បន្ថយការ​ទទួលទាន​ទឹកកកផ្ទាល់​ទៅ បើមិនចង់​ជួបបញ្ហា​អាក្រក់ៗ​ទាំង ៤ ចំណុចនេះ…

0

 

(បរទេស)៖ ញ៉ាំទឹកកក​អាចបង្កគ្រោះ​ថ្នាក់ ចំពោះសុខភាព​ដោយមិនដឹងខ្លួន
មនុស្សជាច្រើន​ចូលចិត្ត​ទឹកកក ជាជាង​ទឹកក្តៅ ហើយចូលចិត្ត​ប្រើប្រាស់វា ជាអាហារ​ប្រចាំថ្ងៃ មិនថា ពេលញ៉ាំទឹក កាហ្វេ ឬទឹកផ្លែឈើ​ឡើយ គឺត្រូវដាក់​ទឹកកកជានិច្ចតែម្តង។

ចុះតើអ្នកមាន​ដឹងទេថា ទឹកកក ផ្តល់ផលអាក្រក់​ច្រើនណាស់​ចំពោះសុខភាព? ការទទួលទាន​សារធាតុត្រជាក់ខ្លាំង ចូលទៅក្នុងខ្លួនរបស់អ្នក​ដែលមានកម្តៅជានិច្ច នោះវាប្រាកដ​ណាថា នឹងបង្កផលអាក្រក់ត្រឡប់​មកវិញយ៉ាង​ប្រាកដ ដោយវាផ្ទុយ​នឹងការ​ស្អំក្បាល នឹងទឹកកក​ពេលឈឺ ឬក៏ស្អំពោះ​ជាដើម។ ខាងក្រោមនេះជាផលប៉ះពាល់៖

១. ធ្មេញ៖ ការទទួលទឹកកកផ្ទាល់ច្រើនពេក ធ្វើឲ្យអ្នកឆាប់​ពុកធ្មេញ ហើយ​ផុយ។ ដូច្នេះគួរទទួលទឹកធម្មតា ឬទឹកត្រជាក់ល្មម ដោយយកទៅក្លាស្សេទើបសមស្រប។ បើអ្នកមានគីឡូច្រើន គួរតែទទួលទានទឹកក្តៅឧនៗជាការប្រសើរណាស់។

 

២. ខ្វះជាតិដែក៖ អ្នកខ្វះ​ជាតិដែក​ភាគច្រើន ចូលចិត្តខាំទឹកកកញ៉ាំ​លេង ដូច្នេះ វាដល់ពេល​ដែលអ្នក ត្រូវពិនិត្យ​សុខភាព រកមើលបញ្ហានេះ​ហើយ។ ដូច្នេះទោះសល់ទឹកកកហើយស្តាយ ឬចង់សប្បាយធ្មេញនោះ គឺគួរបោះបង់ចោលទម្លាប់នេះទៅ។

៣. ចង្អោរ៖ អ្នកដែល​ខ្វះជាតិ​ទឹក នឹងធ្វើឲ្យអ្នកឈឺ​ក្បាល ចង្អោរ និងក្អួត។ បើមានអការៈ​ធ្ងន់ធ្ងរ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះទុក​ស្ថានភាព​ចង្អោរនេះយូរ​ពេក វានឹងបង្កផល​ប៉ះពាល់​តែធ្ងន់។

៤. កង្វះសារធាតុចិញ្ចឹម៖ ការញ៉ាំទឹកក អាចធ្វើឲ្យអ្នក លែងសូវឃ្លាន​អាហារ ដែលជាហេតុនាំ​ឲ្យអ្នក ខ្វះសារធាតុ​ចិញ្ចឹម និងវីតាមីន។ ដូច្នេះគួរ​កុំទទានទឹកកក​ច្រើន នៅពេលអ្នក​ហេវហត់ ឬចង់​ឡើង​គីឡូ៕

ចែករំលែក