ម៉េច​ក៏​ទៅជា​បែប​ហ្នឹង? «បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​របស់ iPhone 8/8 Plus ក្លាយជា​រឿង​កំប្លែង» ព្រោះតែ…

0

(បរទេស)៖ ចង់​ស្តាប់​រឿង​កំប្លែង​អត់? វា​គឺជា​មុខងារ​សាក​ថ្ម​ឆាប់​ពេញ​របស់ iPhone 8 Plus។ តាមរយៈ​ការធ្វើ​តេស្ត​ពី​អ្នក Review ស្មា​ត​ហ្វូ​ន​ជាច្រើន​នាក់​នាពេលថ្មីៗនេះ iPhone 8 Plus ដែល​ក្រុមហ៊ុន Apple អះអាងថា ត្រូវបាន​បំពាក់​បន្ថែម​នូវ​បច្ចេកវិទ្យា Fast Charge (សាក​ថ្ម​ឆាប់​ពេញ) ជា​លើកដំបូង​នោះ ទំនងជា​រឿង​បោកប្រាស់​ទាំងស្រុង។

នៅក្នុង​ការសាកល្បង​មួយ​ក្នុងចំណោម​នោះ iPhone 8 Plus ត្រូវបាន​គេ​ធ្វើតេស្ត​ប្រៀបធៀប​ជាមួយនិង iPhone 7 Plus ដោយ​ប្រើប្រាស់​ឧបករណ៍​បញ្ចូល​ថ្ម​ប្រភេទ The Apple 29W USB-C Power Adapter ទិញ​ពី​ក្រុមហ៊ុន Apple ផ្ទាល់ ដែល Support បច្ចេកវិទ្យា Fast Charge។ ជា​លទ្ធផល iPhone 8 Plus ចំណាយពេល ០២ម៉ោង និង១០នាទី ដើម្បី​សាក​ពី​សូន្យ​ភាគរយ​ដល់ ១០០ភាគរយ ខណៈ iPhone 7 Plus ចំណាយពេល​ត្រឹម ០១ម៉ោង និង៥៩នាទី​ប៉ុណ្ណោះ នៅក្នុង​លក្ខខណ្ឌ​ដូចគ្នា ទោះបីជា iPhone 7 Plus មាន​កម្លាំង​ថ្ម 2900mAh ធំ​ជាង​កម្លាំង​ថ្ម 2691mAh របស់ iPhone 8 Plus ក៏ដោយ។

ប្រការនេះ​មានន័យថា iPhone 8 Plus ក៏ដូចជា iPhone 8 ហាក់ដូចជា​គ្មាន​បច្ចេកវិទ្យា Fast Charge អ្វី​ឡើយ ហើយ​គេ​សង្កេតឃើញថា វា​អាស្រ័យ​លើ​ឆ្នាំង​សាក​ទៅវិញ​ទេ ដោយ​ឆ្នាំង​សាក The Apple 29W USB-C Power Adapter អាច​បញ្ចូល​ថាមពល​បាន​ខ្លាំង​ជាង​ឆ្នាំង​សាក​ធម្មតា ដែល​មកជា​មួយ iPhone ស្រាប់​ទើប iPhone 7 Plus និង 8 Plus អាច​សាក​ឆាប់​ពេញ​ជាង​មុន​បន្តិច​បែបនេះ។ លើសពីនេះ iPhone 7 Plus ដែល​ពុំមាន​មុខងារ Fast Charge ផង​នោះ បែរជា​អាច​សាក​ពេញ​បាន​លឿន​ជាង iPhone 8 Plus ទៅវិញ។

គួរ​បញ្ជាក់ថា ពុំមាន​ស្មា​ត​ហ្វូ​ន​ណា​ផ្សេង​នៅលើ​ទីផ្សារ ដែល Support មុខងារ Fast Charge ហើយ​ចំណាយពេល​ដល់​ទៅ ០២ម៉ោង ឬ​ជាង០២ម៉ោង ដើម្បី​សាក​ថ្ម​ពី​សូន្យ​ដល់ ១០០ភាគរយ នោះឡើយ ព្រោះ​ភាគច្រើន​នៃ​បច្ចេកវិទ្យា​នេះ ត្រូវ​បំពាក់​លើ​កំពូល​ស្មា​ត​ហ្វូ​ន​ដើរ​ដោយ Android ក្នុងនោះ​មានដូចជា Samsung, Huawei, HTC, Oppo, LG, Meizu និង Xiaomi ជាដើម ប៉ុន្តែ​បច្ចេក​លើ​ទូរស័ព្ទ​ទាំងនេះ ភាគច្រើន​ប្រើពេល​តែ ៣០នាទី ប៉ុណ្ណោះ​អាច​សាក​ថ្ម​ពី ០ភាគរយ ទៅ ៥០ភាគរយ ឬ​ឡើងដល់ ៧៥ភាគរយ​ផង​ក៏មាន ហើយ​ប្រើ​ចង់​សាក​ពេញ ១០០ភាគរយ ត្រូវ​ប្រើពេល​យ៉ាងហោចណាស់ ១ម៉ោង ឬ​ក្រោម ១៖៣០នាទី ប៉ុណ្ណោះ។

ហេតុដូច្នេះ តើ iPhone 8/8 Plus ពិតជា​មាន Fast Charging ឬ​សាក​ថ្ម​បាន​លឿន​មែន ឬ​អត់? សូម​ទស្សនា​វីដេអូ​ពិសោធន៍​ជាក់ស្តែង​ខាងក្រោម​នេះ៖

ចែករំលែក