ចំណុចពិសេសៗ ០៥ នេះ «ធ្វើឲ្យហ្វេន Samsung ពិបាកទប់អារម្មណ៍ និងត្រៀមលុយទិញ Note 8» ឲ្យទាល់តែបាន!

0

បរទេស៖ កុំរំលឹកពីសុបិន្តអាក្រក់របស់ Note 7 ធ្វើអ្វី! បន្ទាប់ពីការទន្ទឹងរង់​ចាំអស់រយៈពេលយ៉ាងយូរ ទីបំផុតស្មាតហ្វូនត្រកូត Note របស់ក្រុមហ៊ុន Samsung គឺ Galaxy Note 8 ត្រូវ​បាន​ដាក់បង្ហាញ​ជាផ្លូវ​ការហើយ កាលពីយប់ថ្ងៃព្រហស្បតិ៍​ម្សិលមិញនេះ ហើយវាមានបំពាក់​មកជាមួយនូវបច្ចេកវិទ្យា​ដ៏ទំនើបៗ​ ដែលភាគច្រើនយើងធ្លាប់បានឃើញ​នៅក្នុង Galaxy S8 កាលពីប៉ុន្មានខែកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

ខាងក្រោមនេះគឺជា មុខងារ (Feature) កំពូលៗរបស់ Galaxy Note 8 ដែលជាទូរស័ព្ទ Flagship ចុងក្រោយបំផុតរបស់ Samsung ទើបប្រកាសជាផ្លូវការក្តៅៗ៖

១. អេក្រង់ Infinity Display ទំហំដល់ទៅ ៦.៣អ៊ីញ ដែលធំជាងមុន៖ នេះគឺជា Screen ដែលធំជាងបំផុត​នៅលើស្មាតហ្វូនត្រកូល Note របស់ក្រុមហ៊ុន Samsung ហើយឈ្មោះ Infinity Display នេះគឺជាដោយសារ​តែផ្ទាំងខាងមុខ​នៃ​អេក្រង់នេះ ស្ទើតែគ្មានគែម​អេក្រង់នោះឡើយ។ ប្រការនេះ នឹងផ្តល់ឲ្យអ្នកប្រើប្រាស់​អាចប្រើប្រាស់ Feature ដូចជា Split Screen (ចែកអេក្រង់ជាពីរ) និង​ការ​​សរ​សេរ​ដោយ​​ប្រើ​ប៊ិច S Pen ប្រកបដោយប្រសិទ្ធភាពបំផុត ទាំងពេលភ្លៀងក៏ដោយ។

២. កាមេរ៉ា០២គ្រាប់ (ភ្លោះ) ដែលមានបំពាក់មុខងារ «Live Focus» Galaxy Note 8 គឺជាស្មាតហ្វូនដំបូងគេ​បំផុតរបស់ Samsung ដែលមានកាមេរ៉ាក្រោយ​ចំនួន០២ និងជា Dual Camera ដំបូងបង្អស់​លើលោក ដែលមានបច្ចេក​​រក្សា​​លំនឹងរូបភាព OIS នៅក្នុងកាមេរ៉ា​ទាំង ០២គ្រាប់តែម្តង (ឡូយកប់ក្តោង)។ ដូច្នេះអ្នកអាចផ្តិត​យករូបភាព ដែលមានចលនាបាន​យ៉ាងច្បាស់ ហើយទោះបីជា​ដៃអ្នករង្គើ ឬញ័រក៏​ដោយក៏​អាច​ថតយករូបភាព​បានស្អាតដែរ។ ក្រៅពីនេះមុខងារ Live Focus ដែលមិនធ្លាប់​មានក៏ត្រូវបំពាក់​ជាលើកដំបូងទៅលើ Note 8 ផងដែរ ដោយវាអនុញ្ញាត​ឲ្យអ្នក​ប្រើប្រាស់ធ្វើការ​ថតរូបជាលក្ខណៈព្រាល Background ដូចទៅនឹង​មុខងារ Portait Mode របស់ iPhone 7 Plus ឬស្មាតហ្វូនដទៃៗ​ទៀតដែលមាន Dual Camera ហើយកម្រិត​នៃការព្រាល Background នេះ អាចកែសម្រួលដើម្បីតម្រូវតាមចិត្តបាន (ដូចទៅនឹងកាម៉េរា Leica លើ P10) នៅមុនឬក្រោយការថតរូបថែមទៀតផង។ ម៉្យាងវិញទៀត នៅក្នុងអំឡុង​នៃ​ការថត Live Focus mode កាមេរ៉ានេះនឹងថតយករូបភាព​ចំនួនពីរប្រភេទព្រមគ្នា ដោយមួយជាលក្ខណៈ​ព្រាល Background និងមួយទៀតជា​លក្ខណៈ Wide Angle។

៣. S Pen និង Live Message ប៊ិច S Pen គឺជាចំណុចដ៏សំខាន់​មួយ ដែលធ្វើ Note 8 មានភាពខុសប្លែក និងលេចធ្លោជាង​ស្មាតហ្វូនដទៃៗ​ទៀត នៅលើទីផ្សារ។ ជាមួយ S Pen អ្នកអាចសរសេរ​កំណត់ត្រាខ្លី​នៅលើ Lock Screen ឬបកប្រែអត្ថបទ​បានយ៉ាងឆាប់​រហ័សទាន់ចិត្ត។ ដោយឡែកមុខងារ​ថ្មី​មានឈ្មោះថា Live Message ក៏ត្រូវបានបំពាក់​ជាលើក​ដំបូង​នៅលើ Note 8 ផងដែរ។ វាអនុញ្ញាតឲ្យ​អ្នកប្រើប្រាស់គូស​វាសជាមួយ S Pen ហើយបង្កើតគំនូរ​មានចលនា ដែលអាចផ្ញើជាសារ Message ភ្លាមៗ​តែម្តង។

៤. Samsung Dex៖ Feature នេះគឺជាត្រូវបានប្រកាស​ជាលើកដំបូងតាំង​តែពីជាមួយ Galaxy S8 មកម្ល៉េះ ដែលវាអនុញ្ញាត​ឲ្យអ្នកប្រែក្លាយ​ស្មូតហ្វូនរ​បស់អ្នក​ទៅជាកុំព្យូទ័រមួយបាន ដោយគ្រាន់​តែដាក់ S8 ឬ Note 8 ទៅលើ​ឧបករណ៍នេះ ហើយភ្ជាប់​ទៅ Monitor ជាការស្រេច។ អ្វីដែលថ្មីនោះ​គឺនាពេលនេះ កម្មវីធីភាគច្រើនអាចបើកប្រើប្រាស់​​ជា​​លក្ខណៈ Full Screen នៅពេល Galaxy Note 8 ត្រូវបានភ្ជាប់។

៥. Bixby៖ Feature នេះគឺជាទៅនឹងមុខងារដែលមាននៅលើ Galaxy S8 ផងដែរ ដែលវាគឺជា Virtual Assistant មួយប្រភេទបង្កើតឡើងដោយ Samsung ផ្ទាល់។ ក៏​ប៉ុន្តែ​ចាប់​តាំងពីត្រូវបានគេប្រកាស​ជាមួយ S8 មុខងារនេះអាចប្រើប្រាស់​បានតែនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​សិន​ប៉ុណ្ណោះ ហើយចក្រភពអង់គ្លេស​ទំនងជានឹង​អាច​​ប្រើ​ប្រាស់មុខងារនេះបាន​នៅក្នងពេលឆាប់ៗ​ខាងមុខ៕

ចែករំលែក