ស្វែងយល់!ឱសថមួយចំនួនដែលបង្កឲ្យខ្វះសារជាតិវីតាមីននៅក្នុងរាងកាយរបស់យើង

0

 

វីតាមីនជាសារធាតុអាហារដែលរាងកាយត្រូវការក្នុងកម្រិតបរិមាណតិចនៅពេលប្រៀបធៀបជាមួយនឹងសារធាតុអាហារផ្សេងៗប៉ុន្តែវាមានភាពចាំបាច់ខ្លាំងណាស់ចំពោះដំណើរការរបស់រាងកាយ ដូចជាការពង្រឹងប្រព័ន្ធការពាររាងកាយ ប្រព័ន្ធប្រសាទ និងខួរក្បាល ការលូតលាស់ស្បែក ភ្នែកជាដើម។ វីតាមីនមាន២ប្រភេទ គឺវីតាមីនដែលអាចរលាយនៅក្នុងខ្លាញ់ រួមមាន វីតាមីន A , D, E, K និងវីតាមីនដែលរលាយនៅក្នុងទឹករួមមាន វីតាមីន B និង C។

ប៉ុន្តែរាងកាយរបស់យើងមិនអាចបង្កើតវីតាមីនដោយខ្លួនឯងឡើយ លើកលែងតែវីតាមីន D ដែលត្រូវការពន្លឺថ្ងៃជំនួយ ប៉ុន្តែក៏នៅតែមិនទាន់គ្រប់គ្រាន់ចំពោះតម្រូវការរបស់រាងកាយដែរ។ ដូច្នេះដើម្បីឲ្យរាងកាយបានទទួលវីតាមីនប្រភេទផ្សេងៗនោះ ចាំបាច់ត្រូវទទួលបានវីតាមីនបន្ថែមពីខាងក្រៅ ដោយការទទួលទានអាហារដែលផ្តល់វីតាមីន រួមមានបន្លែ ផ្លែឈើ ទឹកដោះគោ ថ្លើម ស៊ុតក្រហម អង្ករសម្រូបជាដើម។

វីតាមីនដែលយើងទទួលទានចូលទៅអាចត្រូវបានស្រូបយកពីរាងកាយ បញ្ចេញឥទ្ធិពលបានមិនពេញលេញ ឬកើតចេញជាជាតិពុល ប្រសិនបើមានការប្រើប្រាស់ថ្នាំដូចខាងក្រោមៈ

១. ថ្នាំ Metformin:

ជាថ្នាំប្រើសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។ វាអាចកាត់បន្ថយការស្រូបយកវីតាមីន B12 ពីពោះវៀន របស់រាងកាយ ប្រសិនបើប្រើប្រាស់វានៅក្នុងកម្រិតមួយយ៉ាងខ្ពស់ ឬប្រើនៅក្នុងរយៈពេកយូរអាចបង្ករឲ្យខ្វះជាតីវីតាមីន B12 ដោយអាចមានអាការមួយចំនួនដូចជាឈឺក្បាល ឈឺចុករួយពេញខ្លួន អណ្តាតឡើងជ្រាំង អស់កម្លាំងរហិតរហៃ ឆាប់ឆេវឆាវ ម៉ួម៉ៅច្រើន ភ្លេចភ្លាំងច្រើនជាដើម។ ដូច្នេះអ្នកកើតមានជំងឺទឹកនោមផ្អែម គួរតែបន្ថែមវីតាមីន B12 ដោយអាចទទួលទានជាថ្នាំ ឬអាហារក៏បាន។ អាហារដែលមានវីតាមីន B12 រួមមានថ្លើម សាច់គោ សាច់មាន់ សាច់ជ្រូក ត្រី ទឹកដោះគោ ហ្រ្វូម៉ា និងស៊ុត។

២. ថ្នាំព្យាបាលរោគក្រពះមួយចំនួនៈ

ដែលនៅក្នុងនោះរួមមាន Omeprazole, Lansoprazole, Rabeprazole, Pantoprazole, Esomeprazole, Climetidine, Ranitidinening និង Famotidine ។ ថ្នាំទាំងនេះសុទ្ធតែធ្វើឲ្យសារពាង្គកាយខ្វះវីតាមីន B12 ផងដែរ។ ការខ្វះវីតាមីន B12 នេះអាចឃើញមានកើតឡើងចំពោះអ្នកដែលប្រើប្រាស់ថ្នាំព្យាបាលជំងឺក្រពះនៅក្នុងកម្រិតមួយខ្ពស់ និងប្រើជាប់ៗគ្នាក្នុងរយៈពេលយូរ។ ទោះបីជាយ៉ាងណាក្តី ប្រសិនបើបានទទួលទានវីតាមីន B12 បន្ថែមនោះវានឹងមិនបង្កឲ្យកើតអាការខ្វះវីតាមីនឡើយ។

៣. ថ្នាំពន្យាកំណើតប្រភេទលេបៈ មានការសិក្សាជាច្រើនបានរកឃើញថា ស្រ្តីដែលទទួលទានថ្នាំពន្យាកំណើតរយៈពេលយូរ និងកើតអាការខ្វះវីតាមីន B6 និងអាស៊ីតហ្វីលិក។ អាការខ្វះវីតាមីន B6 រួមមានរហិតរហៃ ស្រកទំងន់ ងាយឆ្លងមេរោគ ស្ពឹក កើតអាការទាក់ទងនឹងប្រព័ន្ធប្រសាទ ដូចជាឈឺក្បាល ដេកមិនលក់ ស្រងូតស្រងាត់។ ដូច្នេះអ្នកដែលប្រើថ្នាមពន្យាកំណើតប្រភេទលេប ត្រូវទទួលទានបន្ថែមវីតាមីន B6 អាស៊ីតហ្វូលិក ប្រសិនបើអ្នកមិនអាចទទួលទានអាហារតាមគោលការណ៍នៃរបបអាហារឲ្យបានគ្រប់គ្រាន់។

៤. ថ្នាំព្យាបាលជំងឺរបេងៈ ជាពិសេសថ្នាំ Rifampicin និង Isoniazid ថ្នាំទាំងនេះនឹងបន្ថយកំហាប់របស់វីតាមីន D ក្នុងសេរ៉ូម។ ក្រៅពីនេះ Isoniazid ក៏បានបន្ថយការបឹតស្រូបយកអាស៊ីតហ្វូលិក និងទប់ស្កាត់ការប្រែប្រួលវីតាមីន B6 ដែលធ្វើឲ្យកើតមានអាការខ្វះអាស៊ីតហ្វូលិក និងវីតាមីន B6។ ដូច្នេះ ត្រូវបន្ថែមវីតាមីនអស់ទាំងនេះសម្រាប់អ្នកដែលមានជំងឺរបេង។

៥. ថ្នាំបញ្ចុះប្រភេទដែលមានសមាសធាតុរបស់ Mineral Oil:

វានឹងបន្ថយការបឹតស្រូបយកវីតាមីនដែលរលាយនៅក្នុងខ្លាញ់។ ដោយសារតែ Mineral Oil ជាសារធាតុពពួកខ្លាញ់ ទើបវាទៅរលាយរំលាយវីតាមីនទាំងអស់នេះ ធ្វើឲ្យមិនអាចបឺតស្រូបយកចូលទៅកាន់រាងកាយបានទេ។ បញ្ហានេះអាចកែខៃបានដោយថ្នាំបញ្ចុះប្រភេទនេះ មុន ឬក្រោយពីការទទួលទានវីតាមីនយ៉ាងហោចណាស់ ២ម៉ោង។

ចែករំលែក