តើត្រូវហាត់ប្រាណ​របៀបណា ទើបអាចបង្ការ​ជំងឺមហារីក​បាន?

0

 

(បរទេស)៖ តាមការសិក្សា​ស្រាវជ្រាវ ដោយមូលនិធិមហារីក​ពិភពលោក (The world Cancer Research Fund) បានរកឃើញថា អ្នកហាត់​ប្រាណជា​ប្រចាំ​ប្រមាណ ៣០នាទី ជារៀងរាល់ថ្ងៃ មានអត្រា​ប្រឈម​តិច ចំពោះការកើត​ជំងឺមហារីក ពេលអាយុ​កើនឡើង។
ទាំងនេះអាច​បណ្តាលឲ្យមាន​រួបរាងសមសួន​មិនធាត់ ព្រោះការធាត់​អាចឈានទៅ​រកជំងឺមហារីក​បាន។

លោកវេជ្ជ​បណ្ឌិត រ៉ាឆេល ថមស៊ុន នៃមូលនិធិខាងលើបាន​ឲ្យដឹងថា ខណៈនេះមាន​ភស្តុតាង ដែល​អះអាងយ៉ាងច្បាស់ថា ការហាត់ប្រាណ​ក៏ជាកត្តាដ៏សំខាន់ ក្នុងការបង្ការជំងឺមហារីក​ និងមិនត្រូវគិតថា ទាល់តែហាត់​ប្រាណខ្លាំងៗ​ប៉ុណ្ណោះ ទើបអាចបង្ការជំងឺ​មហារីកបាន​នោះទេ ព្រោះមនុស្សជា​ច្រើន ដែលធ្វើការហាត់​ប្រាណស្រាលៗ​ជាប្រចាំរាល់ថ្ងៃ ដូចជាការ​ដើរលឿន ការរត់ត្រឹកៗ ឬការឡើងចុះ​កាំជណ្តើរ ក៏អាចបង្ការជំងឺមហារីក​បានដែរ។

ការហាត់ប្រាណ​មិនគ្រាន់តែជួយបន្ថយ​អត្រាប្រឈម​ នឹងជំងឺមហារីកប៉ុ​ណ្ណោះទេ ប៉ុន្តែក៏ជួយបង្ការ​ការបាត់បង់​ជីវិត ដោយសារជំងឺ​បេះដូង ឬ​ជំងឺដាច់សសៃ​​ឈាមក្នុង​ខួរក្បាល រួមទាំងបន្ថយ​ឱកាស នៃការកើតជំងឺ​ទឹកនោមផ្អែម​បានទៀតផង។

ដូច្នេះបន្ទាប់ពី​បានអាន​អត្ថបទនេះរួច បងប្អូនអាចចាប់​ផ្តើមបង្កើតទម្លាប់​ហាត់ប្រាណ ក្នុងរយៈពេល ៣០នាទី​យ៉ាងតិចជាប្រចាំថ្ងៃ គឺមិនមែនជារឿង​លំបាកនោះទេ ព្រោះថា បើសិនជា​លោកអ្នក បណ្តោយឲ្យ​រាងកាយកាន់តែធាត់ ឬមិនបញ្ចេញជាតិ​ពុលជាប្រចាំ​ទេនោះ វានឹងអាចបង្ក​ជំងឺជាច្រើន ដែលគេច​មិនផុត៕

ចែករំលែក