ពិតជាអន្ទះសាមែន! មិនដឹងថា iPhone 8 ឬក៏ iPhone 7s ទេ ដែលនឹងចេញនៅថ្ងៃទី១២ ខែកញ្ញា! អ្នកស្រឡាញ់ iPhone រង់ចាំទាំងអស់គ្នា…

0

(វ៉ាស៊ីនតោន)៖ ខណៈក្រុមហ៊ុន Samsung​ កំពុងកើបលុយ​ពីការលក់កំពូលទូរស័ព្ទដៃស្មាតហ្វូន Galaxy S8 និង S8+ ព្រមទាំងត្រៀម​ដាក់លក់ Galaxy Note 8 នៅលើទីផ្សារនោះ ក្រុមយក្ស Apple ឯណោះវិញ ត្រូវបានគេរំពឹងថា នឹងប្រកាសពីទូរស័ព្ទ iPhone 8 ជំនាន់ថ្មី​របស់ខ្លួននៅថ្ងៃទី១២ ខែកញ្ញា​ខាងមុខនេះ គឺនៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានោះ​បើតាមកាសែត Wall Street Journal ក្រុមហ៊ុន Apple ក៏នឹងតៀមរៀប​ចំខួបគំរប់ ១០ឆ្នាំផងដែរ គិតចាប់តាំង​ពីការប្រកាស​ដាក់លក់ Iphone ជាលើក​ដំបូងមក ស្របពេល​អតិថិជនកំពុងទន្ទឹមរង់ចាំ​មើលថា iPhone ជំនាន់ថ្មីនឹងមានអ្វីប្លែកខ្លះ។ មួយវិញទៀត បើទោះជា Apple មិនទាន់អះអាងពី iPhone ជំនាន់ថ្មីរបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែពាក្យចចាមអារ៉ាម បាន និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិកមួយនេះនឹង​បញ្ចេញ iPhone 8 រីឯអ្នកខ្លះទៀតថា iPhone X ដែលមានបំពាក់​បច្ចេកវិទ្យាស្កែនផ្ទៃមុខ លែងមានប៊ូតុង Home និងមានផ្ទៃអេក្រង់លាតធំស្ទើរគ្មានគែម ហើយមានតម្លៃជិត ១,០០០ដុល្លារ នៅលើទីផ្សារអាមេរិក។

គួរបញ្ជាក់ថា កាលពី​សប្ដាហ៍មុន ក្រុមហ៊ុន Samsung​ ទើបតែ​បញ្ចេញ Galaxy Note 8 មានផ្ទៃអេក្រង់​លាតស្ទើរគ្មានគែម ប្រើប្រាស់បច្ចកវិទ្យាស្កែនផ្ទៃមុខ និងសាកថ្ម​ដោយមិនប្រើខ្សែ (Wireless) ដូច្នេះតើ iPhone 8 អាចមានអ្វីថ្មី​លើសពីទូរស័ព្ទរបស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង? ចម្លើយនឹងត្រូវបង្ហាញ​នៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះហើយ ដោយលទ្ធផលទំនងជា Apple អាចបញ្ចេញ iPhone 8 ដើម្បី​កុំឲ្យ​បច្ចេកវិទ្យារបស់ខ្លួនស្ថិតនៅឆ្ងាយពីគេឯងពេក ខណៈ iPhone 7s និង 7s plus ក៏អាចនឹងបង្ហាញ​វត្តមាន​បន្ថែមទៀតក៏ថាបាន៕

ចែករំលែក