ទាយ​សាកមើល! តើ​ឥណ្ឌា​នឹង​វ៉ា​ដាច់​ចិន ក្លាយជា​ប្រទេស​មាន​ប្រជាជន ច្រើន​ផ្តាច់​គេ​លើ​លោក នៅ​ឆ្នាំ​ណា?

0

(យូ​អិន)៖ ចំនួន​ប្រជាជន​សរុប​នៃ​ប្រទេស​ឥណ្ឌា អាច​កើនឡើង​ហួស​ចំនួន​ប្រជាជន​របស់​ចិន ប្រហែល​នៅ​ខ្ទង់​ឆ្នាំ២០២៤ ពោលគឺ០២ឆ្នាំ យូរ​ជាង​ការប៉ាន់ស្មាន​កាលពី​លើក​មុន ហើយ​ត្រូវគេ​ព្យាករណ៍​ថា នឹង​ដល់ ១.៥ពាន់​លាន​នាក់ នៅ​ឆ្នាំ២០៣។ នេះ​បើតាម​ការ​ស្ទង់​មើល​របស់​អង្គកា​សហ​ប្រជា​តិ ដកស្រង់​ដោយសារ​ព័ត៌មាន The Wire នៅ​រសៀល​ថ្ងៃ​ពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១។

យោងតាម​របាយការណ៍ The World Population Prospects: The 2017 Revisioon ដែល​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​សេដ្ឋកិច្ច និង​កិច្ចការ​សង្គម​របស់ UN ចិន​ដែលមាន​ចំនួន​ប្រជាជន​បច្ចុប្បន្ន​ប្រមាណ ១.៤ពាន់​លាន​នាក់ និង​ឥណ្ឌា​ចំនួន ១.៣៤ពាន់​លាន​នាក់ នៅតែ​បន្ត​ជា​ប្រទេស​ទាំង ២ ដែលមាន​ចំនួន​ប្រជាពលរដ្ឋ​ច្រើន​លើសលប់​ជាងគេ​បំផុត ពោលគឺ ១៩ និង ១៨ភាគរយ នៃ​ចំនួន​មនុស្ស​ទាំងអស់​នៅលើ​សកលលោក។

របាយការណ៍​ខាងលើ​បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល​ប្រហែល ០៧ឆ្នាំ​ទៀត ឬក៏​ខ្ទង់​ឆ្នាំ២០២៤ ចំនួន​ប្រជាជន​ឥណ្ឌា ត្រូវគេ​រំពឹងថា នឹង​កើន​ហួស​ចំនួន​ប្រជាជន​ចិន បន្ទាប់ពី​បាន​ប៉ាន់ស្មាន​កាលពី​ឆ្នាំ២០១៥ថា នឹង​វ៉ា​ប្រទេស​ចិន​នៅ​ឆ្នាំ២០២។ ការ​ព្យា​ការណ៍​ថ្មី​នេះ​បាន​ឲ្យ​ដឹងថា ដល់​ឆ្នាំ២០២៤ ឥណ្ឌា និង​ចិន​ត្រូវគេ​រំពឹងថា នឹងមាន​ចំនួន​ប្រមាណ ១.៤៤ពាន់​លាន​នាក់ ប្រហាក់ប្រហែលគ្នា។

បន្ទាប់មកទៀត ចំនួន​ប្រជាជន​ចិន នឹង​បន្ត​កើនឡើង​សម្រាប់​ប៉ុន្មាន​សតវត្សរ៍​ត​ទៅមុខទៀត ដោយ​ដល់ ១.៥ពាន់​លាន​នាក់ ក្នុង​ឆ្នាំ២០៣០ និង​ដល់ ១.៦៦ពាន់​លាន​នាក់ នៅ​ឆ្នាំ២០៥០ ខណៈ​ចំនួន​ប្រជាជន​ចិន​ត្រូវគេ​ព្យាករណ៍​ថា នឹង​បន្ត​នៅ​ឋេ​រ​រហូតដល់​ទសវត្សរ៍​ឆ្នាំ២០៣០ ហើយ​បន្ទាប់​ទៀត​ប្រហែលជា​អាច​ថយចុះ​ទៅវិញ ដោយសន្សឹមៗថែម​ទៀតផង។

គួរ​ជម្រាប​ថា នៅក្រោយ​ឆ្នាំ២០៥០ ឥណ្ឌា​ក៏​អាច​នឹង​ចាប់​ផ្តើ មានការ​ថយចុះ​នូវ​ចំនួន​ប្រជាជន​របស់ខ្លួន​ផងដែរ ពោល​គឺអាច​នៅត្រឹម ១.៥១ពាន់​លាន​នាក់ នៅ​ឆ្នាំ២១០០ ក៏ប៉ុន្តែ​នឹង​នៅតែ​ជា​ប្រទេស​មាន​ចំនួន​ប្រជាជន ច្រើនជាងគេបង្អស់​ដដែល​លើ​លោក។ ដោយឡែក​របាយការណ៍​ខាងលើ បាន​លើកឡើងថា ចំនួន​ប្រជាជន​សរុប​សព្វថ្ងៃ​ប្រមាណ ៧.៦ពាន់​លាន​នាក់ ត្រូវគេ​រំពឹងថា​នឹង​អាច​ដល់ ៨.៦ពាន់​លាន​នាក់ នៅ​ឆ្នាំ២០៣០, ៩.៨ពាន់​លាន​នាក់​នៅ​ឆ្នាំ២០៥០, និង ១១.២ពាន់​លាន​នាក់ នៅ​ឆ្នាំ២១០០៕

ចែករំលែក