សាក​មើលទៅ​មិនខាតបង់​អ្វី​ទេ! ស្លឹកឈើ​មួយប្រភេទនេះ «​អាចបំបាត់​ក្លិនមាត់» តាមបែប​ធម្មជាតិ…

0

 

(បរទេស)៖ ក្រោយពេល​បរិភោគអាហារ​ប្រភេទ​ខ្លះរួច មាត់របស់យើង​ជាប់ក្លិនពិបាក​លាងជម្រះ​ណាស់ ជាពិសេសស៊ុបគោ​ ដែលមានខ្លាញ់គោ​ជាប់មាត់​យ៉ាងរងើម។
ដូច្នេះហើយអ្នក​ត្រូវរកវិធីកម្ចាត់នូវក្លិនអាក្រក់​នោះ ដោយវិធី​នោះមិនពិបាក​នៅក្នុងការអនុវត្តន៍​​ឡើយ។

អ្នកអាចកំចាត់​ក្លិនអាហារ​ជាប់មាត់ យ៉ាងងាយស្រួល ដោយតែបេះ​ស្លឹកត្របែក ២ ទៅ
៣ សន្លឹក មកទំពារលេងឲ្យ​បែកម៉ដ្ឋដូចទំពារស្លាហើយខ្ពុលមាត់ចេញ។ ការធ្វើបែបនេះ
ទោះជាយើងបរិភោគ​អាហារប្រភេទ​ណា ក៏អាច​កម្ចាត់ក្លិន​បានដែរ ហើយយើងក៏អាច​មានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងគ្នា ក្នុងករណី​អ្នកគ្មានថ្នាំដុសធ្មេញ ឬក៏ទឹកខ្ពុល​មាត់យ៉ាងបន្ទាន់​នោះ។

អ្វីដែលសំខាន់​បន្ថែមទៀតនោះ ស្លឹកត្របែក​ក៏អាចបន្ថយអការៈ​ចុករមួលពោះ និងការកល់​រកក្អួកចង្អោរ​ផងដែរ។ ដូច្នេះអ្នកគួរ​ជ្រើសរើសត្រួយ​ត្របែក​ទើបស្រួលទំពារ ហើយបើ​ពិបាក​ទ្រាំខ្លាំងពេក អ្នកអាចទំពារ​វាលាយនឹងអំបិលជាមួយ ព្រោះអំបិលក៏​ជួយកម្ចាត់មេរោគ និងគ្មានផល​អវិជ្ជមាន​ចំពោះសុខភាពនោះដែរ បើសិនជាអ្នក​ប្រើវាក្នុងបរិមាណ​តិចតួច៕

ចែករំលែក