សាកវិធីមួយ​នេះ​ទៅមើល ក្រែងលោ​អាចបំបាត់​ការស្រម៉ុក ហើយនាំ​ឲ្យគេងលក់​ស្រួល​ទៀត…

0

 

(បរទេស)៖ ការគេងស្រម៉ុកបច្ចុប្បន្ននេះ ស្ទើរតែកើតមានចំពោះ​មនុស្សពេញវ័យ និងវ័យចំណាស់គ្រប់គ្នាទៅហើយ ជាពិសេសមនុស្សធាត់ ព្រមទាំងបុរសៗដែលចាប់​ផ្តើមដុះក្បាលពោះ ពីតូចទៅធំ។ ជាការពិតគ្មាននរណាចង់គេងស្រម៉ុកនោះទេ ប៉ុន្តែបើកើតអការៈបែបនេះ វាពិបាកណាស់ក្នុងរកវិធីសាស្ត្រតាមបែបធម្មជាតិ នៅក្នុងការបង្ការកុំឲ្យកើតមាន។​

ដូច្នេះថ្ងៃនេះ​យើងខ្ញុំមានវិធីពិសេសមួយ ដែលអាច​ឲ្យលោក​អ្នកធ្វើការអនុវត្តន៍ ដើម្បីកែប្រែអ្វីៗ​ឲ្យប្រសើរឡើង និងបង្ការរំខាននៅ​ពេលគេង​ជុំគ្រួសារ ឬនៅជាមួយ​ដៃគូអ្នក នោះគឺភេសជ្ជៈមួយ​ដែលអាចជួយឲ្យអ្នក​គេង​បានលក់ស្រួល​​ ដោយមិនមានការស្រម៉ុក ហើយអ្នកអាច​ផលិតវាដោយខ្លួនឯង និងឆាប់រហ័ស​តាមបែប​ធម្មជាតិ មិនប៉ះពាល់​សុខភាពនោះ​ឡើយ។

ទឹកក្រឡុកផ្លែឈើ​ធម្មជាតិមួយ​នេះ គឺនឹងអាចជួយបំបាត់​​ស្លេសនៅក្នុង​បំពង់ក ដែលវាជាមូល​ហេតុ​សំខាន់មួយ ដែលអាចធ្វើឲ្យអ្នក​ស្រម៉ុក​នៅពេល​គេងលក់។ ជាការពិត វាពិតជាល្អ​ណាស់​ដែលអ្នក​អាចប្រើ​ប្រភេទបន្លែ និងផ្លែឈើធម្មជាតិ​​ទាំងនេះ ពីព្រោះវានឹង​មិន​មានផ្ទុកនូវ​​សារធាតុគីមី ដូចរបស់​ដទៃទៀត​​នោះទេ។

១. ខាងក្រោម​នេះ​គឺជាគ្រឿងផ្សំដែលអ្នកត្រូវការ​ដើម្បីផលិតទឹកធម្មជាតិបំបាត់ស្រម៉ុក៖
• ទឹកក្រូចឆ្មារ 1/4
• ចំនិតបន្ទះខ្ញី ១
• ផ្លែប៉ោម ២ផ្លែ
• ការ៉ុត ២មើម
• ទឹកឆ្អិន​កន្លះកែវ

២. វិធីអនុវត្តន៍៖ អ្នកគ្រាន់តែដាក់នូវ​គ្រឿងផ្សំ​ទាំងអស់នេះ ចូលក្នុងម៉ាស៊ីន​កិនទឹកក្រឡុក​ហើយ កិនវាឲ្យ​សព្វល្អជាការស្រេច។ អ្នកគួរផឹក​វាឲ្យបាន ២ ទៅ ៣ម៉ោង មុនពេល​ចូលគេងនោះប្រាដជាទទួលបាននូវសុខភាពល្អផង គេងលក់ស្រួល និងបាត់អការៈស្រម៉ុក ដែលពុំមាននរណាមួយចូលចិត្ត៕

ចែករំលែក