អស្ចារ្យមែន! ប្រទេសម៉ិចស៊ីកូ «កសាងឧទ្យានអភិរក្សសត្វសមុទ្រ ធំជាងគេនៅទ្វីបអាមេរិក…»

0

 

(ម៉ិចស៊ីកូស៊ីធី)៖ រដ្ឋាភិបាល​ម៉ិចស៊ីកូ បានសាងសង់​ឧទ្យាន​សមុទ្រដ៏ធំព័ទ្ធ​ជុំវិញប្រជុំ​កោះមួយក្រុម ដែលជាទីជម្រក​ នៃពពួកសត្វ​​​សមុទ្រ​ជាច្រើនប្រភេទរស់នៅ រួមមានទាំងបបែល ត្រីបាឡែន និងកន្ធាយ​ជាដើម។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន​ BBC នៅរសៀល​ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រជុំកោះខាងលើ​មានឈ្មោះថា Revillagigedo Archipelago ដែលនៅក្បែរ​ឆ្នេរភាគអាគ្នេយ៍ នៃប្រទេស​ម៉ិចស៊ីកូ ហើយជាមួយ​តំបន់​​ការពារលាតសន្ធឹង​ដល់ទៅ ១៥០,០០០គីឡូម៉ែត្រក្រឡា វាបានក្លាយ​ជាឧទ្យានអភិរក្ស​ធនធានមហាសមុទ្រ ដ៏ធំជាងគេ​បង្អស់ប្រចាំ​នៅតំបន់អាមេរិក​ខាងជើង។

គួរជម្រាបថា ចំណាត់ការ​ខាងលើ​មានន័យថា រាល់សកម្មភាព​នេសាទ​ទាំងអស់ នឹងត្រូវបាន​ហាមឃាត់ ហើយតំបន់នេះ​នឹងត្រូវ​យាមល្បាត​ជាប្រចាំដោយ​ នាវាកងទ័ពជើងទឹក​ម៉ិចស៊ីកូ។ ប្រទេសម៉ិចស៊ីកូ គឺជាប្រទេសស្ថិតនៅតំបន់​ជិតអេក្វាទ័រផង និងក្នុងតំបន់ត្រូពិច ដែលជាទីតាំង​មានសក្តានុពល​ខាងធនធានធម្មជាតិ ទាំងលើគោក និងក្រុមទឹកតែម្តង៕

ចែករំលែក