Mark «ស្ទើរ​ស្រក់​ទឹកភ្នែក» ពេល​បានដឹង​ព័ត៌មាន​រន្ធត់​មួយ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដែល​មេ Facebook រូបនេះ​មិន​ធ្លាប់​ដឹង…

0

(អាមេរិក)៖ កំពូល​មហាសេដ្ឋី និង​ជា​ស្ថាបនិក​វ័យក្មេង​របស់ Facebook លោក Mark Zuckerberg បាន​ចំណាយពេល កាលពី​មួយឆ្នាំ ធ្វើ​ទស្សនកិច្ច​នៅតាម​រដ្ឋ​នានា របស់​សហរដ្ឋអាមេរិក ហើយក៏​បាន​ជួប​ប្រជាជន​ទូទៅ​នៅតាម​សហគមន៍ ដែល​ស្ថិតនៅតាម​តំបន់ Silicon Valley ហើយ​កន្លែង​ដែល​លោក បាន​ចូលទៅ​ស្វែងយល់​នោះ គឺ​មជ្ឈមណ្ឌល​គាំពារ​ថ្នាំញៀន ឬ​ថ្នាំ​បំបាត់​ការឈឺចាប់ opioid ដែល​បានធ្វើ​ឲ្យ​លោក​តក់ស្លុត រហូតដល់​រលីងរលោង​ទឹកភ្នែក​តែម្តង។ នេះ​បើតាម​ដកស្រង់​ការផ្សាយ ចេញពី​សារព័ត៌មាន​រុស្ស៊ី Sputnik នា​ព្រឹក​ថ្ងៃ​ចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Zuckerberg បាន​ស្រក់​ទឹកភ្នែក​នៅពេល​ស្តាប់​ការរៀបរាប់​មួយ នៅឯ​សាកលវិទ្យាល័យ Kansas ពី​ជំនួប​របស់លោក​ជាមួយ​ក្រុមមនុស្ស ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​ការប្រើប្រាស់ ថ្នាំ​ហួស​កម្រិត ឬ​គេ​ស្គាល់ Opioid Crisis (ដែល​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ប្រាសាទ) និង​ផលវិបាក​នៃ​ការប្រើប្រាស់​គ្រឿងញៀន​សម្រាប់​ពួកគេ និង​គ្រូ​សារ​របស់​ពួកគេ។ យោង តាម CEO Facebook រូបនេះ​ការកើនឡើង​នៃ Opioid Crisis គឺជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​បំផុត សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ទ្វីបអាមេរិក។

គួរ​បញ្ជាក់ថា បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក ប្រជាជន​អាមេរិក​ច្រើនជាង ១៤០នាក់ បាន​ស្លាប់​ដោយសារ opioid ជា​រៀងរាល់ថ្ងៃ។ ដោយឡែក ដោយ​សំអាង​លើ​មនុស្ស​រាប់ពាន់នាក់ ដែល​បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ជំងឺ opioid កាលពី​ឆ្នាំមុន លោក Zuckerberg បាន​និយាយថា នេះ​គឺជា​ចំនួន​មនុស្ស​ស្លាប់ ច្រើនជាង​អ្នកស្លាប់​ដោយសារ​ជំងឺអេដស៍, ច្រើនជាង​ជនជាតិ​អាមេរិក ស្លាប់​នៅក្នុង​សង្គ្រាម​វៀតណាម និង​ច្រើនជាង​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍ និង​អំពើហិង្សា​ដោយ​កាំភ្លើង​ទៅទៀត៕

ចែករំលែក