មិន​ធម្មតា! វីរុសមរណៈត្រូវ​បានរកឃើញ​ក្នុង អយស្ទឺរ (Oyster) នៅប្រទេស​អូស្ត្រាលី!

0

(កង់បេរ៉ា)៖ វីរុសមរណៈមួយ​ប្រភេទ​នៅក្នុង អយស្ទឺរ (Oyster) ឬគេស្គាល់​ថា Pacific Oyster Mortality Syndrome (POMS) ត្រូវបានគេរកឃើញជាលើក​ដំបូង នៅភាគខាងត្បូង​ប្រទេស​អូស្រ្ដាលី ដែលវាពិតជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដល់អាយុជីវិតមនុស្សដែលបរិភោគ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។

អាជ្ញាធរ​សុខាភិបាល​នៅក្នុងតំបន់បានអះអាង កាលពីយប់ថ្ងៃព្រហស្បតិ៍​ថា វីរុស POMS ត្រូវបានគេ​រកឃើញនៅក្នុង​ចំណោម oysters មកពីតំបន់​ប៉ាស៊ីហ្វិក ប៉ុន្តែវាមិនទាន់​ត្រូវបានគេ​ទទួលស្គាល់ថា មាននៅតែ​កសិដ្ឋាន ឬយ៉ាងណា​នៅ​ឡើយទេ។

POMS គឺវីរុសប្រភេទ​វីរុសឆ្លងលឿន​បំផុត និងអាចបណ្ដាល​ឱ្យមនុស្សស្លាប់​ក្នុងរយៈពេលខ្លី​ ព្រមទាំង​មានអត្រា​មរណៈខ្ពស់​ផងដែរ។

គួររំលឹកថា កាលពី​ឆ្នាំ២០១៦ ការរីករាលដាល​នៃវីរុស POMS នៅក្នុងរដ្ឋ Tasmania បានបង្កផលបះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ឧស្សហកម្ម oysters ទូទាំងរដ្ឋមួយនេះ រហូតដល់មាន​ការហាមឃាត់រាល់​ការនាំចេញ oysters ពីរដ្ឋ Tasmania ទៅ កាន់បណ្ដារដ្ឋ​អូស្រ្ដាលី​ដទៃទៀត។ បន្ថែមពីលើនេះ ក្រុមកសិករ​ក្នុងរដ្ឋ Tasmania បានអះអាងថា ពួកគេបាន​ខាតបង់ភាគ​ហ៊ុន​របស់ពួកគេ​ជាង ៧០ភាគរយ៕

ចែករំលែក