របៀប​ទទួលទាន​ទឹក ដើម្បីឲ្យស្បែក​ស្រស់ថ្លា និងអារម្មណ៍​ស្រស់ស្រាយ​ បែបធម្មជាតិពិតៗ!

0

 

(បរទេស)៖ ការទទួលទាន​ទឹក​ជួយឲ្យ​ស្បែកស្អាត ហើយក៏​អារម្មណ៍ល្អ ព្រោះវាជា​សារធាតុធម្មជាតិ​ដ៏ប្រពៃ ដែលជីវិតលើ​លោកមិនអាចខ្វះ ប៉ុន្តែទន្ទឹម​នឹងអ្នក​មានទឹកស្អាត​បរិសុទ្ធហើយ អ្នកគួរយល់ពី​របៀបទទួល​ទានវា ទៅតាម​តំណាក់កាល ដើម្បីឲ្យសារធាតុទឹកទាំងនោះ ជ្រៀបចូល​សព្វស្បែក​ក្នុងចំនួនល្អ។

អ្នកអាចបន្ថែម​សំណើមដល់ស្បែកធ្វើឲ្យស្បែកមុខ និងស្បែកសព្វរាងកាយ​ទន់រលោង​ស្អាត ដោយការទំលាប់​ទទួលទានទឹក​ឲ្យច្រើនៗ ក្នុង​មួយថ្ងៃៗ។ បរិមាណទឹក​ដែលអ្នកត្រូវទទួល​ទាន គឺឲ្យបាន ៨ ទៅ ១០កែវ ប៉ុន្តែដើម្បីទទួល​ទានឲ្យបាន​នៅ​ក្នុងបរិមាណនេះ អ្នកត្រូវដឹងថា តើត្រូវទទួលទាន​បែបណា?

មិនមែនឲ្យអ្នក​ទទួលទានតែ ១ដង ឲ្យគ្រប់បរិមាណ​ខាងលើនេះទេ
គឺអ្នកត្រូវបែងចែក​ការទទួលទានឲ្យ​បានខ្ជាប់ខ្ជួនពេញមួយថ្ងៃ
ឬអាចទទួលទាន​តាមការណែនាំ​ដូចខាងក្រោម៖

– ពេលភ្ញាក់ពីគេងទទួលទានទឹក ១ ឬ ២កែវ។
– មុនពេលអាហារព្រឹកទទួលទានទឹក ១ កែវកន្លះ។
– ពេលអាហារព្រឹក ដល់ថ្ងៃត្រង់ ទទួលទានទឹក១កែវ។
– ក្រោយអាហារថ្ងៃត្រង់ទទួលទានទឹក ១កែវកន្លះ។
– ពេលរសៀល ដល់ល្ងាច ទទួលទានទឹក ១កែវ។
– ក្រោយពេលអាហារល្ងាច ទទួលទានទឹក ១ កែវកន្លះ។
– មុនពេលចូលគេង ទទួលទានទឹក ១កែវ។

ប្រសិនបើអ្នកបែង​ចែកការទទួលទាន​ទឹកដូចខាងលើនេះ​ខ្ជាប់ខ្ជួន នឹងធ្វើឲ្យរាងកាយ​របស់អ្នក បានទទួល​បរិមាណទឹកគ្រប់គ្រាន់ ហើយក្រៅពីនេះ​អ្នកអាចបន្ថែមការ​ទទួលទានទឹកផ្លែឈើ​ផ្សេងៗ តាមចំណង់​ចំនូលចិត្តរបស់អ្នក។

បរិមាណទឹកស្អាត ដែលអ្នកទទួលទានបានគ្រប់គ្រាន់ សម្រាប់តម្រូវការរបស់រាងកាយ
និងជួយសំអាត​រាងកាយ ផ្តល់សំណើមដល់ស្បែកឲ្យរលោងភ្លឺថ្លា។ ប្រសិនបើ​អាកាសធាតុ​ក្តៅ គួរប្រើវិធីទទួលទាន​ទឹកម្តងបន្តិចៗ តែញឹកញយ​ដងបាន៕

ចែករំលែក