សូមបន្ថយ​ការញុំាអាហារផ្អែមៗទៅ! ខួរក្បាល​អ្នកនឹងកាន់​តែចុះ​ខ្សោយ ព្រមទាំង​ជួបបញ្ហាជាច្រើន​ទៀត…

0

 

(បរទេស)៖ យោងទៅតាម​ក្រុមអ្នកវិទ្យាសាស្រ្ត​សហរដ្ឋអាមេរិក​ បានឲ្យដឹងថា ការទទួលទាន​ស្ករច្រើនពេក អាចធ្វើឲ្យសមត្ថភាព​ខួរក្បាលរបស់​អ្នកចុះខ្សោយ។
ក្រុមអ្នកស្រាវជ្រាវ​នៅឯមហាវិទ្យាល័យ កាលីហ្វ័រញ៉ា-ឡូសអេនជីឡេស (UCLA) បានចិញ្ចឹមសត្វ​កណ្តុរ ០២ក្រុម ឲ្យស៊ីស្ករពោត​ក្នុងកំរិតជាតិ​ស្ករខ្ពស់ និងផឹកទឹក​ក្នុងរយៈពេល ០៦សប្តាហ៍។

កណ្តុរមួយក្រុមបាន​អស់កម្លាំង​ ដោយសារតែការ​កើនឡើងនៃ អាស៊ីត​ធាត់​ អូមេហ្គា-៣ នៅក្នុងខួរក្បាល ក្នុងខណៈពេល​ដែល​កណ្តុរមួយក្រុម​ទៀត មិនមានអ្វីកើត​​ឡើងសោះ។ មួយវិញទៀត លទ្ធផលក៏បានឲ្យ​ដឹងទៀតថា ដោយ​សារ​តែខួរក្បាល​​របស់ពួកវា ផ្ទុកទៅដោយអាស៊ីត​ខ្លាញ់ច្រើន ទើបធ្វើឲ្យសមត្ថភាព​ខួរក្បាលរបស់​វា ដំណើរការយឺតជាងមុន។

កោសិកាខួរក្បាល​របស់ពួកវា​ មានបញ្ហាក្នុងការធ្វើ​ទំនាក់ទំនងគ្នា ដែលជាហេតុ​ធ្វើឲ្យមានការបង្អាក់​ ដល់សមត្ថភាពខួរក្បាល។ ម្យ៉ាងវិញទៀត ការទទួលទាន​ចំណីអាហារ​ ដែលផ្ទុកទៅដោយ​ជាតិស្ករច្រើនពេក អាចធ្វើឲ្យមាន​គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ​ ដល់ខួរក្បាល​នាថ្ងៃ

អនាគត។ មិនតែប៉ុណ្ណោះ​ការផ្ទុកជាតិស្ករ​ខ្លាំងពេកនៅក្នុងរាងកាយ​អាចនាំឲ្យមាន ផលប៉ះពាល់ដល់ជាតិ​អាំងស៊ុយលីន ដែលវាមានតួនាទីសំខាន់ណាស់ ក្នុងការគ្រប់​គ្រងជាតិស្ករ​នៅក្នុងសារ​ពាង្គកាយ។

ការសិក្សាបាន​បញ្ជាក់ឲ្យដឹងថា កំរិតជាតិស្ករខ្ពស់​ មិនត្រឹមតែអាចមាន​គ្រោះថ្នាក់ដល់ខួរក្បាល​នោះទេ តែវាអាចធ្វើឲ្យ​រាងកាយរបស់យើង ស្ថិតនៅក្នុងស្ថានភាព​គ្រោះថ្នាក់ដែរ ដូចជាជំងឺធាត់ និង​ទឹកនោមផ្អែម ព្រមទាំង​ជំងឺបេះដូង​ផងដែរ។ នេះគឺជាអ្វីដែលថ្មី​ដែលក្រុមអ្នកសិក្សា​បានរកឃើញ៕

ចែករំលែក