អាហារ​ទាំង ៥ ប្រភេទនេះ «ពិតជា​ល្អសម្រាប់អ្នកឆាប់​តានតឹង និងឆេវឆាវ» ទទួលទានចុះ…

0

 

(បរទេស)៖ លទ្ធផល​នៃការសិក្សា​បានបង្ហាញថា អាហារដូច​ខាងក្រោមនេះ​ អាចជួយឲ្យអ្នក​មានអារម្មណ៍​ស្ងប់សុខ បំបាត់នូអារម្មណ៍​តានតឹង និងធ្វើឲ្យអារម្មណ៍​ស្រស់ស្រាយ។ អាហារដែល​អ្នកគួរជ្រើសរើស​បរិភោគ​ទាំងនេះ​មានដូចជា៖

 

១. ក្រូច៖ ក្រូចជាផ្លែឈើ​មួយប្រភេទដែល​សម្បូរទៅដោយ​វីតាមីន C
ដោយអាចជួយ​ប្រឆាំងជាមួយអារម្មណ៍​តានតឹងយ៉ាងល្អ។ គួររកក្រូច​មកបរិភោគ​ឲ្យបានញឹកញាប់ ដែលក្រៅពី​ជួយមិនឲ្យមាន​អារម្មណ៍ស្មុគស្មាញ
ហើយនៅជួយ​ឲ្យមានអារម្មណ៍​ស្រស់ស្រាយ​ទៀតផង។

២. ទំពាំងបារាំង៖ បន្លែប្រភេទនេះ​មានភាពល្បីល្បាញ​ខាងសម្បូរ​វីតាមីន B
ដែលវីតាមីនប្រភេទ​នេះ អាចជួយកាត់បន្ថយអារម្មណ៍​តានតឹង​បានយ៉ាងល្អ។
ទោះបីជាយ៉ាង​ណាក្តី អ្នកគួរចងចាំថា ការបរិភោគ​ទំពាំងច្រើន​ នឹងធ្វើឲ្យទឹកនោម​មានក្លិនឆ្អេះ ដូច្នេះអ្នកគួរតែបរិភោគក្នុងបរិមាណ​សមរម្យ​បានហើយ។

៣. ផ្លែប័រ៖ ក្រៅពីប្រភេទខ្លាញ់​ដ៏ល្អហើយ ផ្លែប័រនៅជួយឲ្យ​អ្នកបរិភោគ
មានអារម្មណ៍​ស្រស់ស្រាយ​បានផងដែរ ព្រោះថា ផ្លែឈើប្រភេទនេះ​សំបូរទៅដោយ​សារជាតិ ក្លូតាថៃអូ ដែលមានគុណ​សម្បត្តិក្នុងការ​ទប់ស្កាត់ ការស្រូប​ទាញ​សារជាតិ​ខ្លាញ់ទៅ​កាន់ពោះវៀន ដែលជាប្រភេទបង្កឲ្យ​កើតសភាពហៅថា Oxidative Damage។ ផ្លែប័រសម្បូរទៅដោយ​សារជាតិហ្វូឡេតខ្ពស់ ដូច្នេះបើបានបរិភោគ​ផ្លែឈើប្រភេទ​នេះញឹកញាប់ និងជួយឲ្យអារម្មណ៍​របស់​ធូរស្រាល
ព្រមទាំងកាត់​បន្ថយអារម្មណ៍តានតឹង​ផ្សេងៗ។

៤. ស្រ្តប៊ើរី៖ សម្បូរទៅដោយ​វីតាមីន C ដែលជាវីតាមីន​ជួយកាត់បន្ថយអារម្មណ៍​តានតឹង បានយ៉ាង​ល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវ​ជនជាតិអល្លឺម៉ង់​ បានធ្វើការសាកល្បង​ទៅលើមនុស្ស​ចំនួន ១២០នាក់ ហើយបានធ្វើ​ការវ៉ាស់ស្ទង់​ ពីអារម្មណ៍ឆេវឆាវ និងភាពឃោឃៅ​របស់ពួកគេ​បាន បង្ហាញថា មានការថយចុះ និងមានអារម្មណ៍​ធូរស្បើយ​ជាមុន។

៥. សណ្តែកវ៉លណាត់៖ សណ្តែកប្រភេទ​នេះសម្បូរទៅ​ដោយគុណប្រយោជន៍ ផ្នែកអាហារដែលមាន​ទាំងអាស៊ីដ​អាល់ហ្វាឡៃ​ឡេអ៊ីក អូមេហ្គា-៣ និង ហ្វីណូហ្វីណល។ សម្រាប់​អាហារប្រភេទនេះ ក្រៅពីជួយឲ្យ​មានអារម្មណ៍ស្រស់ស្រាយ​ហើយ នៅជួយកាត់បន្ថយការ​ធ្វើឲ្យភាពចងចាំ​ ចុះខ្សោយ​ទៀតផង។

យោងទៅតាម​ការសិក្សារបស់ស្ថាប័ន​ស្រាវជ្រាវ​សុខភាពជាតិ
សហរដ្ឋអាមេរិក​បានរកឃើញថា អូមេហ្គា ៣ ដែលមាននៅ​ក្នុងសណ្តែកវ៉ល​ណាត់​ អាចជួយរក្សា​កម្រិតនៃអ័រម៉ូន ដែលធ្វើ​ឲ្យអារម្មណ៍តានតឹង ឲ្យស្ថិតនៅ​ក្នុងកម្រិតធម្មតា៕

ចែករំលែក