យកពោត​បារាំង និងខ្ជាយ​ច្នៃធ្វើភេសជ្ជៈ​ទទួល​ទាន ពិតជា​មានប្រយោជន៍​លើសការស្មាន​មែន…

0

 

(បរទេស)៖ បច្ចុប្បន្ននេះ​ពោតបារាំង​បានទទួលការ​ពេញនិយមខ្លាំង ពីសំណាក់​បងប្អូន​ខ្មែរយើង ដោយសារ​វាមានតម្លៃ​ថោក ងាយដាំដុះ និង​ភាគច្រើន​គឺវាដុះតាម​បែបធម្មជាតិ ដោយមិន​ចាំបាច់ត្រូវថែ​ទាំច្រើន និងប្រើ​សារធាតុគីមី​នោះឡើយ។ ភាគច្រើន​វាត្រូវបាន​ទទួលទាន​ដោយយក​ទៅ អាំង ដាក់ក្នុងស៊ុប និងស្រុះជន្លក់​ទឹកផ្សេងៗ​ប៉ុណ្ណោះ ហើយ​ពេលនេះ សាកវាយក​ទៅច្នៃធ្វើភេសជ្ជៈទទួលទាន​វិញម្តងមើល នោះអ្នកនឹង​ទទួលបាន​ប្រយោជន៍​ជាច្រើន និងទាំងស្រុង​ពីផ្លែពោត​បារាំងនេះតែម្តង៖

១. វិធីធ្វើទឹកពោតបារាំង៖
– យកពោតបារាំងស្រស់ចំនួនពីរផ្លែធំល្មម រួចកាត់ចុង​ទាំងសង​ខាងចេញ
– បន្ទាប់មក​ដាក់ត្រាំ​នៅក្នុងទឹកមួយ​កែវធំ រួចទុកត្រាំ​រយៈពេល ១យប់
– ទទួលទាន​ភេសជ្ជៈនេះ​ក្នុងពេលព្រឹក​នៅពេលពោះ​ទទេ ៣០នាទី មុនទទួលទាន​អាហារពេល​ព្រឹកនេះ។
– អនុវត្តបែបនេះ​រយៈពេល ៧ថ្ងៃ ជាប់គ្នាដើម្បីសម្អាត​ជាតិពុលក្នុងតម្រង​នោមរបស់អ្នក និងបង្កើន​តួនាទីរបស់វា​បានល្អ។

២. អត្ថប្រយោជន៍ខ្ពស់បន្ថែម៖
* វាអាចជួយព្យាបាល​រោគក្រពះពោះវៀន​ ដោយសារពោតបារាំង​មានជាតិរំអិល​ជាច្រើន ( Pectin និង Gum ) ដែលអាចជួយផ្សះដំបៅក្រពះ និងពោះវៀនមិន​ឲ្យរាលដាល​ខ្លាំង។
* បំប៉នទារកក្នុងគត៌, បង្កើតគ្រាប់​ឈាមក្រហម
* សម្អាតជាតិពុល ជាតិស្រវឹងចេញពីរាងកាយយើង
* ជួយបង្កើនកោសិកា​ឈាម ជួយប្រឆាំង​ជម្ងឺមហារីក កាត់បន្ថយការជ្រៀត​ចូលនៃជម្ងឺហឺត
* ការពារជម្ងឺមហារីក លើសឈាម និងជួយបំប៉នថ្លើមផងដែរ
* កាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រង​ជាតិស្ករដល់ អ្នកដែល​កើតជម្ងឺទឹក​នោម​ផ្អែម។
* បើយើង​ពិសាវាជាប្រចាំ នឹងផ្តល់អត្ថប្រយោជន៍​យ៉ាងច្រើនដល់​សុខភាពយើង។

៣. វិធីធ្វើទឹកទឹកខ្ជាយ​៖ វាអាចជួយព្យាបាល​ពេលឈឺឆ្អឹង​ខ្នង និង​សន្លាក់៖ វិធីធ្វើ៖ កិនខ្ជាយ ៣មើមយកទឹក បន្ទាប់​មកលាយជាមួយទឹកស្អាត ១កែវ រួចដាំអោយពុះ។ ទុកអោយត្រជាក់បន្តិចប្រមាណ ១៥នាទី រួចលាយទឹក​ឃ្មុំមួយស្លាប​ព្រាបាយ និងក្រូចឆ្មា ០២ចំណិត ជាមួយទឹក​ខ្ជាយ​ខាងលើ

៤. វិធីប្រើប្រាស់ទឹកខ្ជាយ៖ ពិសា១ កែវ រាល់ពេលព្រឹក និង ពេលល្ងាច មុនហូបបាយ
ហើយ ០៣សប្តាហ៍ក្រោយ នឹងអាចទទួល​បានលទ្ធផល​ល្អប្រសើរ៕

ចែករំលែក