គ្រាប់ធុញ្ញជាតិ​ទាំងនេះ «អាច​បង្ការ និងកាត់បន្ថយ​ទឹកនោមផ្អែមបាន» ដូច្នេះសូម​​ទទួល​ទាន​តាមក្បួន​នេះ…

0

 

(បរទេស)៖ ​ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក នៃមហាវិទ្យាល័យ
ហាវ៉ាត (Harvad) បានឲ្យដឹងថា ការទទួលទាន សណ្តែកសំបក​រឹងគ្រប់ប្រភេទ និងប័រ​សណ្តែកដី អាចជួយកាត់​បន្ថយអត្រា​ប្រឈមមុខ​ នឹងជំងឺទឹកនោមផ្អែម​របស់ស្រ្តីបាន។ នេះបើតាមការ​ដកស្រង់ការផ្សាយ ពីវែបសាយ​សុខភាពអាមេរិក។

តាមរយៈការសិក្សា​ស្រាវជ្រាវ និងប្រមូលព័ត៌មាន​ផ្សេងៗអស់រយៈពេល ១៦ឆ្នាំ
និងប្រើមនុស្ស​ពិសោធន៍ ៨៤,០០០នាក់ គេរកឃើញ​ក្រុមមនុស្ស​ដែលទទួលទាន​សណ្តែសំបករឹង​ យ៉ាងហោច​ណាស់​ប្រមាណ ២៨ក្រាម ក្នុងមួយថ្ងៃ និង ០៥ថ្ងៃ ក្នុងមួយសប្តាហ៍ និងទទួលបាន​លទ្ធផលល្អ ដោយជួយកាត់​បន្ថយអត្រាប្រឈមមុខ​ នឹងជំងឺទឹកនោម​ផ្អែមដល់ទៅ ២៨ភាគរយ បើប្រៀបធៀប​ជាមួយក្រុម​មនុស្ស ដែលពុំបានទទួល​ទានអាហារ​ប្រភេទនេះ។

បើទទួលទាន​អាហារដូចដែលពោល​ខាងលើ ឲ្យនៅសល់ត្រឹមតែ ១ ទៅ ៤ដង ក្នុងមួយថ្ងៃនៃ​មួយសប្តាហ៍ ក៏អាចកាត់​បន្ថយអត្រាប្រឈមមុខ​នឹងជំងឺទឹកនោម​ផ្អែមបាន ១៦ភាគរយដែរ។ ចំពោះប័រដែលធ្វើ​ពីសណ្តែកដីវិញ ត្រូវបានគេស្រាវជ្រាវ​ឃើញថា
ប្រសិនបើយើង​ទទួលវាម្តង ១៤០ក្រាម និង ០៥ដង ក្នុងមួយសប្តាហ៍ នោះក៏អាច​ជួយកាត់បន្ថយអត្រា​ប្រឈម​ នឹងជំងឺទឹកនោមផ្អែម​បានដល់ទៅ ២១ភាគរយ​ដែរ។

ក្រុមអ្នកស្រាវជ្រាវ​បានពន្យល់ពី​មូលហេតុថា មកពីសណ្តែកដី​មានសំបករឹង
និងសំបូរទៅ​ដោយប្រេងដែល​ងាយនឹងរលាយ និងសារធាតុ​អាហារមានប្រយោជន៍​ដទៃទៀត​ជាច្រើន។ សារធាតុ​អាហារទាំងនេះ វាជួយសំរប​សំរួល​កំរិតគ្លុយកូស និងអ៊ីនស៊ូលីន​ឲ្យមានតុល្យភាព​នឹងគ្នា ហើយក្លាយ​ជាប្រព័ន្ធការពារ​ជំងឺទឹកនោមផ្អែម​ប្រភេទទី ២ ឬជំងឺទឹកនោមផ្អែម​កំរិតដំបូង​របស់មនុស្ស​ធំ។

ចំណែក​សណ្តែកដីវិញ វាមានអាស៊ីត​ខ្លាញ់ និងសារធាតុអាហារ​ប្រភេទ​ប្រហាក់ប្រហែល​នឹងសណ្តែក​សំបករឹងដែរ។ លុះដល់គេ​យកវាទៅធ្វើប័រ វាក៏ក្លាយ​ជា​អាហារដែល​មានសារធាតុ​ អាចជួយការពារ​ជំងឺទឹកនោមផ្អែម​ផងដែរ។
គួរបញ្ជាក់​ដែរថា វាមានប្រសិទ្ធភាពសម្រាប់តែនារី​ប៉ុណ្ណោះ៕

ចែករំលែក