៥ ចំណុច​អំពីមើម​ការ៉ុត ដែលអ្នក​គួរយល់ដឹង ដើម្បីសុខភាព​រាងកាយ-កែវភ្នែក…!

0

 

(បរទេស)៖ ការ៉ុត គឺជាបន្លែមើមពណ៌ទឹកក្រូចនេះ
ពុំមែនគ្រាន់តែ​ជាអាហារធម្មតា​ ដែលបរិភោគប្រចាំ​ថ្ងៃប៉ុណ្ណោះទេ
តែវានៅមានអ្វីៗ​ជាករណី​ពិសេសច្រើនយ៉ាង​ទៀត ដែលអ្នកមិនធ្លាប់បានដឹង។

១. បរិភោគការ៉ុត​ច្រើនពេក ធ្វើឲ្យស្បែកមាន​ពណ៌លឿង ព្រោះសារធាតុ
Carotenaemia មានឥទ្ធិពល​ចំពោះស្បែក។ ប៉ុន្តែសារធាតុនេះ​មិនមានពិសពុល​អ្វី ចំពោះរាងកាយនោះទេ វាគ្រាន់តែធ្វើឲ្យអ្នកមាន​ស្បែកលឿង​តែ​ប៉ុណ្ណោះ។
សម្រាប់អ្នកខ្លះ​ដែលចូលចិត្តស្បែក​លឿង ដូចជាស្រ្តីខ្លះ​ដែលចូលចិត្តលាបល្មៀត​លើស្បែក
ចូរសាកល្បងផ្លាស់​ប្តូរមកបរិភោគការ៉ុត​ ឲ្យបានច្រើនវិញម្តងធានាថា ​ស្បែករបស់អ្នក នឹងឡើងពណ៌​លឿងជាក់​ជា​មិនខាន។

២. ការ៉ុតខ្នាតមធ្យម មិនតូចមិនធំ អាចផ្តល់​ថាមពល ២៤កាឡូរី, ខ្លាញ់
០.៤ក្រាម, ជាតិសរសៃ (Fiber) ០.២ ក្រាម, និងបេតាការ៉ូទីន ៤.២៦៥ក្រាម។
បេតាការ៉ូទីន នេះនៅពេល​ដែលចូលទៅដល់​ក្នុងរាងកាយ នឹងបំប្លែងខ្លួន​ជាវីតាមីន A
ចំនួន ៨១០មីក្រូក្រាម ដែលជាចំនួន​គ្រប់គ្រាន់​សម្រាប់សេចក្តីត្រូវការ​ របស់រាងកាយ​ក្នុងមួយថ្ងៃៗ។

៣. ស្ទើរមួយ​សតវត្សរ៍មុន ការ៉ុតមានពណ៌​ច្រើនណាស់ ហើយការ៉ុតដែល​គេនិយមគឺជាការ៉ុត​ពណ៌ស្វាយ។ ចំណែកការ៉ុត​ពណ៌ទឹកក្រូច ដែលមាន​ក្នុង​យុគសម័យនេះ​ បានទទួលការ​និយមនៅក្នុង​សម័យនេះ មានម្ចាស់ក្សត្រី​​ អេលីហ្សាបេតទី ១ រហូតមក​ដល់​សព្វថ្ងៃនេះ។ ដូច្នេះហើយ​បានជាសព្វថ្ងៃនេះ​ យើងឃើញមានតែ​ការ៉ុតពណ៌ទឹកក្រូច​មាននៅគ្រប់ទិសទី។
ឯការ៉ុតពណ៌​ដទៃទៀត ត្រូវបានផុត​ពូជអស់។

៤. ប្រសិនបើអ្នក​ចង់ទិញការ៉ុត៖ អ្នកគួរជ្រើសរើស​ការ៉ុតដែលមានមើមខ្លីៗ​ ដែលគេ​អាចសង្កេត​បានតាមរយៈសំបក។ ការ៉ុតដែលមាន​សំបកថ្លាៗ គឺជាការ៉ុតមាន​គុណភាពល្អ គឺវាខ្ចីស្រួយ ហើយមានរសជាតិ​ផ្អែម។ បើជ្រើសរើស​យកមើមចាស់ វាស្វិត
ហើយរូបរាង​ពុំស្អាតល្អ​ទៀតផង។

៥. ការ៉ុតជួយធ្វើ​ឲ្យភ្នែកល្អ ដោយសារតែវា​សម្បូរវីតាមីន A។ មនុស្សដែល​ខ្វះវីតាមីន A បណ្តាលឲ្យស្រទាប់​កែវភ្នែកឡើងខ្មៅ ហើយធ្វើឲ្យកូន​ក្រមុំទ្រុឌទ្រោម ដែលជា​មូលហេតុធំ​​ក្នុងការធ្វើឲ្យក្មេងៗ​ក្នុងប្រទេសតតិយលោក​ ខ្វាក់ភ្នែកដោយ​សារតែខ្វះ​វីតាមីន A។

ចែករំលែក