អ្នកអត់ចូល​ចិត្តញុំាខ្ញី គួរតែគិតគូររៀនទទួលទានឡើងវិញ ព្រោះវាជួយសុខភាព​ខ្លាំងណាស់…

0

 

(បរទេស)៖ ការសិក្សាកាលពីពេលថ្មីៗ​នេះបានរកឃើញថា មើមខ្ញីអាចកាត់​បន្ថយការរលាកនៅក្នុង​ពោះវៀន ដែលវាអាចបង្កឲ្យ​មានជំងឺមហារីក​ពោះវៀនធំ។
ទោះបីជា​យ៉ាងណាក្តី ការសិក្សានៅមិនទាន់​បញ្ចប់នៅឡើយទេ ហើយអ្នកស្រាវជ្រាវ​ក៏មិនទាន់បានណែនាំដែរថា អ្នកទាំងអស់គ្នា​គួរតែចាប់ផ្តើម​បន្ថែម​មើមខ្ញី នៅក្នុងរបបអាហាររបស់អ្នក។ នេះបើតាម​ការវែបសាយ​សុខភាពសកល។

ដោយយោងទៅតាម​ការសិក្សាស្រាវជ្រាវ លោក ម៉ែម ហ្ស៊ីក ដែលជាអ្នក​ជំនាញ​ព្យាបាលរោគ​តាម​បែបធម្មជាតិ ព្រមទាំងជា អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ និងមជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Ann Arbor បាននិយាយថា ៖ «ប្រសិនបើអ្នកចង់​បន្ថែមខ្ញី​ នៅក្នុងរបបអាហារ​របស់អ្នក វាគឺជាការប្រសើរ​ណាស់»។

ខ្ញីដែលជា​ប្រភេទមើមបន្លែ​ដ៏មានអត្ថប្រយោជន៍ ព្រមទាំងជាឱសថ​បុរាណដ៏សក្តិសិទ្ធ ត្រូវបានរកឃើញ​​ នៅក្នុងម្ហូបរបស់​ជនជាតិអាស៊ី​ជាច្រើនមុខ។ ការស្រាវជ្រាវបានបង្ហាញថា ខ្ញីអាចជួយព្យាបាលបញ្ហាក្រពះដូចជា ការឆ្អល់ពោះ និងក្អួតចង្អោរ។ ការសិក្សាស្រាវជ្រាវ​កាលពីលើកមុនទៅ​លើខ្លួនរបស់សត្វ លោក ហ្ស៊ីក បានកត់សំគាល់ថា ខ្ញីអាចកាត់​បន្ថយ​ការរលាក។

មិនតែប៉ុណ្ណោះ អ្នកវិទ្យាសាស្រ្ត​បានបន្តការស្រាវជ្រាវ ទៅលើអការៈរោគរលាកពោះវៀន​រុំារ៉ៃ ដែលវាអាចឈាន​ទៅដល់ជំងឺមហារីក​ពោះវៀនធំ បន្ទាប់មកលទ្ធផល​ក៏បានបង្ហាញថា ខ្ញីពិតជាអាចកាត់​បន្ថយការរលាក​ពោះវៀនមែន៕

ចែករំលែក