ពេលស្ត្រី​មានផ្ទៃពោះ សូមកុំពិសាអាហារទាំងនេះ​ឲ្យសោះ!

0

 

(បរទេស)៖ អាហារដែល​ស្ត្រីមានផ្ទៃពោះ​មិនគួរបរិភោគ! ខាងក្រោមនេះ​គឺជាអាហារ​ដែលស្តី្រមានផ្ទៃពោះ​មិនគួរទទួលទាននោះឡើយ ព្រោះវានឹង​បង្កផលប៉ះ​ពាល់ធ្ងន់ធ្ងរ​ដល់សុខភាព និងទារកក្នុងផ្ទៃ៖

១. សាច់ឆៅ៖ ស្ត្រីមានផ្ទៃពោះ​គួរជៀសវាង​អាហារណា​ដែលចំអិនមិន​បានល្អ និងសាច់ឆៅ ដែលវាបានផ្ទុក​នូវជាតិពុល​ជាច្រើន។ ជាមួយគ្នា​នេះដែរ អ្នកគួរតែ​ជៀសវាង អាហារណា​ដែលផ្សំឡើង​ដោយ ត្រី សាច់ និងបន្លែ ដោយមិនបាន​ចំអិនឲ្យបាន​ឆ្អិនល្អ។

២. អាហារសមុទ្រ៖ ទោះបីជាអាហារ​សមុទ្រស្ថិតនៅក្នុង​ក្រុមអាហារ​ ដែលស្ត្រីមានផ្ទៃពោះ​គួរតែជៀសវាង​យ៉ាងណា​ក៏ដោយ ក៏វាត្រូវបានគេ​ចាត់ទុកថា ជាអាហារមួយ​ល្អគួរសមដែរ ដែលពួកគេ​គួរតែជ្រើសរើស។ ផ្ទុយទៅវិញ​អ្នកគួរតែជៀស​វាងបរិភោគ សាច់ត្រីឆ្លាម ត្រីដាវ និងត្រីមាលីន។

អ្នកគួរតែទទួលទាន​វាក្នុងបរិមាណសមស្រប ដោយយមិនបរិភោគ​វាច្រើនហួសហេតុពេក។ បរិមាណនៃ​ជាតិបារត​នៅក្នុងអាហារសមុទ្រ​ទាំងនេះ អាចបង្កគ្រោះ​ថ្នាក់ដល់ការលូត​លាស់​កូនក្នុងផ្ទៃ​របស់អ្នក។ ស៊ុតឆៅ និង ទឹកដោះគោដែលមិនបានសម្លាប់មេរោគ ក៏ជារឿង​គួរជៀសវាងដែរ។

៣. ថ្លើម៖ ថ្លើមគឺជាប្រភព​នៃជាតិដែក ក៏ប៉ុន្តែវា​អាចផ្ទុកទៅដោយ​ជាតិវីតាមីន A ខ្ពស់ពេក និងអាចធ្វើឲ្យ​មានផលប៉ះពាល់​ដល់​កូនក្នុង​ផ្ទៃ បើសិន​ជាបរិភោគ​ច្រើនពេក។

៤. ជាតិសុរា៖ អ្នកទាំងអស់​គ្នាប្រាកដជា​បានដឹង ថា គួរតែជៀស​វាងជាតិ​សុរានេះ។ វាគឺជាបញ្ហាធំ​បំផុតដែលម្តាយ​គ្រប់រូបគួរតែ​ជៀសវាង។ ចូរជឿ​ជាក់ថា អាហារដែលអ្នក​ទទួលទានគឺ ស្រស់ និងមានអនាម័យជានិច្ច៕

ប្រភព៖ វែបសាយ​សុខភាព​សកល

ចែករំលែក