សក់ជ្រុះលែង​គំរាមអ្នកបាន​ទៀតហើយ! កំពូល​អាហារ​​ចំនួន ០៥មុខ អាចជួយ​ឲ្យអ្វីៗ​ប្រសើរ​ឡើង!

0

(បរទេស)៖ បញ្ហាសក់ជ្រុះតែង​តែកើតមានលើ​មនុស្សគ្រប់គ្នា គ្រាន់តែពេលខ្លះ​ជ្រុះសក់តិច
ហើយពេលខ្លះ​ជ្រុះច្រើន ដែលអាចបណ្តាល​មកពីការទទួលទានសារ​ជាតិចិញ្ចឹម​មិនបានគ្រប់គ្រាន់​ ជាពិសេស​សារជាតិដែលការពារ​មិនឲ្យ​សក់ជ្រុះ។ នៅពេល​ឃើញ​សក់​ជ្រុះ​ម្តងៗ អារម្មណ៍របស់យើងនឹងប្រែ​ទៅជាមានការព្រួយ​បារម្ភភ្លាម
ហេតុនេះសូម​សាកល្បងទទួលទាន​ កំពូលអាហារទាំង ០៥មុខ
ដែលសម្បូរសារជាតិចិញ្ចឹមសក់ ការពារមិនឲ្យសក់ជ្រុះ៖

១៖ ក្រុមអាហារ​សាច់ក្រហម៖ ពពួកក្រុមអាហារ​សាច់ក្រហមមាន​ ផ្ទុកទៅដោយជាតិ​ដែកដែល​ជាសមាសធាតុ​ចាំបាច់ ក្នុងការ​ថែបំប៉ន ឬសសក់ឲ្យ​មានសុខភាព​រឹងមាំ
ជួយឲ្យសារធាតុ​ចិញ្ចឹមផ្សេងៗ​ងាយស្រូបយក​មកប្រើ សម្រាប់បំពេញ​តម្រូវការរបស់​រាងកាយហើយក៏ជួយ​ឲ្យលំហូឈាម ​រត់មកចិញ្ចឹមស្បែក​ក្បាល​បានល្អ​ដែរ។

២៖ ស៊ុត៖ សរសៃសក់​របស់យើង​ បង្កើតឡើងពី​ធាតុផ្សំដ៏សំខាន់​ម្យ៉ាងគឺប្រូតេអ៊ីន​ខឺរ៉ាទីន
ដូចនេះបើបាន​ទទួលទានអាហារ​ណា ដែលសម្បូរប្រូតេអ៊ីន​ប្រភេទនេះ នឹងអាចជួយ​បណ្តុះសក់ឲ្យឆាប់​ដុះ និងការពារ​សក់ជ្រុះ។ ស៊ុតក៏ត្រូវ​បានចាត់ទុកជា​អាហារ ដែល​មិនត្រឹមតែសម្បូរប្រូតេ​អ៊ីនខឺរ៉ាទីន​ប៉ុណ្ណោះទេ វាថែមទាំង​មានវីតាមីន B12 ដែលជួយពង្រឹង ឬសសក់ ឲ្យមានសុខ​ភាពល្អឡើងវិញ។

៣៖ អយស្ទើរ៖ សារធាតុស័ង្កសី ដែលមាននៅ​ក្នុងអយស្ទើរ​អាចជួយការពារស្បែកក្បាល​មិនឲ្យឆាប់ស្ងួត​ ដែលជាមូលហេតុ​ចំបងការពារ​សក់ជ្រុះ ហើយម្យ៉ាងវិញ​ទៀត​សមាសធាតុ​ប្រូតេអ៊ីន​ ចាំបាច់សម្រាប់យក​ទៅផលិតផលសរសៃ​សក់​ ក៏អាចទាញយក​ពីអយស្ទើរ​បានយ៉ាង​ងាយ។

៤៖ ត្រីសាល់ម៉ុន៖ សាច់ត្រីសាល់ម៉ុន មិនត្រឹមតែមាន​អាស៊ីដខ្លាញ់​អូមេហ្គា ៣ ប៉ុណ្ណោះទេ
វាក៏មានវីតាមីន D ដែលជាសារធាតុ​ចិញ្ចឹមដ៏សំខាន់ដែល​ជួយការពារ​សក់មិនឲ្យជ្រុះ។
លើសពីនេះ​ត្រីសាល់ម៉ុនក៏​សម្បូរវីតាមីន B១២ និងជាតិដែក ​សម្រាប់ថែបំប៉ន​សរសៃសក់​ឲ្យរឹងមាំ​ផងដែរ។

៥៖ សណ្តែក​បណ្តុះ៖ នៅក្នុងសណ្តែកបណ្តុះ​មានផ្ទុកសារជាតិ​ចិញ្ចឹមស៊ីលីកា
ដែលមានតួនាទី​ជួយការពារ​សក់មិនឲ្យជ្រុះ។ ជាងនេះទៅ​ទៀតប្រព័ន្ធរាង​កាយ​របស់យើង បានប្រើស៊ីលីកា​ដើម្បីស្រូប​យកវីតាមីន និងជាតិរ៉ែ ព្រមទាំងជួយ​ជំរុញឲ្យដំណើរការ​បំលែងយកវីតាមីន​មកប្រើមានភាព​ងាយ​ស្រួល៕

ចែករំលែក