បើមាន​អការៈមិនស្រួល​ទាំង០៦យ៉ាងនេះ អ្នកប្រាកជា​កើតរោគ​រលាកក្រពះ​ហើយ! ចូរប្រយ័ត្ន…

0

 

(បរទេស)៖ ការរលាកក្រពះ​ភាគច្រើន​បណ្តាលមកពីការ​បង្ករោគ ដោយ​បាក់តេរី វីរុស ជំងឺកង្វះគ្រាប់​ឈាម ឬការច្រាលទឹក​អាស៊ីតក្រពះ។ ករណីភាគ​ច្រើនជំងឺនេះ ត្រូវបានគេមិន​ខ្វល់ច្រើន​ឡើយ ដោយសារ​តែ​សញ្ញារបស់វា មានអការៈដូច​នឹងអការៈក្រពះ​មិនកិន។ យ៉ាង​ណាមិញ សញ្ញាមួយចំនួនរបស់ជំងឺ​រលាកក្រពះដែលអ្នកអាច​រកឃើញទាន់​ពេលវេលា​នោះ នឹងជួយឲ្យការព្យាបាល​កាន់តែមាន​ប្រសិទ្ធភាព។

 

១៖ ចង្អោរ៖ ករណីភាគ​ច្រើន ការចង្អោរ ឬមិនស្រួលក្នុងក្រពះម្តង​ហើយម្តងទៀត គឺជាសញ្ញា​ចាប់ផ្តើម នៃជំងឺរលាកក្រពះ។ ហើយមនុស្ស​មួយចំនួន ក៏ធ្លាប់មាន​អការៈមិនឃ្លាន​អាហារ ដោយសារតែ​ចង្អោរនេះដែរ ហើយវា​អាចគិតថា មានការបង្ករោគ​នៅក្នុងក្រពះ​ហើយ។

២៖ ក្អួត៖ មូលហេតុដ៏ចំបងមួយ នៃការរលាកក្រពះ គឺជាការក្អួតរ៉ាំរ៉ៃ ដែលអាចកើត​ឡើងដោយសារតែ ការរលាកនៅភ្នាស​របស់ក្រពះ។ ដូច្នេះ បើសិនជាអ្នក​កំពុងតែក្អួត រយៈពេលយូរ ឬក្អួតមាន​ឈាម​ទៀតនោះ វាគួរតែដល់​ពេល ពិគ្រោះជាមួយ​គ្រូពេទ្យ ដើម្បីទាត់ចោល​នូវផលវិបាក​នានា ដែលទាក់​ទងនឹងក្រពះ​ហើយ។

៣៖ ក្រហាយ​ដើមទ្រូង៖ ដោយសារតែ​ការច្រាលទឹក​ប្រម៉ាត់ ចូលដល់ក្នុង​ក្រពះវិញ អ្នកប្រហែល​ជាអាចធ្លាប់មាន​អារម្មណ៍ ក្រហាយពីក្នុង​ពោះចូល​បំពង់ក​ជាពិសេស នៅចន្លោះ​ពេលញ៉ាំ​អាហារ ឬពេលយប់។ រឿងនេះ​អាចជា​សញ្ញាមួយ នៃការ​រលាកក្រពះ ដែលនាំឲ្យ​ក្អួត និងហើម​ពោះបាន។

៤៖ ហើមពោះ៖ មនុស្សភាគច្រើន តែងតែមិនយក​ចិត្តទុកដាក់ នឹងការហើម​ពោះទេ ព្រោះអាច​គិតថា ដោយសារតែក្រពះ​មិនកិន​ប៉ុណ្ណោះ ហើយក៏ប្រើថ្នាំ​តិចតួច ដើម្បីព្យាបាលទៅ។ យ៉ាងណា​មិញ នៅពេលដែលការ​ហើមពោះ​កើតឡើង ជាមួយនឹង​ការឈឺពោះវិញ វាអាចជា​សញ្ញាមួយ នៃការរលាក​ក្រពះដែរ។

៥៖ ត្អើក៖ តើអ្នកធ្លាប់ត្អើក​ជាប់រហូតដែរទេ? បើសិនជាអ៊ីចឹង​មែន វាអាចជារឿងបញ្ជាក់អំពី ការរលាកក្រពះ​ហើយ។ ដូច្នេះ អ្នកគួរតែទៅជួប​ពេទ្យឲ្យបានលឿនបើសិ​នជាការត្អើកនេះ បន្តជាប់រយៈពេល​ពីរបី​ថ្ងៃហើយ។

៦៖ ការឈឺពោះ៖ សញ្ញាដំបូងនៃ​ការបង្ករោគគ្រប់​យ៉ាងនោះ មិនខ្វល់ថា ដោយសារ​បាក់តេរី ឬវីរុសក្នុង​ក្រពះទេ គឺអាចសម្គាល់​ដឹង តាមរយៈការឈឺ​ពោះនេះឯង។ អការៈរលាកក្រពះ មានរោគសញ្ញា​ច្បាស់របស់វាគឺ ការឈឺពោះ ក្រពះមិនកិន និងចង្អោរ​ជាលក្ខណៈ​ស្រួចស្រាវ ឬរ៉ាំរ៉ៃ៕

ចែករំលែក