ប្រភេទ​នៃបទចម្រៀង​ទាំងនេះ អាចបញ្ជាក់​ប្រាប់​​ពីអត្តចរិតអ្នកបាន…!

0

(បរទេស)៖ ពេលខ្លះអ្នកអាច​មិនចាប់អារម្មណ៍រឿង​នេះទេ ប៉ុន្តែបើអ្នកអាន​អត្ថបទនេះចប់ អ្នកប្រាកដជាដឹងថា វាអាចនឹងត្រូវ​ចំណុចណា​មួយ នៃអត្តចរិត​របស់អ្នក តាមរយៈបទ​ចម្រៀងដែល​អ្នកចូលចិត្តស្តាប់​រាល់ថ្ងៃនេះ​តែម្តង។ ខាងក្រោមនេះ​ជាប្រភេទ​ចំរៀង​នានា និងអត្តចរិត នៃអ្នកដែលចូលចិត្ត​ស្តាប់ប្រភេទបទ​ទាំងនោះ៖

១. ចូលចិត្តស្តាប់​បទ​អន្តរជាតិ៖ បើអ្នកចូលចិត្ត​ស្តាប់បទចំរៀង​អន្តរជាតិ ដែលកំពុង​ពេញនិយម អ្នកគឺជាមនុស្ស​ដែលចូលចិត្តការ​សប្បាយ មានចំណាប់​អារម្មណ៍ទៅលើអ្វី​ ដែលឃើញពី​សម្បកខាងក្រៅ​ច្រើនជាងអ្វីដែលមាន​នៅក្នុងចិត្ត ក៏ប៉ុន្តែជាមនុស្ស​ដែលចូលចិត្ត​ប្រឡូកសង្គម និងចូលចិត្ត​នូវរាល់អ្វី ដែលថ្មីហើយ​ប្លែកមានចិត្តឧស្សាហ៍ព្យាយាម​ចំពោះស្ថេរភាព​ជីវិតខ្លួន។

២. ចូលចិត្តស្តាប់​បទចម្រៀងចាស់​ពីសម័យមុន៖ អ្នកជាមនុស្ស​ស្រមើស្រមៃ​ច្រើន​ ឆាប់មានអារម្មណ៍​ប្រែប្រួល ពូកែចងចាំនូវ​រឿងរ៉ាវផ្សេងៗ ទោះ​កន្លង​ផុតទៅយូរយា​​ហើយក៏ដោយ ជាមនុស្សមាន​មេត្តាធម៌ ចូលចិត្ត​អ្នកដទៃ ហើយជាអ្នកនាំមុខគេ​ផ្នែកអភិរក្ស​និយម។

៣. ចូលចិត្តស្តាប់​បទចម្រៀង​ស្រុកស្រែ ឬចម្រៀង​ប្រជាប្រិយ៖ ជាមនុស្ស ដែលមានចិត្ត​អាណិតអាសូគេ ចូលចិត្តចង​មិត្តភាពជាមួយមនុស្ស​ផងទាំងពួង អាចសម្រប​ខ្លួនចូលចុះក្នុងចំនោម​មនុស្សគ្រប់​ស្រទាប់វណ្ណៈ​ ជីវិតរស់នៅក្នុង​សភាព​សាមញ្ញធម្មតា សម្លឹងមើល​ទៅពិភពលោកខាងក្រៅ​ ប្រកបដោយ​គំនិត​សុទិដ្ឋិនិយម ដាក់ចិត្តដាក់​កាយជួយ​អ្នកដទៃ ដោយក្តី​ពេញចិត្ត មិនចេះធុញ​ថប់ក្នុងជីវិត​ឡើយ។

៤. ចូលចិត្តស្តាប់បទ​កំពុង​ពេញនិយម៖ អ្នកជាមនុស្ស​ចូលចិត្តការ​សប្បាយ មិនសូវមានភាពប្រាកដ​ក្នុងចិត្តប៉ុន្មាន​ឡើយ ហើយក៏មិនទាន់​មានគោលដៅច្បាស់លាស់​ នៅក្នុងជីវិតដែរ ថែមទាំងជា​មនុស្សដែល​ឆាប់ប្រែចិត្ត ស្រមើស្រមៃ ហើយថែមទាំងចង់​ឲ្យមនុស្សដែលនៅជុំ​វិញអ្នក​ស្គាល់។ តែទង្វើរបស់អ្នក មិនត្រូវបាន​គេយកចិត្ត​ទុកដាក់ ឬទទួលស្គាល់ទេ អ្នកនឹងនៅមិន​សុខឡើយ ព្រោះអ្នកមិន​ទាន់ចេះ​គិតថា ការពិតមនុស្ស​យើងត្រូវមាន​ជំហជាក់​លាក់។

៥. ចូលចិត្តស្តាប់បទ​ចម្រៀងពិសេស​ដោយឡែក៖ អ្នកមិនដេញ​តាមចរន្ត​និយមទេ គឺចូលចិត្តបទ​ចម្រៀងពិសេសណាមួយ​ ដែលត្រូវចិត្ត​ប៉ុណ្ណោះ។ អ្នកគឺជាមនុស្ស​មានពិភពផ្ទាល់ខ្លួន​ដាច់ដោយឡែក​ពីគេ ពូកែស្រមើ​ស្រមៃ មិនខ្វល់ពី​អ្នកណា មានជំនឿលើ​ខ្លួនឯងខ្ពស់ និងមានជំហរផ្ទាល់ខ្លួន។

៦. ចូលចិត្តស្តាប់​បទចម្រៀង​ចម្រុះ៖ ជាមនុស្សមិនប្រាកដនិយមឡើយ សាវ៉ា រារែក តែអាចបទ​បែនទៅតាមកាលៈទេសៈ​បានល្អណាស់។ ជាមនុស្សចុះសំរុង​នឹងសង្គម​រស់នៅ ឬរស់មានគ្នាជានិច្ច៕

ចែករំលែក