ទីបំផុត «អូស្ត្រាលីធ្វើការសិក្សាអំពី បន្ទុះភ្នំភ្លើងអាថ៌កំបាំង​ក្នុងបាតសមុទ្រ» ដែលជាលើកដំបូង​នាំឲ្យយើង​ភ្ញាក់ផ្អើល…!

0

 

(ស៊ីដនី)៖ ការសិក្សាស្រាវជ្រាវ​មួយ ដែលដឹកនាំដោយ​សាកលវិទ្យាល័យ​អូស្រ្តាលី Tasmania បានបំបែកអាថ៌​កំបាំង នៃព្រឹត្តិការណ៍​បន្ទុះភ្នំភ្លើង​ក្រោមបាតសមុទ្រ​ ដ៏ធំជាងគេបង្អស់ នាថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបាន​កំណត់ទីតាំងភូមិសាស្រ្ត​ដោយជោគជ័យ នៅ​​តំបន់ដ៏​ដាច់​ឆ្ងាយមួយ​កន្លែង តាមរយៈការប្រើប្រាស់​យានមុជទឹក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីន​ហួរ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។

ភ្នំភ្លើង Havre ដែលស្ថិត​នៅចម្ងាយ ១,០០០គីឡូម៉ែត្រ ពីកោះ North Island នៃប្រទេស​នូវែលសេឡង់ ត្រូវបានគេរកឃើញ​ជាលើក​ដំបូង​នាឆ្នាំ២០០២ ហើយកាលពី​ឆ្នាំ២០១២ វាបានទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកវិទ្យាសាស្រ្ត​ទាំងឡាយ នៅពេលដែល​ភស្តុតាង​​​នៃសកម្មភាព​បន្ទុះភ្នំភ្លើង ត្រូវគេប្រទះឃើញ​ដោយផ្កាយរណប នៅលើទីតាំង​ទំហំជាង ៤០០គីឡូម៉ែត្រក្រឡា។

បន្ទាប់មក ក្រុមអ្នកស្រាវជ្រាវ​ព្រមជាមួយកិច្ចសហការពីអន្តរជាតិ បានបញ្ជូន​យានមុជទឹកចំនួន ០២គ្រឿង ទៅកាន់តំបន់​ខាងលើ។ បើតាមប្រធាន​គ្រប់គ្រងកម្មវិធី​សិក្សានេះ វាគឺជាបន្ទុះភ្នំភ្លើង​ទ្រង់ទ្រាយធំ ដែលប្រហាក់ប្រហែល​នឹងហេតុការណ៍​បន្ទុះភ្លំភ្លើង ដែលយើង​​ធ្លាប់​បានជួបប្រទះ​នៅលើដីគោក កាលពីសតវត្សរ៍ទី ២០ ឯណោះ។

គួរជម្រាបថា ភ្នំភ្លើងទាំងអស់​ដែលស្ថិត​នៅលើពិភពលោក​យើងនេះ មានជាង ៨០ភាគរយ ស្ថិតនៅក្រោម​បាតសមុទ្រ ហើយមកទល់នឹងបច្ចុប្បន្ន គេពុំសូវឃើញ​មានសកម្មភាពផ្ទុះភ្នំភ្លើងនៅបាតសមុទ្រនោះទេ ប៉ុន្តែសកម្មភាពជះកម្អែលក្នុងបាត​សមុទ្រ​គឺនៅតែមានជានិច្ច​នៅតាមតំបន់​មួយចំនួន៕

ចែករំលែក