បទ «Earth Song» របស់ស្តេចចម្រៀងប៉ុប ម៉ៃខឺល ចេគសុន បានទស្សនាហើយ ចង់ឲ្យវាក្លាយជាការពិត! (Video inside)

0

(បរទេស)៖ ចាំបានទេបទចម្រៀង Earth Song ឬ សំនៀងភពផែនដី ដែលជាស្នាដៃបន្សល់​ទុកដ៏មានតម្លៃបំផុតមួយ របស់អតីតស្តេចចម្រៀងប៉ុប លោក ម៉ៃខឺល ចេគសុន កាលពីឆ្នាំ១៩៩៥ ដែលវាបានធ្វើឲ្យមនុស្សម្នាច្រើនណាស់ស្រក់ទឹកភ្នែក និងខ្លះទៀត ចង់ឲ្យបាតុភូតនៃអំណាច​ធម្មជាតិនៅ​ក្នុងខ្សែវីដេអូចម្រៀងនេះ កើតឡើងពិតៗនោះ?

សង្គ្រាម ការកាប់បំផ្លាញ​ព្រៃឈើ ការបំផ្លាញធនធាន​ធម្មជាតិ និងអំពើបង្កវិនាសកម្ម​ជាច្រើនទៀត​របស់មនុស្ស បាន និងកំពុងបង្កឡើងនូវក្តីវិនាស​ខ្លោចផ្សា មិនអាចកាត់ថ្លៃ​បានឡើយ ហើយអ្នក​ដែលរង​គ្រោះខ្លាំងបំផុតនោះ គឺមនុស្ស សត្វ និងធម្មជាតិ ​ដែលគ្មានសមត្ថភាព​​ទប់ទល់​នឹងការគំរាមកំហែង​ទាំង​នោះ​បាន។ ទោះបីជាវីដេអូ​ចម្រៀងនេះ បានកន្លងផុត​ទៅរយៈពេល ២២ឆ្នាំទៅហើយក្តី ប៉ុន្តែអត្ថន័យ និងសកម្មភាព​ទាំងនោះ នៅតែបន្តសច្ចភាពមកទល់​នឹង​បច្ចុប្បន្ន ដោយសារតែស្ថានការណ៍​អាក្រក់របស់ពិភពលោក មិនដែលថមថយឥទ្ធិពលនោះ​ឡើយ។

ដូច្នេះ​សម្រាប់​បងប្អូន ជាពិសេសប្អូនៗក្មេង​ ដែលមិនធ្លាប់ដែល​បានទស្សនា សូមធ្វើការទស្សនា​​តាមរយៈលីង​ខាងក្រោមនេះ ឬក៏អាចចូលទៅ​ក្នុងបណ្តាញសង្គម Youtube ដោយផ្ទាល់ក៏បាន ដោយគ្រាន់តែវាយ​ពាក្យថា «Earth Song – Michael Jackson» នោះនឹងបាន​ទស្សនា។ ក្រោយបងប្អូន​ទស្សនារួច សូមស្រឡាញ់​ភពផែនដីជាងមុន និងជួយបណ្តុះក្មេង​ជំនាន់ក្រោយ ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សា​ផែនដីផង៕

ចែករំលែក