តើត្រូវហាត់ប្រាណពេលណាទើបល្អ?

(សុខភាព) ៖ អ្នកជំនាញ ខាងសុខភាព បានឲ្យដឹងថា ការហាត់ប្រាណមិនចាំបាច់ អាស្រ័យ ពេល វេលាល្អ ឬមិនល្អនោះទេ។ ពេលវេលាដែលល្អបំផុតគឺពេលវេលា ដែលស្រួលបំផុត របស់អ្នក។ ក៏ប៉ុន្តែ ប្រសិនបើអ្នកហាត់ប្រាណ នៅក្នុងពេលជាក់ លាក់ណាមួយបាន អ្នកនឹងទទួលបានលទ្ធផលឆាប់។

ទោះបីជាយ៉ាងណាក្តី គេតែងតែយល់ឃើញថា អ្នកដែលចូលចិត្តហាត់ប្រាណពេលព្រឹក មានរបៀប វិនិច្ឆ័យល្អ និងមានភាព ងាយស្រួលនៅក្នុងការសម្រេចចិត្ត ដែលមានលក្ខណៈ ប្រសើរជាងអ្នក ដែលហាត់ប្រាណនៅពេលល្ងាច ឬពេលព្រលប់។

ក្រុមអ្នកជំនាញបានឲ្យដឹងថា ការសិក្សាស្រាវជ្រាវអំពីការហាត់ប្រាណ នៅមានចំនួនកំណត់ ទើបពិបាក នឹងបញ្ជាក់ថា គួរហាត់ប្រាណនៅពេលណា? ដោយអ្នកខ្លះក្រោកពីគេងពេលព្រឹក ក៏ហាត់ប្រាណពេល ព្រឹកបានងាយ ប៉ុន្តែអ្នកខ្លះ ចូលចិត្តក្រោកពីដំណេក ពេលថ្ងៃបន្តិច ទើបហាត់ប្រាណពេលថ្ងៃ ស្រេចតែពេលវេលាងាយស្រួលរបស់ពួកគេ។

ទោះបីជាយ៉ាងណាក្តី លទ្ធផលការស្រាវជ្រាវមួយចំនួនបានបញ្ជាក់ឲ្យឃើញថា ការហាត់ ប្រាណ ពេលល្ងាច និងធ្វើឲ្យមាន ការអត់ធ្មត់ជាង ដោយសារស៊ីតុណ្ហភាណរាងកាយ កើនឡើងខ្ពស់បំផុត រួមទាំងកម្លាំងពលំ និង ភាពស្វាហាប់ផងដែរ នាពេលល្ងាច។

ក៏ប៉ុន្តែទោះបីជាហាត់ប្រាណពេលណាក៏ដោយ ក៏រាងកាយមនុស្សអាចសម្របខ្លួនបានជានិច្ច ខុសពីការ មិនបានហាត់ប្រាណ ដែលធ្វើឲ្យរាងកាយខ្វះភាពស្វាហាប់ និងអាចធ្វើឲ្យមិន សប្បាយចិត្ត ដូចជាមាន អារម្មណ៍ថាខ្លួនធ្វើខុស និងធ្វើឲ្យចិត្តអួអាប់ផងដែរ៕

ពាក្យទាក់ទង់៖

អត្ថបទផ្សេងៗជាច្រើនទៀត...