អី​ក៏​សំណាង​យ៉ាងនេះ! បើ​អ្នកឈ្នះឆ្នោត ៧៥៨លាន​ដុល្លារ​ដូច​គាត់ តើ​នឹង​យកទៅ​ធ្វើ​អ្វី​មុនគេ??

0

(វ៉ាស៊ីនតោន)៖ បុគ្គលិក​បម្រើការ​ងារ​នៅ​មន្ទីរពេទ្យ​ម្នាក់ ដែល​រស់នៅ​រដ្ឋ ម៉ាស្សាឈូស្សេត​ស៍ (Massachusetts) ភាគ​ឦសាន​សហរដ្ឋអាមេរិក ពិតជា​សំណាង​ខ្លាំង​មែនទែន ដោយបាន​ឈ្នះឆ្នោត​ដែល​តម្លៃ​ជា​ទឹកប្រាក់​ដល់​ទៅ ៧៥៨.៧លាន​ដុល្លារ​ឯណោះ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​រសៀល​ថ្ងៃ​សុក្រ ទី២៥ ខែសីហា ឆ្នាំ២០១។

លោកស្រី ម៉ា​វី​ស វ៉ាន់​ស៊ី​ក (Mavis Wanczyk) វ័យ ៥៣ឆ្នាំ បាន​ទិញ​សំបុត្រ​ឆ្នោត Powerball ដ៏​មហា​សំណាង​នេះ នៅឯ​ហាង​មួយកន្លែង​ក្នុង​ទីក្រុង ឈី​កូ​ពី (Chicopee) ភាគ​ខាងជើង​ទីក្រុង ស្ព្រី​ង​ហ្វៀ​ល (Springfield) ជាទី​ដែល​លោកស្រី​បម្រើ​ការងារ នៅក្នុង​នាយកដ្ឋាន​ថែទាំ​សុខភាព នៃ​មជ្ឈមណ្ឌល​ឱសថ​សាស្ត្រ ម៉ឺ​ស៊ី (Mercy)។ លោកស្រី Wanczyk បាន​ប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​មុនគេ​នោះ​គឺ​សម្រាក» ខណៈ​លោកស្រី​បាន​បង្ហើប​ឲ្យ​ដឹងថា លោកស្រី​បាន​លាឈប់​ពី​ការងារ​ហើយ បន្ទាប់ពី​បានធ្វើ​ការងារ​នេះ​អស់​រយៈពេល ៣២ឆ្នាំកន្លងមក។

គួរ​បញ្ជាក់ថា ទំហំ​ទឹកប្រាក់​ជាង ៧៥៨ដុល្លារ នៃ​ការ​ឈ្នះឆ្នោត​នេះ គឺ​ធំ​បំផុត​ដែល​ត្រូវបាន​ឈ្នះ​ដោយ​សំបុត្រ​ឆ្នោត​តែមួយ​ប៉ុណ្ណោះ និង​ជាប់​លំដាប់​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ឈ្នះឆ្នោត​នៅ​សហរដ្ឋអាមេរិក បន្ទាប់ពី​មនុស្ស​ចំនួន​បីនាក់​បានឈ្នះ​ឆ្នោត Powerball ក្នុង​ទឹកប្រាក់​ចំនួន ១.៦ពាន់​លាន​ដុល្លារ កាលពីដើមឆ្នាំ២០១៦៕

ចែករំលែក