ស្វែងយល់​អការៈទាំង ៥ នៅលើ​ប្រអប់ដៃអ្នក ដែលជា​សញ្ញាអាក្រក់ៗប៉ះពាល់ដល់​សុខភាព…

0

 

(បរទេស)៖ ប្រអប់ដៃ​គឺជាផ្នែកមួយដ៏សំខាន់​បំផុត នៃសារពាង្គកាយ​របស់យើង
ក្នុងការធ្វើសកម្មភាព​ផ្សេងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ប្រសិនបើគ្មាន​ប្រអប់ដៃទាំងពីរ​នេះទេ នោះយើងមិន​អាច ធ្វើការងារចញ្ចិមជីវិត ថ្នាក់ថ្នមនុស្សជាទីស្រឡាញ់ ចិត​បន្លែ គាបដង្គាប
ឬក៏ផ្ញើរសារ​ទៅមិត្តភក្តិ ព្រមទាំងបំពេញមុខនាទីសំខាន់ៗ​របស់អ្នក​​បានឡើយ។

ប៉ុន្តែ តើវាមានលក្ខណៈ​ពិសេសអ្វី​បន្ថែមទៀត? ប្រសិន​បើអ្នក​ក្រឡេកមើលបាតដៃ
និង ម្រាមដៃទាំង​ប្រាំរបស់អ្នក អ្នកនឹងអាច​ដឹងអំពីអការៈ​ជំងឺ​ ដែលមាន​នៅក្នុងខ្លួន​របស់អ្នក
ដែលអ្នកមិនធ្លាប់​បានដឹង​ពីមុនមក។ នេះជា គន្លឹះ​សំខាន់ៗទាំង ៥
ដែលដៃ​របស់​អ្នក ប្រាប់​ពីស្ថានភាព​សុខភាព​របស់អ្នក។

១៖ បាតដៃមានស្នាមជាំក្រហម៖ បាតដៃរបស់​អ្នកអាចមាន​ស្នាមក្រហម​ ក្នុងរយៈពេល​ដ៏ខ្លីមួយ​មានន័យថា អ្នកបានកាន់​ប៉ែលយ៉ាងជាប់ និងខំប្រឹងជីក​យ៉ាង​ខ្លាំង​នៅ​ពេលដែលអ្នក​ដាំផ្លែប៉េងប៉ោះ បន្ទាប់មកវានឹងបាត់​ទៅវិញដោយ​ឯកឯង។ ប៉ុន្តែប្រសិនបើ​បាតដៃរបស់អ្នកនោះ ​តែមានស្នាមក្រហម​អស់រយៈពេលជាយូរ​ថ្ងៃនោះ
វាប្រហែល​ជាមូលហេតុ​មួយហៅថា បាតដៃជាំ​ក្រហម ដែលជាសញ្ញា​នៃជំងឺថ្លើម
ដែលជាផ្នែកនៃ​រោគថ្លើម និង​ថ្លើមមាន​ជាតិខ្លាញ់។

(ករណីលើកលែង៖ ប្រសិនបើអ្នកពោះធំ បាតដៃពណ៌​ក្រហមវាចារឿង​ធម្មតានោះទេ
ពីព្រោះសារពាង្គកាយ​របស់អ្នកពោះធំ បានបង្កើតឈាម​ច្រើនជាងមនុស្ស​ធម្មតាពីរដង។)
ហេតុអ្វី? ការរលាកថ្លើម ធ្វើឲ្យមុខងាររបស់​ថ្លើមមានសភាពចុះ​ខ្សោយបន្តិចម្តងៗ
ដូច្នេះវាមិនអាចជួយសម្អាតជាតិពុល​ នៅក្នុងសារពាង្គ​កាយ​របស់យើង​បាន ដូចជាពេល​ធម្មតានោះទេ ដែលវាជាហេតុ​ធ្វើឲ្យបាតដៃ​របស់អ្នក មានស្នាម​ក្រហមជាំៗ។

អ្វីដែលគួរធ្វើនោះ គឺតាមដានអការៈ នៃជំងឺថ្លើម ដែលវាអាចធ្វើឲ្យ​ហើមជើង ហើមពោះ
ចេញសសៃឈាម​នៅតាមដងខ្លួន និង បរិវេណ​ពោះ និងមានការ​អស់កម្លាំង។
អ្នកត្រូវបង្ហាញ​វេជ្ជបណ្ឌិតនូវ​ប្រអប់ដៃ និងប្រអប់ជើង​របស់អ្នក បន្ទាប់មកសាកសួរ​វេជ្ជបណ្ឌិត​ ដើម្បីធ្វើតេស្តពីមុខងារ​របស់ថ្លើម។ ការធ្វើតេសពីមុខងារ​របស់ថ្លើមនេះ គឺពឹងផ្អែកទៅលើ​ការពិនិត្យ​ទឹកមាត់ និងអង់ស៊ីម​ដែលមាននៅ​ក្នុងថ្លើម។

២៖ ម្រាមដៃវែង៖ ម្រាមដៃវែងរបស់​អ្នកអាចប្រាប់​អ្នកអំពី ស្ថានភាពសុខភាព​របស់អ្នកបាន​យ៉ាងពិតប្រាកដ។ ជាធម្មតា ដៃនាង​របស់បុរស មើលទៅវែង​ជាងដៃ​ចង្អុល ខណៈពេល​ដែល ដៃនាងរបស់​នារី​ខ្លីជាងដៃ​ចង្អុល។ ស្ត្រីដែលមានដៃនាង​វែងជាងដៃ​ចង្អុលនោះ
គឺជារោគសញ្ញា​នៃការរងគ្រោះ​ ដោយសារ​រោគឈឺ​សន្លាក់ឆ្អឹង។

អ្នកសិក្សា​បានរកឃើញថា ជំងឺសន្លាក់​ឆ្អឹងនៃ ជង្គុង អាចកើតឡើង​ទាំងបុរស និងនារីដែល​ពួកគេមានដៃនាងវែងជាង​ដៃចង្អុល ក៏ប៉ុន្តែអ្នកដែល​មានឱកាសក្នុង​ការមានរោគ​មួយនេះ​គឺស្រ្តី។ មិនតែប៉ុណ្ណោះ ចង្អុលដៃវែងស្ត្រីក៏អាច​ប្រឈមមុខ​យ៉ាងខ្លាំង​បំផុត ជាមួយនឹងជំងឺ​មហារីក​សុដន និង​បុរសអាច​ប្រឈមមុខ​នឹងជំងឺមហារីក​ក្រពេញបន្ត​ពូជឈ្មោល។

៣៖ ម្រាមដៃហើម៖ ម្រាមដៃហើម​អាចប្រាប់អ្នកពី​មូលហេតុ​ដ៏សាមញ្ញបំផុត វាអាចកើតឡើង បន្ទាប់ពីអ្នកបរិភោគ​អាហារ ដែលមានជាតិប្រៃ​ខ្លាំងពេក
ដែលវាធ្វើឲ្យ​កំរិតជាតិប្រៃ​នៅក្នុងខ្លួន មានកំរិតខ្ពស់​ខ្លាំងជាហេតុធ្វើ​ឲ្យអ្នកមានម្រាម​ដៃហើម។

៤៖ ក្រចក​ដៃស្លេក៖ ជាធម្មតាប្រសិន​បើអ្នកសង្កត់លើ​ក្រចកដៃរបស់អ្នក វានិងប្រែទៅ​ជាសភ្លាមៗ បន្ទាប់មកវា​និងប្រែទៅជាសភាព​ដើមវិញ។ ប្រសិនបើក្រចកដៃ​របស់អ្នក នៅតែសដដែល​លើសពី ១នាទី បន្ទាប់ពីអ្នកសង្កត់​លើវានោះ ឬក៏វាតែងតែស្លេក​ជាប្រចាំនោះ វាជារោគសញ្ញា​នៃជំងឺកង្វះឈាម​ក្រហម។

អ្វីដែលគួរធ្វើ៖ ជំងឺកង្វះឈាម​ក្រហម​ អាចធ្វើឲ្យខ្លួនប្រាណ​របស់អ្នកអស់​កំលាំង
ឬក៏អាចមាន​សភាពធ្ងន់ធ្ងរ រហូតដល់មាន​ជំងឺបេះដូងបាន។ ដូច្នេះហើយ​អ្នកគួរតែទៅពិគ្រោះ​ជាមួយគ្រូពេទ្យ។ អ្នកអាចព្យាយាម ព្យាបាលវា​បានដោយ​ខ្លួនឯង
ដោយការបង្កើន​ការបរិភោគ​អាហារ ដែលមានជាតិ​ដែកឲ្យបាន​គ្រប់គ្រាន់
ដូចជា​សាច់ក្រហម ស្ពៃខៀវ និងស្ពៃខ្មៅ​ជាដើម។

៥៖ ចុងម្រាមដៃខៀវ៖ ចុងម្រាមដៃដែល​មានពណ៌ប្រផេះ ឬពណ៌ខៀវ ឬក៏មានអារម្មណ៍ថាស្ពឹកជារោគសញ្ញា​នៃអការៈ ប្រព័ន្ធសសៃឈាម​នៅក្នុងសារពាង្គកាយរត់មិន​ប្រក្រតី ដូច្នេះអ្នកគួរឧស្សាហ៍ម៉ាស្សាដៃខ្លួនឯង គឺក៏បរិភោគទឹក និងអាហារបំប៉ន​រាងកាយឲ្យបាន​គ្រប់គ្រាន់៕

ចែករំលែក