស្ករ Fructose គឺជាតិស្ករ​ដែលមាននៅក្នុង​ផ្លែឈើ
វាជួយបង្កើន​កម្រិតថាមពល​នៅក្នុងរាងកាយ និងលាងជម្រះជាតិ​ពុលចេញពី​រាងកាយ
ដូចជាសំណល់​ដែលមាន បន្ទាប់ពីរំលាយ​គ្រឿងស្រវឹងរួច។ អ្នកគួរកម្ចាត់​អការៈ​ធីងធោង​នៅ​ពេលព្រឹក​ ដោយទទួលទាន​ទឹកផ្លែឈើ ព្រោះសម្បូរ​ដោយវីតាមីន និងសារធាតុរ៉ែ ដែលរាងកាយ​បាត់បង់តាម​រយៈនោម។ ប៉ុន្តែប្រសិន​បើអ្នកមិនចូលចិត្តទឹក​ផ្លែឈើ អាចទទួលទាន​អាហារបន្ថែម ដែលមាន​វីតាមីន C និងB ជំនួស​ក៏បាន៕

ចែករំលែក