លា​ហើយ​រាងស្វិត! អាហារទាំង ៦ ប្រភេទ ដែលសម្បូរ​ប្រូតេអ៊ីន​ ជម្រុញការឡើង​​គីឡូឆាប់ៗ!

0

(បរទេស)៖ អាហារល្អប្រកបដោយផាសុខភាព និងធម្មជាតិ ពិតជាមិនទាន់គ្រប់គ្រាន់​នោះឡើយសម្រាប់អ្នកដែលចង់បានគីឡូឡើងខ្លាំងនោះ ដូច្នេះលោកអ្នកគួរតែយល់ដឹងថា តើអាហារប្រភេទណាខ្លះ ដែលទទួលទានហើយ ឆាប់ទទួលបានផល និងមិនប៉ះពាល់​ដល់តុល្យភាពរាងកាយរបស់យើងនោះ។ ខាងក្រោមនេះជា​អាហារសំខាន់ៗ ៥ ប្រភេទ សម្រាប់​បងប្អូនដែល​ស្គមស្គាំង ញុំាយ៉ាងណាក៏មិនធាត់៖

១. សាច់គោប្រឡាក់៖ សាច់គោប្រឡាក់​គ្រឿង ដែលហាលថ្ងៃត្រឹមស្រពាប់ៗ​មានថាមពល ៧០កាឡូរី ជាតិខ្លាញ់ត្រឹម​តែ ០១ក្រាម ប៉ុន្តែផ្តល់ជាប្រូតេអ៊ីន​ដល់ទៅ ១១ក្រាម។
អ្នកគួរជ្រើសរើស​សាច់ដែល​មិនដាក់អំបិល​ច្រើពេក ឬ គួរធ្វើ​សាច់គោប្រឡាក់​គ្រឿងដោយ​ខ្លួនឯង។

 

២. ស៊ុតស៖ ផ្តល់ថាមពល​ត្រឹម ១៥កាឡូរី គ្មានជាតិខ្លាញ់ និងកូឡេស្តូរ៉ល
ផ្តល់ជាតិ​ប្រូតេអ៊ីន ៤ក្រាម។ ចម្អិនស៊ុតស ដោយមិនប្រើ​ប្រេងឆា ចំនួន ២ ទៅ
៣គ្រាប់ បន្ថែមម្រេច និងខ្ទឹមបារាំង និងបានជា​អាហារ​សុខភាព ព្រមទាំងជួយច្រើន​សម្រាប់អ្នកចង់ឡើងទម្ងន់។

៣. ហ្វ្រូម៉ា ធ្វើដោយខ្លួនឯង និងផ្លែឈើ៖ ទទួលទានហ្វ្រូម៉ា ធ្វើឲ្យខ្លួនឯង និងបានជាតិ​ប្រូតេអ៊ីន ១៦ក្រាម ថាមពល ១០២កាឡូរី និងជាតខ្លាញ់ ០២ក្រាម ឬបន្ថែមផ្លែឈើ ក្នុងពេល​ទទួលទានផង នឹងក្លាយជា​អាហារសម្រន់ ដើម្បីសុខភាព​យ៉ាងល្អ ហើយយកវាទទួលទានជាអាហារមួយចំអែត នោះគីឡូក៏នឹងឆាប់ឡើងផងដែរ។

៤. ត្រីធូណា៖ ជាអាហារ​សម្បូរដោយជាតិ​ប្រូតេអ៊ីន ដែលមាន​ប្រមាណ ២៥ក្រាម ក្នុងមួយកំប៉ុង និងផ្តល់ថាមពល​ចំនួន ១១១កាឡូរី ដោយគ្មាន​ជាតិខ្លាញ់។
ប៉ុន្តែមិនគួរ​បន្ថែមទឹកម៉ាយ៉ង់​ណេស ចូលទៅជាមួយ​នោះទេ។

៥. ទឹកក្រឡុកប្រូតេអ៊ីន៖ អ្នកអាចធ្វើ​ទឹកក្រឡុកប្រូតេអ៊ីន​ដោយខ្លួនឯង​បានងាយៗ គឺយកទឹក​សណ្តែក ០២ពែង ស៊ុតស ០៣គ្រាប់ ចេក ០១ផ្លែ ប៊័រសណ្តែក ០១ស្លាបព្រាបាយ អង្ករអាវ័ន ១/៣ ពែង ក្រឡុកចូលគ្នា នឹងបានទឹកក្រឡុក​ប្រូតេអ៊ីន ដែលសម្បូរដោយ​ជីវជាតិ​អាហារ។

៦. ស៊ុបធញ្ញជាតិ៖ ដូចជា​ស៊ុបសណ្តែក ឬគ្រាប់ធញ្ញជាតិផ្សេងៗ ស៊ុបធញ្ញជាតិ ០១ ពែងផ្តល់ថាមពល ២៣០កាឡូរី ជាតិខ្លាញ់ ០១ក្រាម និង ជាតិ​ប្រូតេអ៊ីន ១៨ក្រាម។

ចូរប្រយ័ត្ន៖ ទោះបីជា​អាហារ​ខាង​លើនេះ មានប្រសិទ្ធភាព​​ក្នុងការបង្កើន​គីឡូ និងជំនួយ​សុខភាពអ្នក​​ខ្លាំងក៏ដោយ ក៏ការ​ទទួលទានរាល់ថ្ងៃ ត្រូវតែមាន​​បរិមាណកំណត់​ផងដែរ ហើយ​លោកអ្នក គួរធ្វើការហាត់​ប្រាណជាប្រចាំ ឲ្យបាន​យ៉ាងតិច ៣០នាទី ដើម្បីសម្រួល​កូឡេស្តូរ៉ល​ដែលលើស ចេញពីរាងកាយ និងធ្វើឲ្យរាងកាយមានភាព​ស្វាហាប់ក្នុងការបំពេញ​កិច្ច​ការងារ​ប្រចាំថ្ងៃ៕

ចែករំលែក